ផ្ដើមរឿង+ភាគពិសេស

Start from the beginning
                                        

ហេតុអីក៏នាងសំឡឹងមើលទៅតុលាការ?
ហេតុអីក៏នាងនិយាយថានាងនឹងដោះស្រាយរឿងគ្រប់យ៉ាង ខណៈសំឡឹងមើលទៅទីនោះ?

ព្រោះថាមានមនុស្សម្នាក់ដែលព្យាយាមចងជើងនាងទុកនៅក្នុងប្រទេសមួយនេះដោយការដាក់ពាក្យប្ដឹងនាង...

វិមានហ្វ្រេដឌើរីកស៍
«បើសិនជាឯងនៅតែព្យាយាមចងនាង នាងក៏កាន់តែចង់ចាកចេញទៅ ប្រុសតូច..» ខណៈក្មួយប្រុសរបស់គេកំពុងតែដើរផ្លូវខុស ហូស៊ុកក្នុងនាមជាលោកពូឯណោះក៏ព្យាយាមនិយាយណែនាំគេនឹងប្រាប់គេថារឿងមួយណាដែលគួរធ្វើ មួយណាមិនគួរធ្វើ ហើយរឿងដែលរឹតតែមិនគួរធ្វើនោះគឺបង្ខំមនុស្សដែលគេមិនចង់នៅជាមួយយើងនោះឯង។
តែថាពាក្យសម្ដីដែលនាយខំប្រឹងនិយាយពន្យល់គេមួយព្រឹកមកនោះដូចជាមិនបានជ្រួតជ្រាបក្នុងខួរក្បាលគេអីបន្តិច ប្រៀបដូចជានិយាយចូលត្រចៀកស្ដាំធ្លាយចេញតាមត្រចៀកឆ្វេងវិញអ៊ីចឹង ថេយ៉ុងដែលនៅឈរខាងមុខកញ្ចក់ឯណោះក៏ទាញករអាវរបស់គេឡើងបន្តិចហាក់ដូចជាប្រុងប្រៀបខ្លួនជាស្រេចដើម្បីចាកចេញទៅទីណាមួយអ៊ីចឹងដែរ។
«ប្រុសតូចមានស្ដាប់ពូនិយាយទេ?» ហូស៊ុកផ្ទួនសំនួរទៅក្មួយប្រុសក៏ព្រោះមើលទៅគេមិនបានបង្ហាញការយកចិត្តទុកដាក់នឹងសម្ដីទូន្មានរបស់គេសោះ ហើយវាក៏ដូចជាអ្វីដែលហូស៊ុកគិតមែន គេមិនបានគិតពីសម្ដីគេស្មើនឹងមនុស្សដែលគេនឹងចួបបន្តិចទៀតនេះដែរ។
«ខ្ញុំលឺ..លឺច្បាស់ណាស់» ថេយ៉ុងញញឹមបន្តិចរួចជ្រែងហោប៉ៅចាកចេញទៅ ហូស៊ុកក៏បិទភ្នែកព្រលែងខ្យល់ដង្ហើមធ្ងន់បន្តិចហាក់ដូចជាអស់អ្វីគួរនិយាយស្ដីប្រដៅនឹងក្មួយប្រុសដែលមានចិត្តមានៈម្នាក់នេះទៀត ព្រោះក្រៅពីសម្ដីក្នុងចិត្តគេ គេមិនស្ដាប់សម្ដីអ្នកណាផ្សេងឡើយ។
ថេយ៉ុងឯណោះក៏បោះជំហានចាកចេញពីបន្ទប់របស់គេមុននឹងបានឃើញវត្តមានរបស់ឡេឡានីនៅខាងក្រៅល្មម ពេលនេះនាងក៏ជាមីងថ្លៃគេពេញសិទ្ធិហើយតែនាងក៏មិនបានឲ្យគេប្រើងារជាមួយនាងអ្វីផ្សេងក្រៅពីមិត្តសម្លាញ់នោះឡើយ ព្រោះបែបនោះវាស្និតស្នាលជាង។
«ថេយ៍ទៅណា?» ឡេឡានីក៏មិនភ្លេចសួរនាំមិត្តសម្លាញ់ផង ថេយ៉ុងក៏ញញឹមបន្តិច តែស្នាមញញឹមដែលបង្កប់នូវភាពកាចសាហាវនាំឲ្យឡេឡានីទម្លាក់ទឹកមុខបន្តិច នេះកុំឲ្យដូចជាអ្វីដែលនាងគិតឲ្យសោះណា៎។
«ថេយ៍..កុំណា៎»
«លោកពូប្រហែលជាកំពុងរង់ចាំចូលទៅរកគាត់ទៅ រឿងខ្ញុំ ខ្ញុំអាចដោះស្រាយបាន នាងល្អិត» ថេយ៉ុងលូកដៃឈ្លីក្បាលមិត្តសម្លាញ់បន្តិចរួចបោះជំហានចាកចេញទៅបាត់ ឡេឡានីក៏តាមសំឡឹងមើលផែនខ្នងរបស់នាយមុននឹងព្រលែងខ្យល់ដង្ហើមតានតឹងមិនខុសពីស្វាមីនាងដែលនៅខាងក្នុងឯណោះ គ្រប់គ្នាសុទ្ធតែហាមឃាត់នូវការសម្រេចចិត្តរបស់ថេយ៍ តែគេខ្លួនឯងមិនបានគិតពីរឿងនេះឡើយ
ព្រោះអ្វីដែលគេចង់បានហើយ គេត្រូវតែយកឲ្យបាន...

ទាយាទម៉ាហ្វៀ (រដូវកាលទី០២)Where stories live. Discover now