ភាគទី៣៦ : កូនទារកកំពុងតែង៉ក់ង៉រមែនទេ?

Start from the beginning
                                        

៚ ត្រឡប់មកមើលគូស្នេហ៏នេះវិញខណៈពេលនេះពួកគេកំពុងតែគេងអោបគ្នាដោយសារតែជុងហ្គុកមិនព្រមងើបសោះនៅតែគេងនៅហ្នឹងឯងហៅឲ្យងើបក៏មិនព្រមទៀតមិនដឹងជាអោបអ្វីណាស់ណាពេកទេ..ប៉ុន្តែក៏មកពីហត់អស់កម្លាំងផងប្រើកម្លាំងច្រើនទើបចង់សម្រាកឲ្យស្រួលខ្លួនបន្តិចទៅ

" ល្មមក្រោកហើយ..ប្រាប់ហើយថាកុំខំប្រឹងពេកឥឡូវដេកស្តិខ្លួនឯងអញ្ចឹងទៅឲ្យសមមុខលោកនិយាយអត់ស្ដាប់គ្នា "

" ក្រោកហើយៗគ្រាន់តែគេងយកកម្លាំងបន្តិចមិនបានរអ៊ូខ្លាំងយ៉ាងនឹងឃ្លានមែន? " ថេយ៉ុងក៏ងក់ក្បាលទាំងពេបមាត់គេពិតជាឃ្លានមែនឡើងកូរពោះហើយមិនលឺទេឬយ៉ាងម៉េច? ជុងហ្គុកកាលលឺអញ្ចឹងហើយក៏ស្ទុះងើបយ៉ាងលឿនលូកទៅអង្អែលក្បាលនាយតូចបន្តិចជាមួយស្នាមញញឹមមុននឹងចុះទៅខាងក្រោមមួយសន្ទុះទើបត្រឡប់មកវិញជាមួយនឹងអាហារឆ្ងាញ់ផងដែរ ~,~

" មកហើយៗញ៊ាំឲ្យច្រើនៗទៅនឹងមានកម្លាំងឡើងវិញ "

" ប្រាប់ឲ្យហើយអត់មានចង់បន្តទៀតទេណា៎ " ជុងហ្គុកក៏សើចពេលដែលថេយ៉ុងនិយាយបែបនេះរួចក៏ងក់ក្បាលយល់ព្រមគេមិនធ្វើវាទៀតកុំភ័យអីខ្លាចនោះខ្លាចគ្រាន់តែប៉ុន្នឹងសោះបន្ទាប់មកពួកគេក៏ទទួលទានអាហារជាមួយគ្នាដែលជាស្នាដៃរបស់ជុងហ្គុកមិនងាយបានភ្លក់ស្នាដៃនេះទេប្រាប់ឲ្យដឹងទៅ

" ឆ្ងាញ់ណាស់ "

" បើឆ្ងាញ់ក៏ញ៊ាំឲ្យច្រើនៗទៅម្ហូបនេះយើងធ្វើជាពិសេសសម្រាប់ឯង " ថេយ៉ុងចងចិញ្ចើមទាំងភ្ញាក់ផ្អើលមិនចង់ជឿថានាយអាចធ្វើអាហារឆ្ងាញ់ថ្នាក់នេះគេមិនទាំងអាចធ្វើបានអញ្ចឹងផងជាប្រុសស្អីទេក៏ពូកែម្លឹងៗណ៎

" លោកចេះធ្វើម្ហូបទៀត "

" ប្រាប់ហើយតើថាយើងចេះសព្វគ្រប់នឹងស្អីក៏ធ្វើបានដែរសូម្បីតែធ្វើឯងក៏ចេះដែរ " និយាយចប់ភ្លាមមុខរបស់នាយងាកទៅម្ខាងដោយដៃរបស់ថេយ៉ុងលឺតែ ** ផាច់ ** មាត់នេះនិយាយអាក្រក់ស្ដាប់ពេកអួតច្រើនជ្រុលសួរតែប៉ុណ្ណេះសោះឆ្លើយដល់មេឃដីទៀត

" ហេតុអ្វីទះយើង? "

" គឺ..ទះស្រលាញ់តើខឹងមែនចុះ? " សួររបៀបឌឺទៅនាយៗក៏ញញឹមស្ញេញដាក់វិញហើយក៏ចាប់ក្រញិចថ្ពាល់របស់ថេយ៉ុងវិញដោយសារតែលឺថាទះស្រលាញ់ទើបមិនបានប្រកាន់ច្រើនគេទើបតែលឺពាក្យស្រលាញ់ពីមាត់របស់ថេយ៍ក្នុងពេលនេះទេ ><

📍លោកគ្រូរោគចិត្ត📍- KookV - (completed✔️)Where stories live. Discover now