ភាគ63

607 28 1
                                    

ទាយាទម៉ាហ្វៀ
ភាគ63

បរិវេណសាលារៀន
ក្មេងប្រុសជំទង់អង្គុយនៅក្នុងកង់ទីនសាលារៀនដែលមានភាពអ៊ូអរជាខ្លាំងត្បិតថាវាជាពេលចេញលេង ដៃមាំទាំលូកកាន់ប៉ះសក់ខ្លួនឯងបន្តិចកាលបើមានខ្យល់បក់បោកមកប៉ះនឹងសក់ក្បាលរបស់គេ តែថាក៏មានអ្នកមកជួយគេដោយយកមួកមកពាក់លើក្បាលគេ នាំឲ្យគេដកការចាប់អារម្មណ៍ពីសៀវភៅរួចងាកមើលទៅនាង។
"អុីនណា?" ខេវីនឧទានហៅឈ្មោះប្អូនស្រីបន្តិចក៏ព្រោះតែនាងជាអ្នកយកមួកមកច្រកពីលើក្បាលឲ្យគេនឹងឯង ស្រីតូចក៏ញញឹមរួចទម្លាក់ខ្លួនអង្គុយកៅអីទល់មុខនឹងបងប្រុសតែម្ដង។
"បងវីនមិចក៏មកអង្គុយអានសៀវភៅម្នាក់ឯងអញ្ចឹង? ចុះមិត្តរបស់បងនោះ?" អុីនណាសួរនាំបងប្រុសបណ្ដើរ ដៃក៏លូកទាញសៀវភៅពីកាបូបយកមកបើកបណ្ដើរ ខេវីនសំឡឹងមើលប្អូនស្រីរួចញញឹមបន្តិចក៏ព្រោះតែនាងក៏មិនខុសពីគេ ទៅណាមកណាតែងតែមានសៀវភៅជាប់ខ្លួនជានិច្ច។
"អុីនណាក៏ចូលចិត្តអានសៀវភៅដែរណ៎?!"
"បងវីននៅមិនទាន់ឆ្លើយសំនួរខ្ញុំផង ឆ្លើយសិនចាំខ្ញុំឆ្លើយបន្តណា៎" អុីនណានិយាយឡើងទាំងភ្នែកនៅអោនសំឡឹងមើលសៀវភៅដដែល តែដៃតូចក៏លូកទៅម្ខាងហាក់ដូចជាចង់ចាប់យកអ្វីមកញ៊ាំតែថានៅលើតុគ្មានអ្វីញ៊ាំទេ នាងលូកដៃបែបនេះព្រោះនៅផ្ទះក្បែរដៃនាងតែងតែមាននំជានិច្ចមិនដែលអត់ម្ដងណាឡើយ បានឃើញបែបនេះខេវីនគេក៏ដឹងនឹងប្រញាប់ក្រោកឡើងដើរទៅកាន់កង់ទីនខាងក្នុងរកទិញនំមកឲ្យនាង អុីនណាក៏ងើបក្បាលមើលបងប្រុសបន្តិចរួចក្រវីក្បាលទាំងញញឹម។
ផាំង!
គ្រាន់តែបងប្រុសនាងចេញទៅបាត់ គ្រានោះក៏មានសិស្សមួយក្រុមចូលមក អុីនណាក៏ងើបភ្នែកមើលទើបឃើញថាភាគច្រើនសុទ្ធសឹងតែជាសិស្សស្រីហើយសិស្សស្រីទាំងនោះក៏នៅក្នុងកម្រិតណាតែមួយជាមួយនឹងបងប្រុសនាង។
"បងៗមានរឿងអី..អូយ៎" អុីនណានិយាយមិនទាន់ចប់ផងក៏ត្រូវបានស្រីម្នាក់ដែលឈរមុខគេនោះចាប់ទាញសក់មួយនាងទំហឹង រួចចាប់ទាញនាងឡើងមួយជំហរ។
"នេះហីក្មេងស្រីដែលដើរតាមវីនរហូតនោះ? នៅក្មេងទេតែក៏មុខក្រាស់មិនធម្មតា" ស្រីម្នាក់ក៏និយាយឡើងទាំងឌឺដងទាំងដៃក្របួចសក់អុីនណាជាប់ ស្រីតូចយើងរាងកាយក៏ទន់ខ្សោយ ម៉្យាងនាងក៏មិនចង់នាំបញ្ហាដល់លោកប៉ាអ្នកម៉ាក់ទៀតទើបបានជានាងមិនតដៃ ព្រមនៅស្ងៀមឲ្យគេចាប់ក្របួចសក់បែបនេះ។
"ប្រដៅវាចេញទៅអ៊ែលគី ព្រោះថាវីនមើលទៅក៏ធុញទ្រាន់ជាមួយនឹងវាដែរ តែគេមិននិយាយ" គ្នីគ្នារបស់សិស្សស្រីម្នាក់នោះក៏ពោលឡើងហាក់បញ្ចោះថែមឲ្យអ្នកដែលកាន់សក់ស្រីតូចនេះបានចិត្ត នាងក៏លាដៃបំណងចង់ទះតែក៏ស្រាប់តែមាននរណាមិនដឹងចូលមកចាប់ដៃនាងជាប់។
"ស្អី?!" នាងម្នាក់នោះក៏ងាកមកទាំងខឹងសម្បារតែក៏ភាំងកាលបើដឹងថាអ្នកដែលចាប់ដៃនាងនោះជានរណា សិស្សទាំងនោះក៏ប្រញាប់ខិតចេញ សូម្បីតែអ្នកដែលចាប់សក់អុីនណានោះក៏ប្រញាប់ខិតចេញនឹងដកដៃដែរ។
