** ផ្លាប់ៗ.. ** សម្លេងទះដៃបន្លឺឡើងនៅពេលដែលភ្លេងបានបញ្ចប់ទៅដោយល្អដែលមិនធ្លាប់បានលឺពីមុនមកនោះទេ..ដោយដឹងថាមានមនុស្សចូលមកស្ដាប់គេលេងក៏ងាកទៅរកមើលយ៉ាងលឿន ។
" លេងបានល្អណាស់ពិតជាពិរោះមែន "
" លោកគ្រូចូលមកទីនេះធ្វើអី? អត់ការងារធ្វើមែនទេ? " បង្វែរខ្លួនមករកលោកគ្រូដែលបានសរសើរគេដោយសំណួរមិនសមរម្យនាយសើចដើមករបន្តិចរួចក៏ដើរចូលមកយឺតៗ
" ម៉ោងនេះគ្រូអត់បង្រៀនផងចុះកូនសិស្សវិញអត់ចូលថ្នាក់រៀនទេ? គេចម៉ោងរៀនបែបនេះមិនល្អទេណា៎ប្រយ័ត្នគ្រូអុកឲ្យបែកគូទ " លោកគ្រូយុនហ្គីនិយាយជាមួយស្នាមញញឹមចុងមាត់នាយតូចធ្វើមុខបែបមិនពេញចិត្តនឹងសម្ដីរបស់គ្រូឡប់នឹងសោះ ~,~
" គ្រូសីលធម៌ស្អីនិយាយអត់អនាម័យ? "
" អ្ហាវ? គ្រាន់តែប្រាប់មិនចង់ឲ្យកូនសិស្សរៀនគេចម៉ោងអញ្ចឹងទេ..គេចច្រើនគឺរៀនមិនចេះកែមកជាសិស្សល្អខ្លះផងទៅណា៎បាទ " នាយនិយាយដោយស្រទន់ជាមួយស្នាមញញឹមលើផ្ទៃមុខមិនប្រែកុំឲ្យថាគេជាគ្រូនិយាយពាក្យឈ្លើយៗដាក់សិស្ស ><
" កុំចេះ..ហើយកុំមកជិតខ្ញុំទៀត "
" ធ្វើមិនបានទេឯងធ្វើឲ្យគ្រូខ្វល់អញ្ចឹងហើយហាមមិនបានទេក្មេងឆ្លាតត្រូវស្ដាប់សម្ដីចាស់ប្រដៅលឺទេ? " លើកដៃទៅអង្អែលក្បាលជីមីនថើរៗទៀតផងប៉ុន្តែត្រូវបានជីមីនក្រវាសចេញវិញនិងសម្លក់រួចដើរចេញដោយមិនបែរខ្នងបន្តិចឡើយយុនហ្គីត្រឹមញញឹមតិចៗសម្លឹងមើលនាយតូចដើរចេញដោយស្ងៀមស្ងាត់ ។
" ចេះលេងតន្រ្តីល្អយ៉ាងនេះគួរតែជាអ្នកសង្វាតរៀនមិនគួរជាសិស្សអញ្ចឹងសោះ "
" ប៉ុន្តែមិនអីទេយើងចូលចិត្ត " យុនហ្គីនិយាយក្នុងចិត្តដោយនៅឈរមើលនាយតូចរហូតដល់ចេញទៅផុតទើបនាយត្រឡប់ទៅរៀបចំឯកសារឲ្យសិស្សសម្រាប់ម៉ោងបង្រៀនរបស់គេ ងាកមកមើលជីមីនបន្ទាប់ពីចេញផុតពីយុនហ្គីគេដើរមិនបានប៉ុន្មានផងក៏ ** ព្រុស៎ ** ដួលសន្លប់បាត់ស្មារតីភ្លាមៗតែម្ដងឯទឹកមុខក៏ស្លេកស្លាំងទៀត ~,~
ក្នុងខួរក្បាលនឹកឃើញរឿងកាលពីយប់ដែលបានកើតឡើងនោះរួចភ្នែកក៏បានបើកឡើងភ្លាមៗគេបានងើបពីសន្លប់វិញខ្លួនក៏កំពុងតែនៅក្នុងបន្ទប់សម្រាកដូចគ្នា ។
" បងធំយើងដឹងខ្លួនហើយ " គ្នាៗរបស់ជីមីនដែលនៅក្បែរនេះក៏បានប្រាប់គ្នាប៉ុន្មាននាក់ទៀតឲ្យដឹងដែរនាយតូចសម្លឹងមើលជុំវិញខ្លួនទាំងអស់កម្លាំងក្នុងខ្លួនសុខៗគេប្រែទន់ខ្សោយយកតែម្ដង ><
" លោកបង..បើមិនស្រួលត្រឡប់ទៅសម្រាកនៅផ្ទះទៅពួកយើងឃើញលោកបងបែបនេះពិតជាបារម្ភណាស់ "
" យើងមិនអីទេ "
" តែថា..ពួកឯងជាអ្នកយកយើងមកទីនេះមែនទេ? " គ្នាៗរបស់គេក្រវីក្បាលព្រមគ្នាតែម្ដងជីមីនចងចិញ្ចើមបើមិនមែនពួកគេតើជានរណាទៅ? ហេតុអ្វីមិនឃើញ?
" មានប្រុសម្នាក់យកបងមកទីនេះខ្ញុំដឹងក៏មកមើលរួចក៏ដេញអាម្នាក់នឹងចេញបាត់ទៅខ្លាចវាធ្វើអ្វីលើបង "
" អាចង្រៃយ៍..ហេតុអីមិនអរគុណគេផង? " ជីមីនថាឲ្យទាំងក្រវីក្បាលតិចៗហើយគេក៏នឹកឃើញហើយថាហេតុអ្វីសុខៗគេសន្លប់បែបនេះព្រោះតែយប់មិញនោះដែលលោកគ្រូឡប់នោះធ្វើស្អីដាក់គេខ្លះទេពេលព្រឹកឡើងនៅចិត្តល្អជូនគេមកសាលារៀនទៀតហេតុនេះហើយបានជាគេខ្សោយជើងវិញឡើងទន់អស់ហើយ ។
TO BE CONTINUED...
- PICH -
DU LIEST GERADE
📍លោកគ្រូរោគចិត្ត📍- KookV - (completed✔️)
Romantik" គ្រូរោគចិត្តក៏ព្រោះតែឯងណា៎..ថេយ៉ុង " ប្រលោមលោករវាងគ្រូនិងសិស្សដែលមានទំនាក់ទំនងលើសពីអ្វីដែលគិតហើយសំងាត់ទៀតផង..!!! +បញ្ជាក់មានវគ្គ🔞ល្មមគួរសមដែរដូច្នេះបើអ្នកពិបាកអាចរំលងចោលបានណា៎ ។ សរសេរដោយ : ពេជ្រ 31.01.22
ភាគទី១៨ : ប៉ុន្តែយើងចូលចិត្ត..!!
Beginne am Anfang
