ភាគទី២៤ : យើងមានវិធីល្អ..!!

Começar do início
                                        

" ហ្អឹកៗ..ខ្ញុំក៏មិនចង់ដែរប៉ុន្តែ..ហ្អឹកៗ..តើនរណាអាចហាមឃាត់បេះដូងខ្លួនឯងបានទៅលោកប៉ា? ខ្ញុំជាកូនដ៏អាក្រក់ណាស់មែនទេ "

" ហេតុអ្វីប៉ាប្រកាន់ថ្នាក់នេះ? ឲ្យខ្ញុំធ្វើយ៉ាងម៉េចទៅក្នុងពេលនេះខ្ញុំគិតអ្វីមិនចេញទេ " ចង់ឲ្យគេសម្រេចចិត្តគឺពិបាកបន្តិចហើយណាមួយខួរក្បាលមួយនេះក៏គិតអ្វីមិនចេញទៀតនៅសង្ងំយំសុខៗទូរស័ព្ទក៏រោទ៍ឡើងទាញមកមើលគឺជាជុងហ្គុកស្នាមញញឹមក៏លេចមកវិញបន្តិចទៅ

" លោកគ្រូ.. "

< នៅមិនទាន់គេងទៀត? ហើយសម្លេងរបស់ឯងកើតអីបានជាស្ដាប់ទៅដូចជាទើបតែយំរួចអញ្ចឹង? >

" គឺខ្ញុំគ្រាន់តែឈឺករប៉ុណ្ណោះចុះលោកគ្រូខលខ្ញុំធ្វើអីយប់ស្មាលនេះ " បកស្រាយដោយកុហកនិងយកដៃជូតទឹកភ្នែកចេញនិងសម្រួលសម្លេងបន្តិចមិនចង់ឲ្យនាយចាប់បានថាគេយំឬក៏មានរឿងអ្វីផ្សេង

< នឹកឯងនឹងណា៎ស្អែកនេះចាំមករកគ្រូនៅការិយាល័យផងលឺទេ? >

" បាទ " តបវិញទាំងញញឹមរួចពួកគេបន្តនិយាយគ្នាដែលធ្វើឲ្យថេយ៉ុងភ្លេចអស់នូវទុក្ខដែលបានកើតឡើងមុននេះរហូតទាល់តែថេយ៉ុងគេងលក់ចោលទូរស័ព្ទបានជុងហ្គុកចុចបិទនិងទៅសម្រាកដូចគ្នា ~,~

៚ សម្រាប់ថ្ងៃបន្ទាប់ជីមីនមកលឿនជាងរាល់ដងដើរចុះឡើងងាកមើលឆ្វេងស្ដាំក៏បានឃើញស៊ុងវ៉ុនទើបរត់ទៅរកទាំងពិបាកព្រោះតែយប់មិញនេះយុនហ្គីធ្វើបាបធ្ងន់បន្តិចដែរយ៉ាងណាក៏សរសើរដែលអាចងើបមករៀនបានដូចធម្មតាធ្វើដូចអត់មានកើតអីសោះខ្លាំងពិតៗ

" ជីមីន? ឈឺជើងមែនបានដើរទាំងបែបនេះ "

" អរ..យើងគេងមិនប្រយ័ត្នក៏រមៀលធ្លាក់ពីលើគ្រែឥឡូវជាប់ចង្កេះនិងថ្លោះជើងបន្តិច " ដោយលឺភ្លាមស៊ុងវ៉ុនប្រញាប់ជួយគ្រាមកអង្គុយតុមួយក្បែរគេដូចជាវេទនាដល់ហើយ

" នែៗ..ឯងមានលឺដំណឹងមួយអត់? " ស៊ុងវ៉ុនចងចិញ្ចើមនិងក្រវីក្បាលគេមិនបានដឹងអ្វីឡើយតើជាអ្វីទៅ?

