Trailer: ស្នេហ៍ប្រែជាស្អប់

4.3K 122 7
                                    

មកបើកអាល់ប៊ុម ហិហិ

ស្នេហាស្មោះសរត្រូវឃាំងឃាព្រោះតែគំនុំ

គំនុំគ្រួសារដែលបង្កើតឲ្យមានការសងសឹក យាយីជីវិតគ្នាទៅវិញទៅមក ល្បិចកលកំណាចប្រែក្លាយមនុស្សប្រុសស្រី២នាក់ដែលធ្លាប់តែស្រឡាញ់គ្នាឲ្យប្រែមកជាប្រឆាំងគ្នាទាំងកំហឹងយ៉ាងងងឹតងងុល

«សុំទោសអ្នកនាង..លោកប្រុសអាល់ហ្វ្រេដដូបានកក់បន្ទប់នេះរួចរាល់ហើយ អ៊ីចឹងសុំអ្នកនាងជ្រើសបន្ទប់ថ្មី» សំឡេងបុគ្គលិកនិយាយឡើងនាំឲ្យអ្នកដែលកំពុងតែមានកំហឹងស្រាប់ឯណោះកើនឡើងជាកម្រិត នាងតូចធាក់ទ្វារបន្ទប់សណ្ឋាគារលាន់គ្រាំងចូលទៅព្រមជាមួយអង្គរក្ស៤នាក់ចូលទៅជាមួយ មកដល់ទាន់នឹងសកម្មភាពក្ដៅរោលរាលរបស់អ្នកម្ខាងទៀតល្មម។

ផាំង! ផាំង..
គ្រាប់កាំភ្លើង២គ្រាប់បាញ់ឡើងផ្ទួនៗគ្នាស្របនឹងភាពខឹងសម្បារក្នុងនាមជាអ្នកដែលនៅស្រឡាញ់គេ ស្រឡាញ់មិនគិតថាគេនឹងក្បត់នាងបែបនេះ..

«លោកហ៊ានណាស់ វាជាបន្ទប់ពួកយើង»
«តែវាក៏ជាបន្ទប់នាងនឹងអាម្សៀរនោះ..ស្ដាយណាស់ ស្ដាយដែលយើងខំស្រឡាញ់នាង ខំទុកចិត្តនាង ទាំងមិនដឹងថាភាពទន់ភ្លន់របស់នាងជាផ្នែកមួយនៃ 'ផែនការ' ដើម្បីបោកយើង»

(បងពិតជាចុះចាញ់កណ្ដាលទីមែនថេយ៍...)

#ទាយាទម៉ាហ្វៀ
#រដូវកាលទី២
#យូមីន

ទាយាទម៉ាហ្វៀ (រដូវកាលទី០២)Où les histoires vivent. Découvrez maintenant