ក្រសែភ្នែកសំឡឹងមើលមិនដាក់ភ្នែកទៅកាន់ក្មេង
ប្រុសម្នាក់ក្នុងចំណោមនោះដែលគេចាំច្បាស់ថាអង្គុយក្រោយតុរបស់អុីនណាប្អូនស្រីភ្លោះរបស់គេ ចុះហេតុអីបានជាវាមកចូលដៃជើងជាមួយគេថ្នាក់ខ្ពស់ធ្វើបាបអុីនណាទៅវិញ?
"យ៉ាងមិច? ឯងចង់មកការពារក្មេងនេះដែរហ្អី? ចឹងបានជាសើកមើកមិនដឹងខ្យល់ស្អីសោះ" ស្ដាប់តែសម្ដីគេជេយ៍គីក៏ដឹងនឹងយល់ ជាគេនឹងឯង ក្មេងប្រុសដែលធ្វើឲ្យប្អូនស្រីគេប្រែជាស្ងប់ស្ងាត់ខុសធម្មតា ក្មេងប្រុសដែលធ្វើឲ្យប្អូនស្រីគេខ្លាចសឹងតែមិនហ៊ានមករៀន ពេលនេះគេក៏ប្ដូរមករៀនថ្នាក់នេះជាមួយប្អូន ទោះបីវាជាថ្នាក់កម្រិតទាបជាងថ្នាក់Aរបស់គេ តែការការពារប្អូនស្រីគេវាជារឿងសំខាន់ជាង។
ផឹប!
"ឯង.." តុកង់ទីនដែលអុីនណាអង្គុយមុននោះក៏ត្រូវជេយ៍គីទម្លាក់កាតាបគេមួយទំហឹងនៅលើនោះហើយក៏ងាកមើលទៅក្មេងប្រុសនោះមិនដាក់ភ្នែកដល់ថ្នាក់គេខឹងនឹងប្រញាប់ឡើងក្របួចករអាវឯកសណ្ឋានរបស់ជេយ៍គីឡើង តែអ្នកម្ខាងទៀតក៏មិនបានខ្លាចថែមទាំងញញឹមយ៉ាងគួរឲ្យខ្លាចដាក់គេថែមទៀត។
"យ៉ាងមិចចង់ដាល់យើងហេស៎? ដាល់មក.."
"ឯងកុំបញ្ជួសយើង.."
"បញ្ជួសហ្អេស៎? អត់ទេ! យើងមិនបានបញ្ជួសឯណាគ្រាន់តែថា បើសិនជាឯងបន្សល់ស្នាមតែបន្តិចលើយើងនឹងប្អូនស្រីយើង ឯងច្បាស់ជាបានស្គាល់ត្រកូលហ្វ្រេដឌើរីកស៍ជាមិនខាន" ជេយ៍គីនិយាយឡើងយ៉ាងជឿជាក់ថែមទាំងលើកនូវឈ្មោះត្រកូលរបស់គេឡើងដែលនាំឲ្យគ្រប់គ្នាភ្ញាក់ផ្អើល ហើយអ្វីដែលភ្ញាក់ផ្អើលកាន់តែខ្លាំងនោះគឺដឹងថានាងល្អិតដែលពួកគេរករឿងនោះជាកូនស្រីរបស់ត្រកូលម៉ាហ្វៀ។
"ត្រកូលហ្វ្រេដឌើរីកស៍?!"
"ម៉ាហ្វៀប៉ែកខាងលិចណា៎ បើមិនជឿសួរឪឯងគេច្បាស់ជាស្គាល់មិនខានឡើយ" ជេយ៍គីមិនទាន់បញ្ចប់ប្រយោគស្រួលបួលផង ពួកនោះក៏នាំគ្នារត់ចេញតែម្ដង ជេយ៍គីតាមសំឡក់ពួកគេមិនដាក់ភ្នែក ចំណែកអុីនណាវិញ ទាំងឈឺខ្លួន ទាំងខ្មាសក៏បែរដើរទៅរៀបចំសៀវភៅរបស់ខ្លួនវិញ។
"អុីនណា..នេះមានរឿងអីជេយ៍គី?!" បងប្រុសដែលចូលទៅកង់ទីនបាត់នោះក៏ត្រឡប់មកវិញ កាលបើបានឃើញអុីនណាមានសភាពពិបាកមើល សក់ក៏រញ៉េរញ៉ៃទៀត ខេវីនលូកទាញដៃប្អូនស្រីជាប់ទាញនាងឲ្យបែរមករកគេទើបឃើញថាភ្នែកនាងមានដាបសុទ្ធតែស្នាមទឹកភ្នែក អុីនណាក៏ប្រញាប់លូកបេះដៃបងប្រុសចេញបន្តិចរួចប្រញាប់រើរបស់របរចាកចេញទៅបាត់ ខេវីនបំណងចង់ទៅតាមប្អូនតែជេយ៍គីក៏ឃាត់ជាប់។
"ឲ្យនាងទៅថ្នាក់ទៅ មុននេះនាងអ៊ែលគីមិត្តរួមថ្នាក់បងមករករឿងនាង ចាប់ទាញសក់ក្បាលគ្នាសឹងតែរលើង នេះសំណាងហើយដែលខ្ញុំមកទាន់" ជេយ៍គីក៏និយាយប្រាប់ទៅកាន់បងប្រុសច្បងជាហេតុនាំឲ្យគេក្ដៅឆេវភ្លាម នេះគិតថាខ្លួនឯងជានរណាបានហ៊ានមកប៉ះប្អូនស្រីគេនោះ?

ទាយាទម៉ាហ្វៀ (រដូវកាលទី០២)Where stories live. Discover now