ភាគ91

576 24 0
                                    


ទាយាទម៉ាហ្វៀ
ភាគ91

"បងស្រឡាញ់ម៉ា" ពាក្យមួយឃ្លាយ៉ាងខ្លី តែខ្លឹមសារនៃពាក្យមួយឃ្លានោះនាំឲ្យគ្រប់គ្នាភ្ញាក់ផ្អើលមិនស្ទើរ ហូស៊ុកនឹងឡេឡានីដែលឈរមើលគូស្នេហ៍គេដោះស្រាយគ្នានោះក៏ច្បូញមាត់ ជាពិសេសគឺឡេឡានីឯណោះនាងលើកដៃម្ខាងទប់ទ្រូងខ្លួនឯងក៏ញ្រោះតែរំភើបជាមួយនឹងពាក្យដែលប្រុសបេះដូងតាន់ម្នាក់នោះទើបនិយាយរួចមកវាដូចជាលាងត្រចៀកអ្នកគ្រប់គ្នាថាអ្នកដែលលេងសើចៗដូចជាថេយ៍នេះពេលនិយាយថាស្រឡាញ់នរណាម្នាក់ក៏ប្រាកដប្រជាដល់ថ្នាក់នេះ។
"លឺទេ? បងស្រឡាញ់ម៉ាណា៎"
"មិនលឺទេ! បងថេយ៍និយាយយឺតពេលហើយ អូនព្យាយាមយកចិត្តបងមកមួយសប្ដាហ៍ហើយតែបងក៏មិនដែលខ្វល់ បងមិនចង់និយាយជាមួយអូន មិនចង់រួមតុអាហារជាមួយនឹងអូន បងធ្វើដូចជាស្អប់ខ្ពើមអូនណាស់ ហ៊ឹក" រូម៉ាដកដៃម្ខាងពីការកាន់ក្រសោបរបស់ថេយ៍ មុខក៏ងាកចេញម្ខាងព្រមជាមួយសំឡេងដង្ហក់ខ្សឺតខ្សតដូចយំ តែតាមពិតនាងបែរលើកដៃនោះមកខ្ទប់មុខមិនឲ្យធ្លាយសំណើចនឹងភាពអៀនប្រៀនរបស់នាងចេញមកប៉ុណ្ណោះ។
"បងដឹងទេ? ហ៊ឹក! ពេលដែលបងធ្វើបែបនោះសូម្បីតែគេងអោបបងក៏អូនមានអារម្មណ៍ថាខុសដែរ ព្រោះបង..ហ៊ឹក បងដូចជាស្អប់អូនណាស់ រឺមួយក៏ព្រោះតែការវះកាត់ភ្នែកមួយគូនេះទើបធ្វើឲ្យបងក្លាយជាស្អប់អូន?"
"ក៏បាន..ពួកយើងទៅពេទ្យវះកាត់ម្ដងទៀតទៅ អូននឹងសងបងវិញ ហើយអូននឹងចាកចេញ..ចាកចេញជាមួយកូនក៏បានបើសិនជាអាចធ្វើឲ្យបងឈប់ស្អប់ខ្ពើមអូន ហ៊ឹកៗ"
"ចុម៎! កូន.." ហូស៊ុកក៏លាន់មាត់បន្តិចកាលបើលឺរូម៉ាលើករឿងកូនមកនិយាយ លើកលែងតែឡេឡានីប៉ុណ្ណោះនាងមិនបានភ្ញាក់ផ្អើលតែក៏ងក់ក្បាលទាំងញញឹមហាក់ដូចជាដឹងពីចេតនារបស់ម៉ា។
"ម៉ា! តែបង..បងមិនបានស្អប់ខ្ពើមអូនឡើយណា៎ម៉ា"
"អញ្ចឹងបងព្យាយាមគេចពីអូនធ្វើអីទៅ? បានហើយ! អូនមិនចង់លឺទៀតទេ អូនទៅហើយ" រូម៉ានិយាយផង លើកដៃទប់ថ្ងាសខ្លួនឯងដូចជាមនុស្សដែលកំពុងតែខូចចិត្តមែនទែន សូម្បីតែឡេឡានីនឹងហូស៊ុកកំពុងតែឈរមើលនោះក៏ស្ញើចនឹងការសម្ដែងដ៏ល្អឥតខ្ចោះរបស់នាងដែរ រូម៉ាក៏ដកដៃពីការកាន់របស់ថេយ៍ទាំងស្រុងរួចរត់ចេញទៅម្ខាងឲ្យថេយ៍គិតថានាងទៅជាមួយប្រុសថ្មីនោះ តែតាមពិតនាងក៏រត់ចូលផ្ទះតាមផ្លូវក្រោយឯណោះសោះ។
"ហ៊ើយ! អាថេយ៍អើយអាថេយ៍..អាអត់បានការ" ក្រោយរូម៉ាចេញទៅបាត់ថេយ៉ុងក៏ស្តីបន្ទោសខ្លួនឯងដោយការលើកដៃទះក្បាលលាន់ផាច់ៗ គេអោនមុខចុះបន្តិចហាក់ដូចជាអស់សង្ឃឹមនឹងខ្លួនឯង ខឹងខ្លួនឯងដែលបណ្ដោយឲ្យឱកាសរបូតពីដៃទៅមិនតិចដង។
