ភាគ76

572 35 2
                                    

រីករាយអាន..

ទាយាទម៉ាហ្វៀ
ភាគ76

"មាត់អាក្រក់ អត់មាយាទ" រូម៉ានិយាយឡើងបែបមិនពេញចិត្ត អ្វីដែលនាងកាន់តែមិនពេញចិត្តនោះគឺការអោបក្រសោបចង្កេះនាងជាប់នោះឯង ទោះជានាងព្យាយាមរើយ៉ាងណាក៏រើមិនរួចសោះ ថេយ៉ុងឆក់យកឱកាសដែលមានតិចតួចនោះដោយការចូលមកអោបស្និតស្នាលនឹងស្រីងក់ងរជាប់។
"មាត់អាក្រក់មែនតែក៏ផ្អែម..អូនថាចឹងអត់?" គេមិនបញ្ឈប់ភាពព្រាននារីដោយនៅតែនិយាយចាក់ចូចនាងមិនឈប់ ដៃអោបមាត់និយាយបណ្ដើរអោនស្រង់ក្លិនពីខ្លួននាងបណ្ដើរព្រមជាមួយនឹងក្ដីស្រឡាញ់ពេញប្រៀបក្នុងទ្រូង។
"ម៉ា..អូននិយាយទៅមើលផ្អែមរឺអត់?!"
"មិនផ្អែម មិនដឹង មិនខ្វល់ លែង! អ..អូយ៎" រូម៉ាព្យាយាមរើបម្រាស់ខ្លួនកាន់តែខ្លាំង ការពើតពើងនោះក៏នាំឲ្យរាងកាយនាងប៉ះនឹងថេយ៍បង្កជាភាពឈឺផ្សាមុខរបួស រូម៉ាស្រែកថ្ងួចថ្ងូរឡើងបន្តិចនាំឲ្យអ្នកដែលព្យាយាមញ៉ោះនោះដឹងហើយប្រញាប់ទាញនាងពីការអោប។
"ម៉ា..អូនកើតអី? ឈឺរបួសមែនទេ?" រូម៉ានាងមិនបានហើបមាត់ឆ្លើយតែក៏ងក់ក្បាលតបជាសញ្ញាវិញ ថេយ៉ុងក៏ប្រញាប់ក្រសោបរាងកាយនាងដាក់ឲ្យគេងនៅលើគ្រែ ផ្អៀងខ្នងដើម្បីបានមើលរបួសនោះ វាមិនមានចេញឈាមបានន័យថាមុននេះប៉ះទង្គិចមិនខ្លាំងទេ គេរៀងធូរចិត្តបន្តិច។
"បងសុំទោស បងគិតថាចង់នាំអូនឲ្យបានញញឹមបន្តិចនឹងណា៎" ថេយ៉ុងនិយាយបណ្ដើរដៃក៏ត្រកងនាងឲ្យផ្ដេកខ្លួនគេងលើគ្រែស្រាលៗ រូម៉ាខឹងឡើងងរមាត់ដូចជាទូកប្រណាំងទៅហើយ នេះគេតែងតែបែបហ្នឹង ធ្វើអីមិនចេះគិតសោះ។
"ញញឹមក្បាលលោក! គម្រាមចង់សុីគេឲ្យគេសប្បាយចិត្ត ឡប់សតិពិតមែន" ខ្លួននៅនឹងដៃគេ ភ្នែកក៏មើលមិនឃើញ វាសនានាងពេលនេះគឺនៅក្នុងដៃថេយ៍ទាំងស្រុងទៅហើយ តែមាត់ក៏នៅតែរឹង បើកាយវិការវិញក៏ខ្ទើតៗដូចជាខ្ទួយអញ្ចឹងដែរ។
"បងមិនបានត្រចៀកថ្លង់ទេណាអូនសម្លាញ់"
"បើដឹងថាលោកថ្លង់ខ្ញុំមិននិយាយនាំតែខាតទឹកមាត់ទេ យកដៃចេញខ្ញុំចង់ដេក" រូម៉ានិយាយរួចក៏លូកដៃរាវវាសគេឲ្យចេញ កាយតូចស្រឡូនក៏ប្រែខ្លួនដេកទៅម្ខាង ថេយ៉ុងក៏ញញឹមរួចខិតបំណងចង់គេងក្បែរនាងតែ...
"អូយ៎..អូយ៎ឈឺ" ថេយ៍ដាក់ខ្លួននៅលើគ្រែមិនទាន់ទាំងបានដេកផងក៏មានអារម្មណ៍ថាសាច់ឈឺផ្សាពើតរមួល ហើយវាក៏កើតចេញពីការក្ដិចមួលរបស់រូម៉ានឹងឯង ភ្នែកមើលមិនឃើញ ខ្នងឈឺតែដៃក៏នៅប្រើការបានដដែលតើ។
"អូយ៎ ម៉ាបងឈឺណា៎"
