ភាគ88

532 31 1
                                    

រីករាយអានណា៎, អរគុណសម្រាប់1.3Kភាគមុន

ទាយាទម៉ាហ្វៀ
ភាគ88

"បើមិនចង់ឈឺខ្លួនឈប់មករកបងថេយ៍ទៀត!"
"បងថេយ៍?! នេះវាយ៉ាងមិចទៅខ្ញុំមិនយល់ទេ ក្រែងបងថេយ៍នៅតែម្នាក់ឯងហ្អេស៎?!" រ៉ូហ្សាលីនលើកនូវសំនួរដ៏សែនឆោតល្ងង់មួយឡើងនាំឲ្យស្រីស្រស់ដែលនៅឈរជ្រងោរៗចំពោះមុខនោះកាន់តែក្ដៅស្លឹកត្រចៀកលើសដើមថែមទៀត រូម៉ាក៏ចូលទៅប្រឈមមុខនឹងរ៉ូហ្សាលីនកាន់តែជិតហើយផ្អៀងក្បាលសំឡក់នាងមួយទំហឹង សឹងលៀនគ្រាប់ភ្នែកចេញមកក្រៅទៅហើយ។
"តែពេលនេះបងថេយ៍មិនបាននៅតែឯង ព្រោះយើងនឹងមកមើលថែគាត់.." រូម៉ាមិននិយាយតែមាត់ ដៃតូចក៏ទម្លាក់ចុះក្រសោបកាន់ម្រាមដៃមាំរបស់នាយកម្លោះជាប់មិនលែង ថេយ៉ុងឯណោះគេក៏នៅស្ងៀម មុខអោនចុះហាក់ដូចជាចង់សំឡឹងនឹងចង់ឃើញថានាងកាន់ដៃមែនរឺក៏អត់ ទាំងដែលគេមិនអាចសូម្បីតែមើលឃើញផង។
"ចំណែកនាង..." រូម៉ាកាត់ប្រយោគខ្លួនឯងដោយការសំឡឹងមើលរ៉ូហ្សាលីនតាំងពីក្បាលដល់ចុងជើង បបូរមាត់ពេបជ្រាយគិតថារ៉ូហ្សាលីននាងជាជនទី3ក្នុងស្ថានភាពមួយនេះ។
"យើងយ៉ាងមិច? កុំប្រើក្រសែភ្នែកបែបហ្នឹងមើលមកយើង នាងគួរតែដឹងច្បាស់ថានរណាជាជនទី3នាពេលនេះ នាងទើបតែមកថ្ងៃនេះ តែយើងក៏ជាអ្នកមើលថែបងថេយ៍មកមួយរយៈធំហើយ ផាច់!" មិនទុកឱកាសឲ្យរ៉ូហ្សាលីននិយាយចប់តាមសម្រួល រូម៉ាក៏យាដៃទះរ៉ូហ្សាលីនមួយកំផ្លៀង ដៃទាំងសងខាងក៏រុញច្រានរ៉ូហ្សាលីនមួយទំហឹងឲ្យនាងដួលខ្ពោក នាងរុញទាំងមិននិយាយអ្វីទាំងអស់ បើនិយាយពីទឹកមុខនាងវិញក៏ស្មើធេងមិនបានចង់ផ្ចាញ់ផ្ចាល់ដូចជារ៉ូហ្សាលីនឡើយ។
"នាង.." រ៉ូហ្សាលីនក៏ក្ដៅឆេវព្រោះសុខៗក៏ត្រូវគេទះកំផ្លៀងទាំងបែបនេះ នាងក៏ក្រោកឡើងបំណងចង់តតាំងតែរូម៉ាក៏ចាប់ស្មានាងដោយដៃម្ខាងរុញសង្កត់មិនឲ្យនាងក្រោករួច ស្រីតូចក៏រលាស់ដៃដែលកាន់ក្រសោបថេយ៍បំណងចង់ចាត់ការរ៉ូហ្សាលីនតែក៏មិនអាចត្បិតថេយ៍ចាប់ដៃនាងជាប់មិនលែង គេធ្វើបែបនេះក៏បង្កជាមន្ទិលដល់រូម៉ាដោយមិនដឹងថាគេឃាត់ព្រោះបារម្ភពីនាងរឺក៏បារម្ភពីរ៉ូហ្សាលីនឲ្យប្រាកដនោះឡើយ។
