ភាគទី២៦ : និយាយគ្នាឲ្យច្បាស់ឥឡូវនេះ..!!

Начните с самого начала
                                        

" ថេយ៍? សម្លឹងទៅណានឹង "

" គឺ..គ្មានអីទេ " ថេយ៉ុងសម្រួលអារម្មណ៏បន្តិចកុំឲ្យច្របូកច្របល់ខ្លាំងពេករួចប្រមូលអារម្មណ៏យកមកដាក់ក្នុងការរៀនវិញក៏ប៉ុន្តែគេក្រឡែកចេញក្រៅគឺឃើញជុងហ្គុកសម្លឹងមកគេមិនដាក់ប៉ុន្មានថ្ងៃមកហើយមិនដែលឃើញទេប៉ុន្តែក្នុងថ្ងៃនេះនាយបង្ហាញមុខចេញមកវាធ្វើឲ្យគេមិនស្រួលក្នុងចិត្តសោះឡើយ

" ស៊ុងវ៉ុន..ក្នុងមួយថ្ងៃនេះឯងត្រូវនៅក្បែរយើងរហូតបានទេ? "

" ហេតុអីមានរឿងអីមែន? " នាយចងចិញ្ចើមមិនយល់ព្រោះថេយ៉ុងស្រាប់តែប្ដូរកាយរិការភ្លាមៗខ្លួនវិញញ័រអស់ហើយដូចជាកំពុងភ័យខ្លាចនឹងអ្វីម្យ៉ាង ~,~

" យើងខ្លាចៗមានគេចាប់ជម្រិតយើងឯងកុំចេញទៅណាលឺទេ? " ស៊ុងវ៉ុនឃើញសភាពថេយ៉ុងមិនល្អក៏ងក់ក្បាលយល់ព្រមរួចចាប់ដៃអង្អែលតិចៗដើម្បីឲ្យថេយ៉ុងអារម្មណ៏ល្អឡើងវិញគេនៅទីនេះហើយគ្មាននរណាហ៊ានចាប់ថេយ៉ុងទេកុំភ័យពេកអី..នាយតូចឃើញជុងហ្គុកតាមមើលទើបភ័យខ្លាចថានាយនឹងមកចាប់គេយកទៅធ្វើអ្វីបើជ្រុលជាគេចហើយគឺគេចឲ្យដល់ទីបញ្ចប់តែម្ដងទៅគេក៏គ្មានពេលវេលានិយាយបកស្រាយឲ្យជុងហ្គុកទេមិនចង់ឲ្យមានបញ្ហាដល់ប៉ាម៉ាក់របស់គេ ។

" ចាហ្វាយ..វានៅក្បែរអ្នកប្រុសរហូតអញ្ចឹងតើអាចចូលទៅជិតបានយ៉ាងម៉េចទៅ? "

" ចូលទៅតែម្ដងទៅបើចាំវាគ្មានបានស្អីទេ " ដោយសម្រេចចិត្តហើយក៏ដើរចូលទៅរកថេយ៉ុងតែម្ដងទាញកៅអីមកអង្គុយក្បែរដោយសម្លឹងទៅថេយ៉ុងមិនដាក់និងឆ្លៀតដៀងទៅស៊ុងវ៉ុនផងដែរ

" កំពុងធ្វើអ្វីនៅទីនេះ? "

" ពួកយើងមកអង្គុយលេងនិងមើលមេរៀនផងនឹងណា៎គ្រូនាយក " ស៊ុងវ៉ុនឆ្លើយតបដោយស្នាមញញឹមជាប់ផ្ទៃមុខឯថេយ៉ុងវិញគិតតែខិតមកជិតស៊ុងវ៉ុនថែមទៀតនាយក៏ចាប់ស្មារបស់ថេយ៉ុងណែនដោយដឹងថានាយតូចកំពុងតែមិនស្រួល ~,~

" ថេយ៉ុង... " ជុងហ្គុកហៅឈ្មោះរបស់នាយតូចសម្លេងស្រាលៗបំផុតសម្លឹងទៅថេយ៉ុងដែលកំពុងនៅក្នុងរង្វង់ដៃរបស់ស៊ុងវ៉ុនជាមួយនឹងភាពភ័យខ្លាចនាយមើលដឹងថាថេយ៍កំពុងតែខ្លាចគេប៉ុន្តែហេតុអ្វីធ្វើបែបនឹង?

" លោកគ្រូមានការអ្វីជាមួយថេយ៍? "

" គ្មានទេគ្រាន់តែមិនឃើញគេទៅរកយើងទើបចង់សួរគេខ្លះឯងអាចចេញទុកឲ្យយើងនិយាយជាមួយគេតែពីរនាក់បានទេ? " ស៊ុងវ៉ុនអោនទៅមើលថេយ៉ុងដែលកំពុងតែខ្ទប់មុខចុះឃើញនាយតូចក្រវីក្បាលហើយចាប់អាវរបស់គេបញ្ជាក់ថាកុំឲ្យទៅដូចនេះស៊ុងវ៉ុនក៏ងើបមុខរួចតបទៅវិញភ្លាមៗ៖

" សុំទោសផងមិត្តរបស់ខ្ញុំពេលនេះគេមិនស្រួលខ្លួនទេអញ្ចឹងហើយខ្ញុំមិនអាចចេញចោលទេបានឡើយបើចង់សួរអីក៏សួរត្រង់នេះចុះ "

" ថេយ៍..និយាយគ្នាឲ្យច្បាស់ឥឡូវនេះភ្លាម " ជុងហ្គុកស្រ្គឺតណាស់ទើបហៅនាយតូចម្ដងទៀតប៉ុន្តែថេយ៉ុងនៅស្ងៀមមិនឆ្លើយតបនឹងគេសូម្បីបន្តិចកាន់តែធ្វើឲ្យជុងហ្គុកក្ដៅចិត្តថែមគ្រាន់តែមិនអាចបញ្ចេញពេលនេះបានដូចនេះនាយក៏ងើបចេញត្រឡប់ទៅវិញទាំងអារម្មណ៏មួមៅ ។

TO BE CONTINUED...
- PICH -

📍លោកគ្រូរោគចិត្ត📍- KookV - (completed✔️)Место, где живут истории. Откройте их для себя