រឿង ភ្លើងគំនុំប្រល័យស្នេហ៍

430 13 0
                                    

              រឿង ភ្លើងគំនុំប្រល័យស្នេហ៍

ភាគទី ៤៦

@ វាលបញ្ចុះសព

នៅវាលបញ្ចុះសព យើងឃើញថា មានមនុស្សប្រុសម្នាក់ ដែលឈរមើលផ្នូរមួយ ដោយទឹកមុខសោកសៅ ហើយប្រុសម្នាក់នោះ គ្មានអ្នកណាក្រៅពីអាឡាត់នោះឡើយ ។ អាឡាត់ គេបានឈរមើលផ្នូររបស់បងគេ ដោយទឹកមុខសោកសៅ និងគំនុំ
<< ខ្ញុំមិនឱ្យបងប្រុសស្លាប់ទៅដោយបែបនេះទេ...ខ្ញុំនឹងសងសឹកឲ្យពួកវា...ស្លាប់ដែលវេទនាជានិងរាប់ម៉ឺនរាប់ពាន់ដង...ខ្ញុំសន្យាបងប្រុស >> អាឡាត់ពេលដែលដឹងដំណឹងថាបងប្រុសរបស់គេស្លាប់ ក្នុងទ្រូងរបស់គេពោរពេញដោយកំហឹងដែលមានចំពោះលូស៍ ហើយគេនឹងសង់សឹកឲ្យបងប្រុសគេឲ្យបាន
<< ខ្ញុំទៅសិនហើយ...ថ្ងៃក្រោយខ្ញុំនឹងមកលេងបងទៀត...ខ្ញុំមកដោយប្រាប់ដំណឹងល្អមួយដល់បង >> និយាយចប់ គេក៏ដាក់បាច់ផ្កាចុះ ហើយដើរចេញទៅដើម្បីទៅធ្វើតាម នៅអ្វីដែលគេសន្យាជាមួយបងប្រុសរបស់គេ ។

@ ភូមិគ្រឹះត្រកូលផាក

<< ទៅរៀនស្ដាប់អ្នកគ្រូឮទេ...ហើយកុំរពឹស...និងកុំរករឿងមិត្តភក្កិ...បើសិនជាម៉ាក់ដឹងម៉ាក់នឹងវ៉ៃកូនអោយជាំគូទហើយណា... >> យេរីន ដែលកំពុងតែរៀបចំសំលៀកបំពាក់ឲ្យកូនប្រុសរបស់នាងបណ្ដើរ នាងនិយាយបណ្ដើរ ដោយការហាមប្រាមកូនប្រុសនាងឲ្យហើយ បើមិនដូច្នោះទេកូនជ្រូករបស់នាងនិងកូរពេញសាលារៀនហើយ
<< បាទកូនដឹងហើយ >> ហាហ្យុង ឆ្លើយទៅម្ដាយគេដោយទឹកមុខញញឹម ព្រោះពេលនេះគេពិតជាសប្បាយចិត្តណាស់ នៅពេលដែលគេបានចូលរៀនដំបូង
<< កុំបានតែមាត់ណា >> យេរីន នាងបញ្ជាក់ទៅកូនរបស់នាងម្ដងទៀត តែទោះបីជាគេត្រឹមតែអាយុ 4ឆ្នាំក្ដី ប៉ុន្តែគេឆ្លាតលើសពីក្មេងដទៃ ព្រោះកាលពីនាងនៅជាមួយគេតែពីរនាក់ នាងបាទបង្រៀនគេខ្លះពីរបៀបសរសេរអក្សរ និងអាន ហើយគេក៏ចាប់បានលឿនរហ័ស
<< បាទ...កូននឹងស្ដាប់បង្គាប់អ្នកគ្រូតាមសម្ដីដែលម៉ាមីនិយាយ...តែពេលកូនមកវិញម៉ាមីកុំភ្លេចសន្យាដែលមានចំពោះកូនណា៎ >> ហាហ្យុង និយាយដោយមិនភ្លេចទាមទារសន្យា ដែលម្ដាយគេសន្យាចំពោះគេថានឹងនាំគេទៅញ៉ាំភីហ្សា ហើយនឹងដើរលេងនៅសួនកំសាន្ត
<< ចាសម៉ាក់មិនភ្លេចទេ...តោះឆាប់ឡើងកុំឲ្យយឺតម៉ោងទៅសាលារៀន >> ពេលនោះដែរពួកគេទាំងពីរនាក់ ក៏បាននាំគ្នាចុះមកក្រោមសំដៅទៅឡាន ដែលនៅចាំទទួលកូនជ្រូកទៅសាលា ។ ហើយយេរីននាងក៏បានជូនពររបស់នាងទៅរៀន ព្រោះថ្ងៃនេះជាថ្ងៃចូលរៀនដំបូងមីងចង់ទៅមើលគេបានមួយថ្ងៃ ។

រឿង ភ្លើងគំនុំ ប្រល័យស្នេហ៍Where stories live. Discover now