"យ៉ាងមិច? នាងចង់ធ្វើស្អីយើងរូម៉ាផាទ្រីសៀរ៍?!"
"ប៉ុណ្ណឹងបានហើយអ្នកទាំងពីរ" ក៏ព្រោះតែឃើញថាស្ថានកាណ៍មិនអំណោយផលសោះនោះថេយ៉ុងក៏ចេញមុខឃាត់ឃាំងពួកនាង រ៉ូហ្សាលីនក៏ក្ដាប់ដៃខ្លួនឯងបន្តិចរួចងាកមើលរូម៉ាដែលខឹងឡើងក្រហមស្លឹកត្រចៀកទៅហើយនោះ តែថាម៉ានាងក៏មិនបានធ្វើអ្វីផ្ដេសផ្ដាសទៀតដែរដោយនាងកាន់ក្ដាប់ដៃថេយ៍ជាប់ដូចដើម។
"តោះចូលទៅក្នុងវិញ!" រូម៉ាទាញអូសដៃនាំថេយ៉ុងចូលទៅខាងក្នុង រ៉ូហ្សាលីនក៏ដើរទៅ បំណងចង់តាមចូលទៅក្នុងផ្ទះដែរតែ៖
គ្រាំង!ផូស៎..
(អូយ៎! នាង..នាងឆ្កួត)
សំឡេងស្រែកឡើងបែបឈឺចាប់បន្លឺឡើងពីមាត់អ្នកនៅខាងក្រៅក៏ព្រោះតែក្បាលនាងត្រូវបោកនឹងទ្វារមួយទំហឹងដូចជាកម្លាំងបិទរបស់អ្នកខាងក្នុងនោះ រូម៉ាដែលនៅឈរកាន់ទ្វារផ្ទះនៅឡើយក៏សើចបែបសមចិត្ត នាងមិនលែងស្រីម្នាក់នេះឲ្យរួចខ្លួនស្រួលៗឡើយ បើសិនជានាងនៅតែក្លាហានបង្ហាញខ្លួនទៀត នាងក៏មានវិធីផ្សេងៗទៀតចាំស្វាគមន៍នាងដូចគ្នា។
"នាងដូចជាហួសហេតុពេកហើយ រូម៉ាផាទ្រីសៀរ៍" ខណៈនាងកំពុងតែពេញចិត្តនឹងអ្វីដែលខ្លួនបានធ្វើ ម្ចាស់កាយសង្ហាដែលនាងកាន់ដៃជាប់ឯណេះបែរជាបង្ហាញអារម្មណ៍ផ្សេង គេហាក់ដូចជាមិនពេញចិត្តនឹងអ្វីដែលនាងបានធ្វើទាល់តែសោះ ថេយ៉ុងចងចិញ្ចើមរួចលែងដៃពីការក្រសោបរបស់រូម៉ានឹងទាញឈើច្រត់មកនាំមុខចាកចេញពីទីនោះ រូម៉ាច្បូញមាត់រួចតាមមើលគេមិនដកភ្នែកទាំងក្នុងចិត្តគ្មានអារម្មណ៍ខឹងអីសូម្បីតែបន្តិច។
"ប៉ះមិនបានតែម្ដងណ៎ ហេតុតែស្រីស្នេហ៍គេ" រូម៉ាស្រែកពីក្រោយខ្នងគេហាក់បីដូចជាចង់បញ្ចើចបញ្ចើរគេដែលធ្វើពុតជាខឹងនាង ទោះជាគេមិននិយាយក៏នាងអាចដឹងច្បាស់ គេស្រឡាញ់ បារម្ភពីនាងណាស់ មិនអញ្ចឹងគេក៏មិនបរិច្ចាគភ្នែកមានតម្លៃគេឲ្យនាងដែរ។

ទាយាទម៉ាហ្វៀ (រដូវកាលទី០២)حيث تعيش القصص. اكتشف الآن