"ឯងគ្មានការ..ហេតុអីក៏តែងតែធ្វើអីមិនចេះបែបនេះ?"
"យ៉ាងមិចហើយ?! អន់ចង់ជាមួយនឹងការសម្រេចចិត្តខ្លួនឯងរឺអត់លើកនេះ?!" សុខៗក៏មានដៃមាំមួយមកកាន់ប៉ះស្មាថេយ៍ម្ខាង ចំណែកម្ខាងទៀតក៏ជាដៃស្រឡូនតូចរបស់មិត្តសម្លាញ់ថេយ៍ ឡេឡានីនឹងហូស៊ុកក៏សម្រេចចិត្តចុះមកដើម្បីសួរនាំនឹងមើលថាថេយ៍មិនធ្វើអីផ្ដេសផ្ដាស ព្រោះគេមិនបានដឹងឡើយថាគេកំពុងតែធ្លាក់ក្នុងផែនការបំបែកបេះដូងថ្មដែលរូម៉ាបានរៀបចំមកលើគេ។
"ខ្ញុំល្ងង់បែបហ្នឹងហើយ ទើបស្នេហាមិនដែលសមប្រកបដូចគេ បើបាននៅជាមួយគ្នាក៏មិនបានយូរដែរ"
"ថេយ៍ក៏ដឹងថាមនុស្សយើងបើសិនជាមនុស្សយើងភ្ញាក់រឮកខ្លួន ឱកាសក៏តែងតែមានជានិច្ចពិតទេ?" លើកនេះក៏ជាឡេឡានីដែលនិយាយលើកទឹកចិត្តនឹងបើកឱកាសឲ្យបុរសខកស្នេហ៍ម្នាក់នេះ នាងលើកដៃអោបស្មាមិត្តច្របាច់តិចៗឲ្យកម្លាំងចិត្តកាយឲ្យគេបន្តទៅមុខទៀត មិនចុះចាញ់ទាំងបែបនេះ។
"ខ្ញុំនឹងព្យាយាមយកចិត្តនាង.."
"កុំធ្វើឲ្យនាងគិតថាឯងចង់ត្រូវគ្នាជាមួយនាងព្រោះតែកូនឲ្យសោះ ព្រោះនាងអាចនឹងគិតថានាងមានតម្លៃក្នុងចិត្តឯងមិនស្មើកូន យល់ពាក្យពូទេ?!"
"បាទ៎" ថេយ៉ុងក៏ងក់ក្បាលព្រមជាមួយនឹងស្នាមញញឹមបន្តិច ពេលនេះគេក៏ដឹងហើយថាពេលមានបញ្ហាគ្មាននរណានៅក្បែរយើង លើកទឹកចិត្តនឹងស្រឡាញ់យើងដូចជាគ្រួសារយើងនោះឡើយ ហូស៊ុកក៏ញញឹមរួចគោះស្មាក្មួយប្រុសថ្នមៗបន្តិច។
"អញ្ចឹងឡើងទៅសម្រាកសិនទៅ ល្ងាចនេះចុះមកញ៊ាំអាហារពេលល្ងាច ពូបានឲ្យម៉ាដាមរៀបចំជាពិសេសសម្រាប់ឯងនឹងម៉ាណា៎" ថេយ៉ុងក៏ងក់ក្បាលរួចកាន់ឈើច្រត់សំដៅឡើងទៅជាន់ខាងលើ ឡេឡានីក៏តាមមើលគេទាំងញញឹមបន្តិច ហូស៊ុកឯណោះដំបូងក៏ម៉ឺងម៉ាត់ណាស់តែក្រោយក្មួយប្រុសចេញទៅបាត់គេក៏សសៀរចូលមកជិតភរិយានឹងអោបចង្កេះនាងជាប់ មិនភ្លេចទម្លាក់បបូរមាត់ថើបស្មានាងស្រាលៗផង។
"និយាយអញ្ចឹងរឿងម៉ានិយាយថាកូននោះ អូនដឹងទេថាវាពិតរឺអត់?!" ហូស៊ុកក៏ចោទសំនួរឡើងព្រោះគិតថានាងអាចនឹងដឹងព្រោះមុននេះនាងញញឹមបិទមាត់មិនជិតទាល់តែសោះដូចជាបានដឹងអ្វីម៉្យាងអញ្ចឹង ឡេឡានីក៏ងាកបែរមើលមកស្វាមីបន្តិចរួចបេះដៃគេចេញពីខ្លួនបន្តិចរួចបែរប្រឈមមុខគេជំនួសវិញ។
"បងត្រូវចាំណា៎ មនុស្សស្រីមិនដែលយករឿងកូនមកលេងសើចឡើយ" ថាតែប៉ុណ្ណេះនាងក៏ងើបថើបថ្ពាល់ស្វាមីលួងចិត្តមុននឹងសុំខ្លួនទៅមុន ហូស៊ុកក៏តាមមើលផែនខ្នងនាងរួចញញឹមបិទមាត់មិនជិតហាក់ដូចជាពេញចិត្តនឹងភរិយាមួយនេះខ្លាំងណាស់អញ្ចឹង។

