ភាគ79

487 30 1
                                    

ទាយាទម៉ាហ្វៀ
ភាគ79

"ខ្ញុំនឹងហីប្រចណ្ឌ័លោក?! ដេកយល់សប្ដិទៅ" ទោះជានាងព្យាយាមនិយាយបដិសេធយ៉ាងណាក៏កាយវិការបង្ហាញចេញមករបស់នាងប្រាប់ទៅកាន់ថេយ៍យ៉ាងច្បាស់ថានាងកំពុងតែមានចិត្តច្រណែនដែលគេនិយាយជាមួយនឹងមនុស្សស្រីអម្បាញ់មិញនោះ។
"ចឹងបើមិនប្រចណ្ឌ័ឲ្យប្ដីអោបមួយមក" ថេយ៉ុងសើចលិបភ្នែករួចក៏ចូលទៅអោបអ្នកកំពុងតែអង្គុយងក់ងរនោះជាហេតុនាំឲ្យរូម៉ារើបម្រាស់កាន់តែខ្លាំងលើសដើមថែមទៀត។
"ប្ដីៗៗ ពាក្យដែលហៅខ្លួនឯងថាប្ដីនឹងលោកលក់ដែរទេ? ព្រោះខ្ញុំទ្រាំស្ដាប់បន្តទៀតមិនបានទេ វាទ្រលាន់ខ្លាំង" រូម៉ានិយាយជាមួយសំឡេងស្រួយស្រៈនាំឲ្យអ្នកដែលញ៉ោះនាងនោះកាន់តែពេញចិត្តជាខ្លាំង ថេយ៉ុងអោនមុខមករួចសំឡឹងចំផ្ទៃមុខសក្បុសរបស់នាង។
"រវល់តែងរចឹងមិនចង់ដឹងទេហេស៎ថាមុននេះប្ដីទៅចួបជាមួយនឹងស្រីណានោះ?"
"មនុស្សដូចជារូម៉ាផាទ្រីសៀរ៍ រឿងណាក៏ដោយបើសិនជាគេមិនប្រាប់មិនចង់ដឹងឡើយ" រូម៉ាប្រកាន់គោលជំហរច្បាស់លាស់ចំពោះមុខគេ ថេយ៍ក៏ក្រវីក្បាលបន្តិចរួចទម្លាក់ខ្លួនអង្គុយនៅក្បែរនាង ដៃមាំលូកកាន់កែវទឹករួចចាក់ទឹកដោះគោអស់សឹងតែកន្លះដបថ្ម ស្រីស្រស់លឺសំឡេងចាក់ទឹកក៏ងាកបែរមកហើយការងាកបែររបស់នាងនាំឲ្យថេយ៍ភ្ញាក់។
"ម៉ា..នេះអូនអាចដឹងថាបងនៅខាងណារឺ?"
"ខ្ញុំលឺសំឡេងលោកចាក់ទឹក.." រូម៉ាឆ្លើយបែបធម្មតាតែថេយ៍វិញក៏ហាក់សប្បាយចិត្តមិនស្ទើរ វាដូចជាជំហានដំបូងជួយបង្កើនសមត្ថភាពញាណនៃការស្ដាប់របស់នាងអញ្ចឹងដែរ មិនបង្អង់គេក៏ប្រញាប់ក្រោកឡើងដោយយកកែវផ្សេងមកជាមួយ មកដល់ខាងមុខគ្រែ ចុងជើងរូម៉ាថេយ៍ក៏ចាក់ទឹកដោះគោដែលនៅសេសសល់ម្ដងទៀត នាងក៏ងាកមើលទៅតាមទិសដៅដែលគេកំពុងតែឈរនោះទៀត ថេយ៉ុងសប្បាយចិត្តរកអ្វីប្រៀបពុំបាន គេប្រញាប់លើកទឹកដោះគោស្រស់មួយកែវនោះមកអកផឹកទាល់តែអស់ កែវភ្នែកភ្លឺថ្លាក៏សំឡឹងមើលទៅនាងព្រមជាមួយនឹងក្ដីសង្ឃឹមយ៉ាងពេញប្រៀប។

