ភាគទី២៦ : និយាយគ្នាឲ្យច្បាស់ឥឡូវនេះ..!!

Start from the beginning
                                        

" តែថាថេយ៉ុង..បើឯងអត់ទៅរកអាគ្រូនាយកនឹងអាចទេថាគេខឹងនឹងឯង? "

" ហ្អឹម..មិនដឹងទេបើខឹងក៏ខឹងចុះយើងគ្មានពេលទៅរវល់រឿងអញ្ចឹងទេត្រូវយកពេលរៀនច្រើនផងគិតរឿងអត់ប្រយោជន៏ធ្វើអី? " លឺពេញៗត្រចៀកយ៉ុងស៊ូសប្បាយចិត្តទៀតហើយបែបនេះនាយមិនសួរនាំទៀតទេកុំឲ្យទើសទាល់នឹងសំណួររបស់គេមិនរំលឹកតែម្ដងកាន់តែល្អមែនអត់?

" រឿងអត់ប្រយោជន៏? ហុឹស... " ជុងហ្គុកមិនមែននៅស្ងៀមទេគឺនាយតែងតាមមើលសកម្មភាពរបស់ថេយ៉ុងគ្រប់ជំហានទាំងអស់គ្រាន់តែមិនបង្ហាញពេលខលទៅថេយ៉ុងមិនលើកក៏នៅស្ងៀមដោយចិត្តត្រជាក់បំផុតគេដឹងចាំមើលថាតើថេយ៉ុងនឹងធ្វើអ្វីទៀតធ្វើខ្លួនឲ្យឆ្ងាយពីគេហើយនៅធម្មតាដូចអត់មានរឿងអ្វីទៀត ~,~

...រំលងមកដល់ថ្ងៃបន្ទាប់ទៀតដោយថ្ងៃត្រង់នេះថេយ៉ុងបបួលមិត្តពីរនាក់ដូចជាស៊ុងវ៉ុននិងយ៉ុងស៊ូចេញមករៀនខាងក្រៅម្ដងបែបលក្ខណៈស្វ័យសិក្សាខ្លះប៉ុន្តែយ៉ុងស៊ូមកក្រោយព្រោះតែជាប់រវល់បន្តិចអញ្ចឹងក្នុងពេលនេះគឺនៅតែពីរនាក់ប៉ុណ្ណោះក្នុងហាងកាហ្វេក្បែរសាលារៀន ។

" មែនហើយថេយ៍..យ៉ុងស៊ូតែងនិយាយរឿងនោះរហូតតើឯងនិងនាយកសាលានេះមានទំនាក់ទំនងអ្វីទៅ? " មិនងាយឯណាបាននៅពីរនាក់ថេយ៉ុងនោះទេភាគច្រើនយ៉ុងស៊ូតែងមកជាមួយគ្រប់ពេលហេតុនេះគេចង់និយាយអ្វីក៏ពិបាកឥឡូវជាឱកាសហើយ

" សំដៅអីទៅ? "

" គ្រូនាយកដែលជាម្ចាស់សាលារៀននេះមានទំនាក់ទំនងអ្វីជាមួយឯង? បានជាត្រូវនៅឆ្ងាយពីគាត់ដែរនោះ "

" តាមពិតទៅ..គ្មានអ្វីផ្សេងទេគ្រាន់តែគ្រូដែលតែងជួយបង្រៀនយើងប៉ុណ្ណោះដោយសារតែឃើញគាត់រវល់ច្រើនទើបចង់ឆ្ងាយពីគាត់មិនចង់រំខាននឹងណា៎ " ថេយ៉ុងតបមកវិញដោយសាកសមបំផុតគ្មានទើសទាល់អ្វីទេស៊ុងវ៉ុនងក់ក្បាលតិចៗពេលបានចម្លើយរួចប៉ុន្តែនាយនៅតែគិតដដែលនឹងអាចនឹងមានអ្វីច្រើនជាងនឹងគ្រាន់តែថេយ៉ុងអត់ប្រាប់ ><

" នៅឆ្ងល់អីទៀត? នេះយកទៅមើលទៅ " ហុចក្រដាសមេរៀនឲ្យមើលកុំពិននិយាយច្រើនពេកគេមិនចង់លើកឈ្មោះរបស់ជុងហ្គុកមកនិយាយទេវារំខានចិត្ត

📍លោកគ្រូរោគចិត្ត📍- KookV - (completed✔️)Where stories live. Discover now