ភាគ08៖ ការតបស្នង

1K 36 1
                                    

ទាយាទម៉ាហ្វៀ
ភាគ08៖ ការតបស្នង

តាមផ្លូវត្រឡប់ពីកន្លែងកម្មវិធីមកវិញ នៅក្នុងឡានដែលមានតែវត្តមានមនុស្ស3នាក់ប៉ុណ្ណោះ នោះគឺរូម៉ា រ៉ូហ្សេស៍នឹងហេនរី ប៉ារបស់រូម៉ានឹងឯង ពួកគេទាំង3នាក់ហាក់មិនមានអ្វីនិយាយជាមួយគ្នាចាប់តាំងពីកង់ឡានរំកិលផ្លាស់ទីចេញឆ្ងាយពីកន្លែងពិធីមក រូម៉ានាងនៅអង្គុយស្ងៀមដោយលូកដៃកាន់ប៉ះម្កុដនៅក្នុងដៃបន្តិច សកម្មភាពនាងក៏មិនអាចគេចផុតពីក្រសែភ្នែករបស់អ្នកជាឪពុក។
«បើកូនមិនប្រាកដចិត្តកូនអាចបោះបង់ពេលនេះក៏វាមិនទាន់ហួសពេលនៅឡើយណាម៉ា»
«ពិតមែនហើយម៉ា! ងារជាទាយាទម៉ាហ្វៀវាគ្រោះថ្នាក់ខ្លាំងណាស់ បងមិនចង់ឲ្យម៉ាចួបបញ្ហាទៅថ្ងៃមុនឡើយ អូនមានលោកប៉ាដែលធ្លាប់កាន់តំណែងមួយនេះអូនប្រហែលជាបានដឹងហើយមែនទេ?» មិនមែនហេនរីម្នាក់ដែលមិនចង់ឲ្យកូនយកខ្លួនពាក់ពន្ធ័នឹងតំណែងមួយនោះ សូម្បីតែរ៉ូហ្សេស៍ក៏បារម្ភបែបនឹងដូចគ្នា ទាំង2នាក់អនាគតប៉ាម៉ាក់កូនប្រសារហាក់ព្យាយាមលួងលោមរូម៉ាឲ្យនាងបោះបង់វា តែមើលទៅអ្នកដែលគេកំពុងតែបញ្ចុះបញ្ចូលនោះដូចជាមិនចង់ទាល់តែសោះ។
«ប៉ាគិតថាកូនមិនបានដឹងរឺ? ដោយសារតែកូនបានដឹងពីគុណសម្បត្តិនឹងគុណវិបត្តិរបស់វានឹងឯងទើបកូនចង់កាន់តំណែងមួយនេះ កូនមិនចង់ឲ្យកេរ្តិ៍ឈ្មោះដែលលោកប៉ានឹងដូនតាពីដើមបន្តមកត្រូវរលាយសាបសូន្យត្រឹមនឹងឡើយ មួយរយៈចុងក្រោយពេលដែលគ្រួសារយើងមានបញ្ហាកូនឃើញលោកប៉ាគិតច្រើន បារម្ភច្រើនក៏ព្រោះតែលោកប៉ាមិនចង់ឲ្យគ្រួសារបាក់មុខទៅដូចគ្នា កូនអាចមើលដឹង»
«តែប៉ាក៏មិនបានចង់ឲ្យកូនជាអ្នកមកលះបង់បែបនេះម៉ា»
«បានហើយ! យើងកុំនិយាយពីរឿងនឹងទៀតអីប៉ា វាជារឿងមិនល្អទេ ម៉្យាងកូនមិនចង់ឲ្យពួកយើងល្អក់កករជាមួយគ្នាក្រោយពីបែកគ្នាអស់3ខែមកហើយនោះដែរ» រូម៉ាក៏បញ្ចប់ប្រយោគជជែកវែកញ៉ែកដោយការផ្អែកខ្នងមកដេកកើយនឹងពូកឡាន រ៉ូហ្សេស៍ដែលជាអ្នកបញ្ជាចង្កូតក៏បានត្រឹមតែព្រលែងខ្យល់ដង្ហើមស្រាលរួចលូកដោះអាវក្រៅពីខ្លួនគេមកហុចដណ្ដប់លើរាងកាយតូចស្រឡូនដែលព្យាយាមសម្ងំគេងទាំងហត់នឿយនោះ។
«អរគុណបងហើយ» រូម៉ាមិនបដិសេធនឹងការមើលថែដោយនាងលូកទាញអាវនោះយកមកគ្របរាងកាយមិនភ្លេចពោលពាក្យអរគុណទៅកាន់គេផង ភាពទន់ភ្លន់ចម្លែកបូកផ្សំនឹងការសម្របខ្លួនរបស់ម៉ាក៏ធ្វើឲ្យរ៉ូហ្សេស៍ញ៉ោចស្នាមញញឹមបន្តិច នេះគេដូចជាបានរូម៉ា ក្មេងស្រីគួរឲ្យស្រឡាញ់កាលពីមុនមកវិញហើយ។
...