2-3ថ្ងៃកន្លងផុតទៅ..
រាត្រីឈានចូលមកដល់នាវិមានត្រកូលហ្វ្រេដឌើរីកស៍ គ្រប់គ្នានៅក្នុងវិមានក៏មិនអាចគេងបានត្បិតថាពួកគេនៅមានការងារមួយមិនទាន់រួចរាល់ នោះគឺការបញ្ចុកអាហារដល់នាងតូចហាណាឯណោះ ទោះជានៅពីមុខម្ដាយ នាងមិនយំសោកខ្លាំង តែនៅពីក្រោយខ្នងម្ដាយនាងក៏កើតទុក្ខ បាយមិននឹកទឹកមិនស្រេក អង្គុយសំកុកក្នុងបន្ទប់រហូតដល់ធ្លាក់ខ្លួនឈឺ។
(ម៉ាក់..នេះម៉ោង12យប់ហើយមិចក៏ម៉ាក់មិនមកផ្ទះ?)
(គ្មានម៉ាក់នៅក្បែរកូនគេងមិចនឹងលក់ទៅ?)
(ម៉ាក់ថាម៉ាក់នឹងនៅជាមួយកូន ហេតុអីក៏ម៉ាក់ក្បត់សន្យា?)
(មកវិញមកម៉ាក់ ហាណាឈប់ធ្វើឲ្យម៉ាក់យំទៀតហើយ)
ខណៈម្ចាស់កាយមាំទាំបោះជំហានមកដល់ខាងមុខបន្ទប់គេក៏បានឃើញអ្នកបម្រើប៉ុន្មាននាក់ឈររេរាមិនព្រមចូល គេក៏អាចមើលឃើញថាសអាហារដែលនៅនឹងដៃពួកគេនោះផងដែរ។
"អ្នកប្រុសតូច.."
"អ្នកនាងមិនព្រមញ៊ាំបបរឡើយតាំងតែពីព្រឹក ហើយអ្នកនាងនឹងយំបើពួកយើងចូលទៅនឹងបង្ខំឲ្យអ្នកនាងតូចញ៊ាំ" គ្រាន់តែបានឃើញថេយ៉ុងភ្លាមអ្នកបម្រើក៏អោនគំនាប ព្រមទាំងរៀបរាប់ស្ថានការណ៍នាពេលនោះភ្លាម ថេយ៉ុងក៏ងក់ក្បាលតិចៗរួចលូកដៃយកថាសបបរក្ដៅៗពីអ្នកបម្រើមក។
"ទុកឲ្យខ្ញុំជាអ្នកបញ្ចុកបបរហាណា អ្នកទាំងអស់គ្នាទៅសម្រាកចុះ និយាយអញ្ចឹងចុះលីឈីង?"
"អ្នកនាងលីឈីងគេងលក់ក្នុងបន្ទប់អ្នកប្រុសជេយ៍ដេនឯណោះ ព្រោះទើបតែមើលមេរៀនជុំគ្នា" ថេយ៉ុងក៏ងក់ក្បាលស្រាលៗរួចបើកទ្វារចូលទៅក្នុងបន្ទប់ គ្រាន់តែគេឈានជើងចូលភ្លាមអ្នកដែលអង្គុយនិយាយតែម្នាក់ឯងនោះក៏ងាកបែរចេញហាក់មិនចង់ឃើញមិនចង់ចួប ថេយ៉ុងក៏មិនបានប្រកាន់ខឹងនឹងកូនតែក៏បោះជំហានចូលទៅជិតកូន ដាក់ថាសបបរលើតុរួចលើកចានមកដួសបបរឡើងមួយស្លាបព្រា។
