ភាគទី១៥ : ចាប់ជម្រិតក៏ត្រូវមានសីលធម៏ដែរ..!!

Magsimula sa umpisa
                                        

" ល្អណាស់ក្មេងឆ្លាត "

" អាគ្រូនាយកចង្រៃយ៍..ថ្ងៃណាមួយរាងកាយនោះនឹងមកគេងក្រោមទ្រូងរបស់យើងវិញម្ដងហើយ " ពាក្យនិយាយក្នុងចិត្តដែលដៃក្ដាប់ណែនវាយទៅជញ្ចាំងខ្លាំងៗកែវភ្នែកដែលសម្លឹងទៅមើលសកម្មភាពមួយនោះគឺពោពេញទៅដោយការច្រណែននិងកំហឹងហើយម្នាក់នោះគឺយ៉ុងស៊ូគេបានឃើញទាំងអស់ព្រោះនេះនៅក្រោយសាលាគ្មានមនុស្សដើរកាត់ទេមានតែគេប៉ុណ្ណោះ ។

" ខ្ញុំទៅថ្នាក់ហើយ "
" ដើរស្រួលបួលផងលឺទេ? " ថេយ៉ុងងក់ក្បាលតិចៗហើយក៏ដើរចេញទៅថ្នាក់វិញក្រោយពេលរៀបចំខ្លួនរួចរាល់ទោះបីជារៀងញ័រជើងបន្តិចប៉ុន្តែមិនអីទេអាចដើរបាន >< បន្ទាប់ពីថេយ៉ុងចេញទៅផុតជុងហ្គុកក្រឡែកមកខាងក្រោយរួចក៏ញញឹមចុងមាត់បន្តិចបែបឌឺដងមុននឹងត្រឡប់ទៅបន្ទប់ការងារវិញ ។

" ចង្រៃយ៍.. " យ៉ុងស៊ូកាន់តែខឹងដែលជុងហ្គុកហ៊ានងាកញញឹមឌឺគេបែបនេះមិនគិតថាត្រង់ៗពេកទេដឹង? គួរឲ្យស្អប់បំផុត

...ក្រឡែកមកមើលខាងនេះវិញដែលជីមីនដើរមកបន្ទប់ទឹកម្នាក់ឯងទាំងហួចលេងភ្លាមនោះក៏លេចចេញមុខបុរសម្នាក់មកចំពោះមុខជាមួយស្នាមញញឹមដែលពិបាកបកស្រាយ ~,~

" ហៃយ៉ា..លោកគ្រូមកស្ទះផ្លូវខ្ញុំធ្វើអី? "
" គ្រូចង់ចូលបន្ទប់ទឹក "
" ក៏ចូលទៅហេតុអ្វីចាំបាច់មកបាំងផ្លូវ? "
" មកពីចង់បាំងនឹងហើយ " តបដោយស្នាមញញឹមរក្សានៅដដែលតែក៏ធ្វើឲ្យជីមីនស៊ាំចិត្តមែនទែនប្រហែលជាចង់មានរឿងជាមួយខ្លួនហើយបានចេញចរឹកអញ្ចឹង

" បើគ្រូចង់ចាប់ឯងយកទៅប្រដៅចេញម្ដងតើអនុញ្ញាតដែរទេ? "

" ហុឹស..លោកគ្រូឆ្កួតឬ? ចង់ចាប់គេសុទ្ធតែមានការសុំត្រឹមត្រូវអញ្ចឹងទៀត? " ចង់តែសើចមិនដែលមានទើបតែជួបទេនេះចង់ចាប់គេប៉ុន្តែសុំការអនុញ្ញាតសិនប្លែកមែន ~,~

" គ្រូជាគ្រូបង្រៀនផ្នែកសីលធម៌ដូច្នេះហើយទោះជាចង់ចាប់ជម្រិតអ្នកណាក៏ត្រូវសុំជាមុនសិនដែរដើម្បីឲ្យមានសុជីវធម៌ក្នុងខ្លួន "

" ចុះបើខ្ញុំមិនព្រម "

" ការបដិសេធជាចម្លើយតបរួចគ្រូចាប់ដដែលទោះជាព្រមឬអត់ក៏ដោយ " និយាយរួចផ្ទៀតដៃបន្តិចក៏មានមនុស្សប៉ុន្មាននាក់ចេញមកចូលចាប់តែម្ដងទាំងដែលជីមីនមិនទាន់បានតបអ្វីផង

" អេ? ខ្ញុំមិនទាន់ឆ្លើយគ្រាន់តែឧទាហរណ៏ "

" នឹងហើយដូចប្រាប់អញ្ចឹងគ្រូគ្រាន់តែសុំការអនុញ្ញាតប៉ុន្តែមិនបាននិយាយថាពេលឯងបដិសេធមិនចាប់ឯណា? " និយាយចប់ ** ផូស ** នាយតូចត្រូវបានសន្លប់ដោយត្រូវគេដាក់មួយដៃឲ្យសន្លប់កុំឲ្យរើច្រើនពេកភ្លាមនោះយ៉ុងស៊ូក៏ចេញមកផងដែរសម្លឹងទៅជីមីនដែលកំពុងតែសន្លប់នៅក្នុងរថយន្តខ្មៅមួយនោះ

" ពូចង់ធ្វើអ្វីបន្តក៏តាមចិត្ត "
" ឯងស្អប់គេដល់ម្លឹងឬ? "
" ត្រូវហើយ..ខ្ញុំខំផ្ដល់ចំណីឲ្យពូហើយបើមិនចេះចាត់ការទៀតគឺល្ងង់បំផុតហើយ " ថាហើយយ៉ុងស៊ូចេញទៅវិញដោយសមចិត្តមែនទែនពូរបស់គេសើចនិងក្រវីក្បាលតិចៗតើគេអាចនឹងឲ្យចំណីរួចផុតពីដៃបានដោយរបៀបណា? អាភ្មួយនេះពិតជាចំមែន ><

TO BE CONTINUED...
- PICH -

📍លោកគ្រូរោគចិត្ត📍- KookV - (completed✔️)Tahanan ng mga kuwento. Tumuklas ngayon