រឿងភ្លើងគំនុំប្រល័យស្នេហ៍

1.4K 25 0
                                    

                 រឿងភ្លើងគំនុំប្រល័យស្នេហ៍
ភាគបញ្ចប់

@ ភូមិគ្រឹះត្រកូលផាក
លូស៍ពេលនេះ គេពិតជាអស់កម្លាំងជាខ្លាំង ដោយសារតែត្រូវកូនប្រុសជើងល្អរបស់គេ ធ្វើស៊ីមួយទំហឹងដោយគ្មានយោគយល់សូម្បីតែបន្តិច ។
<< ងើបឡើង...ឆាប់ទៅធ្វើការរបស់លោកបន្តទៀត>> ហាហ្យុង នៅពេលដែល ឃើញលូស៍អង្គុយគេក៏ទៅអូសដៃរបស់លូស៍ អោយងើបដើម្បីទៅធ្វើការបន្ត
រ៉ីង.......រ៉ីង.......
លូស៍នៅពេលដែលបំរុងនឹង ហាមាត់ប្រកែកនឹងបញ្ជារបស់កូនរបស់គេ ក៏ស្រាប់តែមានទូរសព្ទលេខចម្លែកខលមក ធ្វើឲ្យគេជ្រួញចិញ្ចើមចូលគ្នាដោយការងឿងឆ្ងល់ ។
<< អាឡូរ.....អាលូស៍...យ៉ាងម៉េចដែរសុខសប្បាយទេ >> លូស៍គ្រាន់តែលើកទូរសព្ទភ្លាម ក៏ឮសំឡេងអ្នកម្ខាងទៀតសួរមកគេ ធ្វើអីគេឆ្ងល់ជាខ្លាំងព្រោះលេខនេះជាលេខដែលគេមិនស្គាល់។ហើយនិយាយរាក់ទាក់គេដែរបែបនេះទៀត ។ ចំណែកឯហាហ្យុង នៅពេលដែរដៃលូស៍ហើយគេមិនព្រមកម្រើក នឹងឃើញគេនិយាយទូរស័ព្ទដោយជ្រួញចិញ្ចើម គេឆ្ងល់ជាងខ្លាំងថាគេនិយាយអី ។
<< ឯងជាអ្នកណាគេ...>> លូស៍មិនបង្អង់យូរ ក៏សួរទៅអ្នកម្ខាងទៀត ដើរការចង់ដឹងថាគេជាអ្នកណាគេ
<< យើងជាអ្នកណាមិនសំខាន់...សំខាន់ពេលនេះប្រពន្ធរបស់ឯងនៅជាមួយយើង...បើឯងចង់ឱ្យនាងរស់រៀនមានជីវិតបន្តទៀតបានយូរ...ឯងប្រញាប់មកជួបយើងនៅ....ទីតាំងដែរយើងនឹងផ្ញើទៅឲ្យឯងនាពេលបន្តិចទៀតនេះ...ហើយត្រូវចាំថាឯងត្រូវមកតែម្នាក់ឯងទេ...បើសិនជាឯងលេងល្បិចយើងហ្នឹងបាញ់នាងនេះបែកក្បាល...>>
<< អាចង្រៃកុំធ្វើអីប្រពន្ធយើងឲ្យសោះ>> លូស៍ស្រែកក្រហឹមដោយការមួម៉ៅ នៅពេលដែលដឹងថាអ្នកម្ខាងទៀតចាប់ប្រពន្ធរបស់ខ្លួនទៅ ។ ចំណែកឯហាហ្យុងនៅពេលដែលឃើញគេស្រែកបែបនេះ ធ្វើអីគេភ្ញាក់ជាខ្លាំង ។
<< ហាហ្យុង...ពេលនេះម្ដាយរបស់ឯងត្រូវគេចាប់ខ្លួនហើយ...អញ្ចឹងយើងនឹងទៅជួយម្ដាយរបស់ឯង >> លូស៍បានលុតជង្គង់នៅមុខកូនរបស់គេ ហើយនិយាយរឿងរ៉ាវដែលបានកើតឡើងប្រាប់ទៅកាន់កូន
<< ខ្ញុំទៅដែរ...ខ្ញុំទៅជួយម៉ាក់>> ហាហ្យុងគ្រាន់តែឮដូច្នេះភ្លាម គេក៏ប្រញាប់ហាមាត់សុំទៅជួយសង្គ្រោះម្ដាយគេដែរ
<< កូនទៅមិនបានទេ...តែកូនត្រូវនៅផ្ទះរង់ចាំស្ដាប់ដំណឹងល្អនេះណាស់...ប៉ាសន្យាថាប៉ានិងជួយម៉ាក់របស់កូនអោយបាន....ជុប....>> លូស៍ និយាយហើយ គេក៏ថើបថ្ងាសកូនរបស់គេដោយក្ដីស្រលាញ់ ព្រោះមិនដឹងថាគ្រោះថ្នាក់លោកនេះ គេអាចមានជីវិតរស់បន្តទៀតឬអូននោះឡើយ ។ និយាយចប់គេក៏ដើរចេញទៅ ដោយមិនបង្អង់យូរព្រោះខ្លាចយឺតយ៉ាវប្រពន្ធរបស់គេនិងមានគ្រោះថ្នាក់ ។

You've reached the end of published parts.

⏰ Last updated: Jul 08, 2021 ⏰

Add this story to your Library to get notified about new parts!

រឿង ភ្លើងគំនុំ ប្រល័យស្នេហ៍Where stories live. Discover now