ភាគទី២៩ : គេជួយមិត្តហើយក្បត់លោក

Start from the beginning
                                        

" តើលោកយុនហ្គីអាចនឹងផ្ដល់ចម្លើយឲ្យទៅប៉ូលីសដែរទេ? " ជុងហ្គុកស្ងាត់មាត់បន្តិចរួចងើបមុខឡើងមុននឹងទៅតបទៅកូនចៅវិញ

" អត់ទេគេមិនអាចនិយាយចេញមកបានទេកុំបារម្ភយុនហ្គីជាមនុស្សដែលស្មោះត្រង់ណាស់ " ដោយជុងហ្គុកហ៊ាននិយាយបែបនេះក៏ព្រោះតែពួកគេជាមិត្តនឹងគ្នាតាំងពីនៅរៀនមកម្លេះហេតុនេះហើយគេជឿថាយុនហ្គីមិនឲ្យវារាលដាលដល់ខ្លួនឡើយ ។

" ថេយ៍..ឯងហៅយើងមកធ្វើអី? " ស៊ុងវ៉ុនមកជួបថេយ៉ុងតាមការហៅមិនដឹងថាមានរឿងអ្វីនោះទេសំខាន់មកកន្លែងដែលស្ងាត់ទៀតតើជាអ្វីទៅ?

" ចូលទៅមើលខាងក្នុងទៅ "

" អញ្ចឹងក៏បាន " ពួកគេនាំគ្នាដើរចូលទៅខាងក្នុងសន្សឹមៗមួយៗភ្នែកក៏ចេះតែសម្លឹងចុះឡើងដើរមិនបានប៉ុន្មានក៏បានឃើញមានអ្វីម្យ៉ាងដែលដូចជាសម្លេងរបស់មនុស្សភ្លាមៗស៊ុងវ៉ុនក៏សំដៅប្រភពសម្លេងយ៉ាងលឿនគេសឹងតែមិនចង់ជឿថាមានមនុស្សនៅទីនេះទើបនាយងាកទៅសម្លឹងមុខរបស់ថេយ៉ុងទាំងឆ្ងល់

" ឆាប់ហៅគេមកជួយទៅកុំរវល់តែឆ្ងល់ច្រើនពេកយើងជួយបានតែប៉ុន្មឹងទេ "

" អូខេ " មិនប៉ុន្មាននាទីផងក្រុមរថយន្តរបស់ប៉ូលីសក៏ចុះមកកន្លែងនឹងដែលធ្វើឲ្យផ្អើលសិស្សសាលាពេញនឹងព្រោះថាទាំងនេះជាសិស្សដែលបានបាត់ខ្លួនទៅគ្រប់គ្នាមានចម្ងល់ណាស់តើនរណាចាប់ពួកគេមកទីនេះ? ហើយដើម្បីអ្វីទៅ?

" ហេតុអ្វីបានជាឯងដឹងថាមានមនុស្សនៅទីនេះ? មានអ្នកណាប្រាប់ឯងមែនទេ? ហើយម៉េចក៏ឯងដឹងថាយើង... "

" សួរម្លឹងៗឆ្លើយសំណួរណាមុនទៅ " ថេយ៉ុងតបវិញទាំងពេបមាត់បន្តិចសំណួរមានច្រើនគេពិបាកឆ្លើយតបណាស់ហើយនៅមកសួរពេលមានមនុស្សច្រើនទៀតកាន់តែពិបាកតបមួយកម្រិតទៀត >< ហើយចុងក្រោយស៊ុងវ៉ុនសម្រេចថាមិនសួរនាំច្រើនទេយ៉ាងណាក៏អាចជួយសង្រ្គោះមនុស្សទាំងនេះឲ្យរួចផុតគ្រោះក៏ប្រសើរពេកទៅហើយ

" យើងថាចប់ការងារត្រឹមនេះឯងឈប់ត្រឡប់មកទីនេះទៀតទៅ "

" យើងនឹងមិនមកនោះទេព្រោះថាការងាររបស់យើងបានបញ្ចប់អស់ហើយចាប់មេឃ្លោងក៏សម្រេចដែរ " ថេយ៉ុងលឺថាចាប់បានមេខ្លោងក៏ចងចិញ្ចើមប៉ុន្តែមិនបាននិយាយអ្វីទេត្រឹមតែញញឹមតបវិញធម្មតាហ្នឹងឯងបើស៊ុងវ៉ុនមិនមកវិញក៏ល្អនឹងមិនចាំបាច់មានគ្រោះថ្នាក់ជាមួយនឹងអ្នកនៅទីនេះទេ ~,~

📍លោកគ្រូរោគចិត្ត📍- KookV - (completed✔️)Where stories live. Discover now