"ក្ដិចឲ្យឈឺនឹងហើយ បើមិនឈឺខ្ញុំក្ដិចធ្វើអី? កុំគិតឲ្យសោះថាបានដេកជាមួយខ្ញុំយប់នេះ លោកដេកនៅកន្លែងផ្សេងទៅ បើមានសាឡុងក៏ដេកលើសាឡុងទៅ"
"តែគ្មាន..."
"បើគ្មានសាឡុងក្រាលអាវដេកលើឥដ្ឋទៅ ធានាខ្លួនមកមើលអ្នកជម្ងឺតែប៉ងចង់បានដេកលើគ្រែជាមួយអ្នកជម្ងឺវាមិនសមសោះ" រូម៉ាដេកផងរអ៊ូផងដល់ថ្នាក់ថាអ្នកដែលនាងត្រូវដឹងនោះក្រវីក្បាលអស់សំណើចបន្តិច គេក៏ចូលមកជិតនាងកាន់តែជិតៗកៀកៗក៏បានឃើញថាអ្នករអ៊ូរង៉ូវៗនោះគេងលង់លក់បាត់ទៅហើយ។
"មាត់រឹងតែក៏ងងុយសឹងតែដាច់ខ្យល់ទៅហើយ នាងល្អិតរបស់បង" ថេយ៉ុងក៏ទម្លាក់បបូរមាត់ថើបថ្ងាសអ្នកកំពុងគេងលង់លក់ស្រាលៗរួចក៏លូកដៃយកខ្នើយពីលើក្បាលដេកមួយយកទៅជាមួយ ពេលនេះនាងគេងលង់លក់ទៅហើយបើសិនជាគេចង់ឆ្លៀតឱកាសក៏គេអាចធ្វើបានដែរ តែគេក៏មិនចង់រំខាននាង ចង់ទុកឲ្យនាងសម្រាកសិន។
"រាត្រីសួស្ដីណា៎អូនសម្លាញ់" ថេយ៉ុងក៏ញញឹមបន្តិចរួចក៏ទម្លាក់ខ្នើយនៅលើសាឡុងក្បែរនោះ រួចប្រញាប់ចេញទៅខាងក្រៅព្រោះដឹងថាមេស៍គេនៅខាងក្រៅនៅឡើយព្រោះគេមានបំណងមកមើលចៅហ្វាយគេ។
ក្រាក!
"លោកថេយ៍.." គ្រាន់តែទ្វារបន្ទប់បើកឡើងភ្លាម សំឡេងមេស៍ឧទានហៅគេក៏បន្លឺឡើងភ្លាម ថេយ៉ុងក៏ចេញមករួចងក់ក្បាលតិចៗ នាយក៏បោះជំហានចូលទៅអង្គុយនៅលើកៅអីរង់ចាំក្បែរនឹងមេស៍ អ្នកម្ខាងទៀតឯណោះក៏បានតែភាំងបន្តិចនឹងអង្គុយក្បែរថេយ៍ដែរ។
"នាយប្រហែលជាតាមស៊ើបដំណឹងទើបបានជាដឹងលឺបែបនេះត្រូវទេ?"
"ការតាមពីក្រោយនឹងមើលថែអ្នកនាងជាតួនាទីរបស់ខ្ញុំស្រាប់ទៅហើយទាន៎" មេស៍និយាយបណ្ដើរអោនក្បាលបណ្ដើរ ទោះបីជាមានចៅហ្វាយផ្សេងតែការគោរពអោនគំនាបក៏តែងតែមានជានិច្ច។
"ចុះលោកហេនរីបានជ្រាបរឺនៅ?"
"លោកម្ចាស់មិនទាន់ជ្រាបទេទាន៎ គាត់ទៅថៃមួយរយៈហើយ ប្រហែលជាអាចយូរខែទើបមកព្រោះមានការងារជាច្រើនត្រូវធ្វើនៅទីនោះ" លឺថាលោកប៉ារបស់រូម៉ាមិនដឹងរឿងភ្លាមថេយ៍ក៏ងក់ក្បាលទាំងញញឹមបន្តិច នាយក៏លូកដៃកាន់ស្មាមេស៍រួចគោះស្រាលៗនាំឲ្យគេឆ្ងល់។
"កុំទាន់ជម្រាបគាត់អី រឿងម៉ាទុកឲ្យយើងជាអ្នកដោះស្រាយហើយមើលថែនាង ឯងអាចមានពេលសម្រាកខ្លះល្អទេ?"
"តែ..."
"យើងសន្យាថានឹងយកអ្នកនាងរូម៉ារបស់ឯងពីមុនមកវិញឲ្យទាល់តែបាន កុំបារម្ភអី" ថេយ៉ុងនិយាយរួចក៏ងាកមើលទៅបន្ទប់ដែលម៉ាសម្រាកនោះបន្តិច វាគួរតែដល់ពេលដែលគេមើលថែនាងម្ដងហើយ នាងលំបាកច្រើនហួសទៅហើយ។