" សិស្សបាត់ខ្លួនទៀតហើយលឺថាបាត់ទៅបីនាក់គេនិយាយពេញនឹងឯងអត់ដឹងមែនហី? "

" អត់ដឹងទេហើយម៉េចក៏បាត់ខ្លួន? ហើយគ្រូអត់ប្ដឹងប៉ូលីសឲ្យតាមរកទេហីឪពុកម្ដាយច្បាស់ជាបារម្ភស្លាប់ហើយ " នាយពិតជាអត់បានដឹងមែននេះគេភ្ញាក់ផ្អើលណាស់ដែលបានលឺដំណឹងមួយនេះ ><

" ជារឿងធម្មតារបស់សាលារៀននេះទៅហើយឪពុកម្ដាយសិស្សមកប្ដឹងហើយក៏ទៅវិញសាលាក៏ប្រាប់ថាចាំជួយរកឲ្យពេលបានព័ត៍មាននឹងផ្ដល់ជូនប៉ុន្តែក៏បាត់សឹង "

" បានន័យថាសាលានេះធ្លាប់កើតរឿងបែបនេះជាច្រើនដងហើយត្រូវទេ? " ជីមីនញញឹមងក់ក្បាលតបទៅវិញដោយមិនស្ទះស្ទើរអ្វីឡើយដែលធ្វើឲ្យនាយកាន់តែចង់ដឹងបន្ថែមទៀតតើហេតុអ្វីបានជាគ្រូធ្វើមិនដឹងរឿងបែបនេះទាំងដែលឪពុកម្ដាយសិស្សមកប្ដឹងហើយនោះ? ពិតជាគួរឲ្យសង្ស័យមែន

" ឯងដឹងមូលហេតុទេ? "

" មិនដឹងផងប្រហែលជាមានអ្នកចាប់ជម្រឹតយកទៅទេដឹង? គ្មាននរណាហ៊ានយករឿងនេះមកនិយាយផ្ដេសផ្ដាសទេឯងសំណាងហើយដែលមិនមែនជាសិស្សដែលបាត់ទៅ "

" សិស្សដែលបាត់ភាគច្រើនជាស្រីមែនទេ? "

" អត់ទេភាគច្រើនជាបុរសបើស្រីបាត់ទៅមួយៗប៉ុណ្ណោះ..នែៗ..ឯងសង្ហារអញ្ចឹងប្រយ័ត្នគេចាប់យកទៅដែរណា៎ " ជីមីននិយាយបន្លាចស៊ុងវ៉ុនលេងៗនិងសើចទៀតផងប៉ុន្តែនាយបែរជាញញឹមមិនបានខ្លាចជាមួយអ្វីដែលជីមីនបន្លាចគេឡើយ ><

" ចង់ឲ្យចាប់យកទៅដែរព្រោះចង់ដឹងថាតើអ្នកចាប់នោះជានរណា? "

" មនុស្សរោគចិត្តនឹងហើយគ្មានមនុស្សសតិល្អណាធ្វើរឿងអញ្ចឹងទេកុំល្ងង់ពេក " និយាយទាំងបាញ់ភ្នែកជ្រុងម្ខាងទៀតដោយសារតែឃើញមានយុនហ្គីចាំមើលគេនិយាយទៅតាមគេរហូតហ្មងបែបចង់ដឹងថាគេធ្វើតាមឬអត់ហើយ

" បើឯងចង់ឲ្យពួកនឹងចាប់ទៅយើងមានវិធី "

" វិធីល្អដែរទេ? " ជីមីនធ្វើសញ្ញាឲ្យស៊ុងវ៉ុនអោនចុះគេនឹងខ្សឹបឲ្យដឹងថាជាវិធីអ្វីហើយធានាថានឹងជោគជ័យទៀតផងបើមិនជឿសាកមើលទៅដឹងហើយ ~,~

" ចាំយើងសាកមើល " ស៊ុងវ៉ុនគិតហើយក៏សាកយកទៅធ្វើក្រែងបានផលគេនឹងបានដឹងថាតើជានរណាដែលចាប់ជម្រិតសិស្សទាំងនោះស្នាមញញឹមមានសង្ឃឹមខ្ពស់ណាស់មកក្បែរជីមីនអត់ខាតទេបានដំណឹងល្អៗអាចឲ្យគេយកទៅកត់ទុកបាន ។

TO BE CONTINUED...
- PICH -

📍លោកគ្រូរោគចិត្ត📍- KookV - (completed✔️)Onde histórias criam vida. Descubra agora