រ៉ូហ្សេស៍មានអារម្មណ៍ថាបានរូម៉ាដែលរឹងប៉ឹងមកវិញ ខណៈដែលថេយ៉ុងឯណោះក៏មួរម៉ៅនឹងភាពរឹងប៉ឹងរបស់នាង ក៏ព្រោះតែគេមិនអាចធ្វើអីនាងរឺក៏យកឈ្នះនាងបានទៀតឡើយ មើលតែរឿងដែលកើតឡើងនៅកន្លែងពិធីកាលពីព្រឹកនោះទៅចុះ ដៃមាំលូកក្ដាប់កែវវីស្គីសឹងតែបែកខ្ចាយនៅទីនោះទៅហើយតែក៏បែរជាប្ដូរពីក្ដាប់វាហើយលើកអកផឹកក្អឹកៗជំនួសវិញ។
«ម្សិលមិញក៏រឿងស្រី ថ្ងៃនេះក៏រឿងស្រី យប់ស្អែកក៏ប្រាកដជារឿងស្រីទៀត ហ៊ើយ! បើយើងជាឯងច្បាស់ជាក្រិនក្រពៈ ក្រិនថ្លើមបាត់ហើយអាថេយ៍» ដៃគូចាស់របស់អេរ៉េន កូនប្រុសអ្នកជំនួញធំប្រចាំប្រទេសហើយក៏ជាតារាជួរមុខម្នាក់ក្នុងស្រទាប់យុវវ័យពេលបច្ចុប្បន្ននេះ តែគេក៏នៅតែអាចហ៊ឺហារប្រើជីវិតធម្មតារបស់គេបានយ៉ាងងាយស្រួលត្បិតថាគេបានប្រកាសចាប់តាំងពីមុនគេចូលប្រឡូកវិស័យមួយនេះគឺគេជាមនុស្សចូលចិត្តហ៊ឺហារសប្បាយ ហើយអ្នកគាំទ្ររបស់គេក៏ពេញចិត្តនឹងទទួលបែបនេះដូចគ្នា។
«ឯងបិទមាត់ហើយផឹកស្រាឲ្យស្ងប់ស្ងាត់មួយថ្ងៃបានទេ?» «ដរាបណាឯងនៅតែផឹកព្រោះស្រី យើងក៏នៅតែដៀល» អេរ៉េនមិនបានបណ្ដាក់មាត់នឹងស្ដីថាឲ្យសម្លាញ់ឡើយ នាយទាញវីស្គីយកមកអកផឹករួចផ្អែកខ្នងអង្គុយគងអន្ទាក់ខ្លាបន្តិច កែវភ្នែកងាករ៉េមើលទៅខាងក្រៅក៏ឃើញថាមានស្រីស្អាតជាច្រើនមកចោមរោមមើលបន្ទប់ពួកគេ ហើយនាយក៏បានដឹងដែរថាស្រីៗទាំងនោះមិនមែនមកមើលតារាវ័យក្មេងនេះឡើយ តែពួកនាងមកមើលទាយាទថ្មីដែលកំពុងតែអង្គុយអកស្រាឯណេះទេ។
«យើងគិតថាអ្នកដែលល្បីនៅទីនេះមិនមែនជាយើង តែជាឯងទៅវិញទេអាថេយ៍» ម្ចាស់កាយសង្ហាដែលអង្គុយកាន់កែវស្រាឯណោះក៏បែរសំឡឹងមើលទៅកញ្ចក់ ស្នាមញញឹមបែបខិលក៏ញ៉ោចឡើងហាក់ខាបអន្ទងព្រលឹងនាងៗអស់ពីខ្លួនគ្មានសេសសល់តែម្ដង នាយក៏ងាកបែរមើលមកសម្លាញ់មុននឹងបានកន្ទុយភ្នែកក្រលៀសឃើញមានម្ចាស់កាយតូចមួយដើរកាត់នោះ ម្ចាស់កាយតូចដែលធ្វើឲ្យនាយត្រូវប្រញាប់នាំខ្លួនក្រោកភ្លាមៗមិនបង្អង់តែម្ដង។
«អា៎ បងថេយ៍ អេ៎» នាងតូចលីលីដែលធ្លាប់បានឡើងគ្រែជាមួយថេយ៉ុងកាលពីលើកមុននោះក៏ញញឹមត្បិតសប្បាយដែលបានជួបអតីតអ្នកធ្លាប់ឡើងគ្រែជាមួយនាង តែថាស្រីតូចក៏ភ្ញាក់ត្បិតលើកនេះនាយចេញមកទាំងកម្រោលរួចអូសដៃនាងចេញទៅតាម ទិដ្ឋភាពនាំឲ្យស្រីៗដែលនៅឈរមើលនឹងចង់បម្រើថេយ៍បែរជាញញឹមលែងសម មានតែពាក្យថាច្រណែន ច្រណែនដែលថេយ៍មិនយកពួកគេទៅជាមួយ។
«បងថេយ៍..បង»
«ស្ងាត់មាត់ទៅ» ថេយ៉ុងគំហកដាក់លីលីបន្តិចនាំឲ្យនាងខ្ជឹបបបូរមាត់នឹងព្រមទៅតាមការអូសទាញរបស់គេ នាយចូលមកកាត់ហ្វូងមនុស្សប្រុសស្រីដែលកំពុងតែរាំ ភ្នែកក៏ងាករ៉េបំណងចង់រកអ្នកដែលគេបានឃើញមុននោះ គេងាកចុះឡើងៗក៏បានឃើញថាវាជាវត្តមានរបស់នាងពិតមែន។

ទាយាទម៉ាហ្វៀ (រដូវកាលទី០២)Where stories live. Discover now