ភាគ04៖ ចំណងកម្ម

1.1K 43 0
                                    


ទាយាទម៉ាហ្វៀ
ភាគ04៖ ចំណងកម្ម

សង្គ្រាមស្នេហារវាងថេយ៉ុងនឹងរ៉ូហ្សាលីនចាប់ផ្ដើមបានបន្តិចក៏ត្រូវបញ្ឈប់ទៅវិញ ត្បិតអារម្មណ៍តក់ក្រហល់នឹងចំណង់ដែលមានមួយពេលរបស់នាយកម្លោះបែរជារសាយបាត់អស់ត្រឹមមួយប៉ព្រិចភ្នែកតែម្ដង គេក៏ប្ដូរមកជាកាន់ដៃនាងជាប់រួចសំឡឹងមើលទៅមុខមូលក្រឡង់របស់នាងល្អិតរ៉ូហ្សាលីន។
«ហេតុអីក៏មើលអូនបែបនេះ? បងមើលទៅដូចជាចម្លែកដល់ហើយថ្ងៃនេះ..» រ៉ូហ្សាលីនលាន់មាត់ទាំងឆ្ងល់ ថេយ៉ុងមិនដែលសំឡឹងមើលនាងជាប់បែបនេះ ហើយគេក៏រឹតតែមិនដែលចាប់ផ្ដើមសិចមុនឡើយ បើសិនជានាងមិនល្បួងលួងលោមគេនោះ។
«ចុះហេតុអីក៏អូនគិតថាបងចម្លែក? ហ៊ឹម» ថេយ៉ុងចំអន់នាងរួចមិនភ្លេចថើបនាងមួយខ្សឺត រួចលួចដៀងក្រសែភ្នែកមើលទៅអ្នកនៅក្នុងបន្ទប់តូចក្រោមជណ្ដើរនោះផង ស្នាមញញឹមពេញចិត្តក៏ញ៉ោចឡើងត្បិតបានឃើញកែវភ្នែកថ្លាយ៉ង់លបលួចមើលមក ទោះជានាងងាកចេញលឿនយ៉ាងណាក៏ដោយក៏នាយនៅអាចដឹង។
ក្រសែភ្នែកបែបបញ្ឈឺចំៗដែលថេយ៍បង្ហាញមុននេះនាំឲ្យរូម៉ាចាប់ចុកសៀតទ្រូងខ្លាំងៗ សឹងតែថានាងអស់ទឹកភ្នែកនឹងសម្រក់មកហើយ នេះត្រឹមតែមួយថ្ងៃសោះគេក៏ធ្វើបាបចិត្តនាង ដូចជាយកកាំបិតមកឆ្កៀលទ្រូងនាងយកបេះដូងមកច្របាច់លេងអញ្ចឹងដែរ។
ហ៊ឺ..ប្រោក
រូម៉ាខិតថយខ្លួនលែងចង់ឃើញនឹងលែងចង់ដឹងលឺទៀតតែនាងក៏មិនប្រយត្ន័ធ្វើឲ្យខ្នងនាងបុកជាមួយកេសដាក់របស់របរចាស់ៗដែលនៅទីនោះ បង្កជាសំឡេងដល់អ្នកខាងក្រៅបានលឺ ហើយពួកគេក៏មានប្រតិកម្មតបវិញ។
(សំឡេងមកពីណានឹងបងថេយ៍? អីគេក្នុងទូនោះ?)
រ៉ូហ្សាលីនក៏ជាអ្នកសង្កេតលឺសំឡេងនោះក៏ប្រញាប់សួរនាំថេយ៉ុងភ្លាម រូម៉ាដែលជាអ្នកបង្កសំឡេងមុននោះក៏បានត្រឹមតែអង្កុញជើងនៅស្ងៀម ក្នុងចិត្តគិតប៉ងកុំឲ្យរ៉ូហ្សាលីនបានឃើញនាងនៅក្នុងនេះចុះ នាងមិនអាចប្រឈមមុខជាមួយរ៉ូហ្សាលីនទាំងសភាពយ៉ាប់យ៉ឺនបែបនេះឡើយ។
(កុំខ្វល់ អាចជាសត្វចង្រៃកំពុងរុករើរបស់ក៏ថាបាន)
ចម្លើយឆ្លើយតបដែលគ្រាន់តែបញ្ចេញសំនៀងឃ្លាឃ្លោងមកក៏អាចដឹងថាជានរណានិយាយ រូម៉ាមិនបានបញ្ចេញអារម្មណ៍អីតែក៏អង្កុញជង្គង់ឡើងនឹងលើកដៃខ្ទប់ត្រចៀកខ្លួនឯង ត្បិតបើសិនជានាងមិនចង់ឈឺចាប់ទៀត នាងក៏មិនគួរស្ដាប់បន្តដែរ។
(ឈប់ទៅ..)

ទាយាទម៉ាហ្វៀ (រដូវកាលទី០២)Where stories live. Discover now