ព្រឹកថ្ងៃថ្មី...
"អ..អូយ៎ថ្នមៗ នេះលោកឡើងមនុស្សមិនមែនលើកដុំថ្មទេឲ្យថ្នមដៃបន្តិចទៅ" សំឡេងស្រួយស្រៈបន្លឺឡើងខ្ទរខ្ទារបន្ទប់ទាំងព្រឹកព្រលឹម នាងល្អិតរូម៉ាត្រូវទៅឲ្យពេទ្យពិនិត្យមើលម្ដងទៀតពីអាការៈជម្ងឺនឹងភ្នែករបស់នាង អញ្ចឹងហើយទើបបានជាថេយ៉ុងត្រូវមានតួនាទីជាអ្នកលើកនាង គ្រានាងដាក់លើរទេះយកទៅបន្ទប់ពិនិត្យ។
"នែ.."
"ថ្ងូរច្រើនចាប់គៀវចង្កេះអាលូវនឹង"
"ខួរក្បាលលោកគិតតែពីរឿងស្មោគគ្រោក អាក្រក់បំផុត" រូម៉ាស្រែកជេរគេឡូងៗមិនទប់សំឡេង គេកាន់តែជេរនាយក៏កាន់តែផ្គើន លើកនេះគេលើកបីនាងហើយក៏ឈ្មុលថើបថ្ពាល់នឹងដាលដល់កញ្ចឹងករនាង រូម៉ាទះតប់ ដៃរាវចាប់បោចសក់គេមួយដៃពេញៗទោះជាភ្នែកងងឹតក៏ដោយ។
"នែ! មិចក៏ទាញក្បាលប្ដីអញ្ចឹង?"
"មិនមែនជាឪផងខ្វល់ធ្វើអី? លែងមើស៎ ហ្អា៎"
តុក!តុក..
(ថេយ៍..ថេយ៍ខ្ញុំចូលបានទេ?)
សំឡេងស្រាលបន្លឺឡើងពីមាត់ទ្វារបន្ទប់ខាងក្រៅ សំឡេងដែលរូម៉ាចាំច្បាស់ថាជាសំឡេងរបស់នរណា នាងតូចក៏លូកដៃទាញសក់ថេយ៍កាន់តែខ្លាំងឲ្យដាក់នាងចុះ ចិត្តក៏អន្ទះសារចង់ចេញទៅ។
"បងឡេឡានី.."
"ហ្អាស៎! ឡេឡានី..ឡេឡានីទៅវិញសិនទៅ សុំបង្ហើយ2-3ក្បាច់ទៀតសិន ហ្អា៎!"
(ហ្អាយ៎! ស្អីគេនេះលេងទាំងក្នុងពេទ្យអញ្ចឹងហ្មងហី?)
"ដាក់ផ្លាកពីក្រៅផងថាហាមចូល ជាប់លួងប្រពន្ធ"
"អាមនុស្សអាក្រក់.."

ទាយាទម៉ាហ្វៀ (រដូវកាលទី០២)Where stories live. Discover now