ពេលល្ងាចឈានចូលមកដល់
ធ្លាសួនច្បារធំទូលាយរបស់វិមានហ្វ្រេដឌើរីកស៍ក៏ត្រូវបានរៀបចំយ៉ាងស្រស់ស្អាតមានផ្កានឹងភ្លើងយ៉ាងភ្លឺចិញ្ចាចតាមបំណងរបស់ម្ចាស់ប្រុសវិមានមួយនេះ តុអាហារក៏ត្រូវបានរៀបចំវែងសម្រាប់ទទួលសមាជិកគ្រួសារទាំងអស់នៅក្នុងវិមានមួយនោះ។
"អរុណសួស្ដីលោកតា" កម្លោះក្រមុំជាកូនៗរបស់ហូស៊ុកក៏ចូលមកនឹងនិយាយសួស្ដីទៅកាន់លោកម្ចាស់ហ្គេសស្ពើរួចនាំខ្លួនទៅអង្គុយតាមកន្លែងរៀងខ្លួនមិនមានភាពរញ៉េរញ៉ៃអ្វីសោះ។
"ហាណា! ហាណាចាំលីឈីងផង ហិហិ" សំឡេងក្មេងស្រីតូច2នាក់ក៏បន្លឺឡើងដោយម្នាក់ៗសុទ្ធតែតែងខ្លួនស្អាតមានចងសក់ដាក់បូរលើកសម្រស់ដែលជាការរៀបចំរបស់អុីនណា បងស្រីធំក្នុងចំណោមពួកនាង ហាណាក៏រត់ផងសើចផងរហូតទៅដល់ពីមុខលោកប៉ាដែលឈរកាន់ផ្កាមួយបាច់នោះ។
"ហាណា! កុំរំខានប៉ា..ប៉ាកំពុងតែចាំម៉ាក់ម៉ាមក ហិហិ" លីឈីងក៏ហាក់ដឹងនឹងប្រញាប់នាំមិត្តទៅអង្គុយតុក្បែរបងស្រីអុីនណា ថេយ៍ឯណោះក៏នៅឈរចាំរូម៉ាទាំងស្នាមញញឹម។
ងឹក!
ការរង់ចាំក៏អស់ព្រោះឡានមួយក៏ចតនៅមុខវិមាន វត្តមានរូម៉ាចូលមកព្រមជាមួយផ្កាមួយបាច់ស្រស់ស្អាតហាក់ចាវគ្នាជាមួយនឹងថេយ៍ឯណោះ ថេយ៍ក៏ព្យាយាមដើរចូលទៅរហូតដល់ក្លិនទឹកអប់ម៉ាហើរមកជិតទើបគេឈប់។
"បងយកផ្កាមកធ្វើអី?" រូម៉ាក៏សួរឡើងទាំងចងចិញ្ចើម។
"បងយកមកជូនអូន"ថេយ៍យកផ្កាដាក់លើដៃនាងព្រមជាមួយស្នាមញញឹម តែស្នាមញញឹមក៏រលុបបន្តិចកាលបើដឹងថាមានផ្កាមួយបាច់ទៀតលើដៃនាង។
"ប៉ាថ្មីរបស់ហាណាជូនអូនរួចហើយ" រូម៉ានិយាយចប់ក៏មានក្លិនទឹកអប់មួយទៀតចូលមកជាទឹកអប់បុរស វត្តមានគេក៏នាំឲ្យហូស៊ុកភ្ញាក់បន្តិច។
"លោកម្ចាស់ជុន?!"

ទាយាទម៉ាហ្វៀ (រដូវកាលទី០២)Where stories live. Discover now