"ហាមាត់មកកូន ញ៊ាំបបរមួយម៉ាត់សិនទៅណា៎ ប៉ាដឹងថាកូនស្អប់មុខប៉ា មិនចង់ចួបប៉ា តែមេត្តាកូនគិតដល់សុខភាពខ្លួនឯងផង បើកូនមិនចង់ឃើញមុខប៉ាខ្លាំងចាំប៉ាយកម៉ាសនឹងមួកមកពាក់ក៏បានណា៎" ថេយ៍កាន់តែនិយាយនាងតូចដែលអង្គុយនោះកាន់តែរលីងរលោង លើកនេះនាងងាកមុខចេញបែរទាំងខ្លួនក៏ព្រោះតែនាងមិនចង់ឲ្យគាត់ឃើញថានាងយំ។
(ខ្ញុំមិនដែលដឹងថាមានប៉ាវាកក់ក្ដៅយ៉ាងនេះឡើយ..)
"ហាណា.."
"ពូឈប់ធ្វើល្អដាក់ហាណាទៅបានទេ? ហ៊ឹក..ខ្ញុំស្អប់ពូណាស់ ពូបានលឺទេ? ខ្ញុំស្អប់ពូ ហ៊ឺៗហ៊ឹក" ហាណាងាកបែរមកស្រែកយំពីមុខបុរសដែលជាឪពុក នាងទប់មិនជាប់ ចិត្តរឹងមិនបានយូរឡើយបើគាត់នៅតែបន្តធ្វើល្អដាក់នាងបែបនេះ។
"ហាណា!" ថេយ៍ក៏ដាក់ចានបបរចុះរួចទាញកូនស្រីឲ្យបែរមករកគេ ទោះជានាងក្ដិចខ្ញាំដៃគេដល់ហូរឈាមមកសស្រាក់ក៏ដោយក៏គេមិនខ្វល់។
"បើសិនជាប៉ាអាចធ្វើឲ្យម៉ាក់កូនមើលឃើញវិញដូចដើម ហាណានឹងឈប់ស្អប់ប៉ាទេ?" ថេយ៉ុងចោទសួរនូវសំនួរដែលនាំឲ្យហាណាងើយមើលមុខគេទាំងទឹកភ្នែក ក្មេងតូចក៏លើកដៃរុញស្មាលោកប៉ាចេញរួចថយខ្លួនកាន់តែឆ្ងាយ។
"ពូតែងតែធ្វើឲ្យម៉ាក់យំ ពូតែងតែឲ្យម៉ាក់ឃើញអំពើមិនល្អពេញៗភ្នែក ពេលនេះពួកក៏ជាមូលហេតុដែលធ្វើឲ្យម៉ាក់បាត់បង់ភ្នែកទៀត ហ៊ឹក!"
"ហាណា! ហាណាកូនប៉ា.."
"ចេញទៅ.." ថេយ៍ប្រញាប់នាំខ្លួនចូលទៅរកកូនតែហាណាក៏ខិតចេញទម្លាក់ជើងរួចរត់ចេញទៅខាងក្រៅបាត់ ថេយ៉ុងក៏អោនមុខចុះសម្រក់ទឹកភ្នែកមកមិនឈប់ ដៃមាំញីញ័រទាញទូរសព្ទ័ឡើងមកចុចទាក់ទងទៅនរណាម្នាក់ គេក៏លើកដៃម្ខាងវាសទឹកភ្នែករួចលេបទឹកមាត់ផ្សើមបំពង់ករបន្តិច។
(អាឡូ!ដុកទ័ររិក និយាយ)
"បើមានអ្នកបរិច្ចាគភ្នែកភ្លាម លោកដុកទ័រនឹងទទួលការវះកាត់អ្នកនាងរូម៉ាផាទ្រីសៀរ៍ទេ.."
(បាទ!វាជាដំណឹងល្អណាស់បើមានអ្នកបរិច្ចាគ)
"ល្អ.."

ទាយាទម៉ាហ្វៀ (រដូវកាលទី០២)Where stories live. Discover now