រឿង ភ្លើងគំនុំ ប្រល័យស្នេហ៍

435 14 0
                                    

                   រឿង ភ្លើងគំនុំប្រល័យស្នេហ៍

ភាគទី ៤៣

( ស្ដាយក្រោយ ២ )

@ មន្ទីរពេទ្យ

លូស៍និងដាមនិងអង្គរក្សម្នាក់ទៀតរបស់គេ ត្រូវបានបញ្ជូនមកមន្ទីរពេទ្យយ៉ាងលឿនបំផុត ហើយឥឡូវនេះកំពុងតែនៅបន្ទប់សង្គ្រោះបន្ទាន់ ។ ហើយចំណែកឯងស្ទេរវីន និង អេរីក បាននៅចាំនៅខាងមុខ បន្ទប់សង្គ្រោះបន្ទាន់នោះ ដោយមិនទៅណាទាំងអស់ ព្រោះពួកគេទំាងពីរនាក់ ពិតជាតកក្រហល់ចង់ដឹងដំណឹងណាស់ថា អ្នកទាំងបីនាក់នោះយ៉ាងម៉េចហើយ
<< ស្ទេរវីន....>> ស្របពេលនោះដែរ ដំណឹងក៏បែកធ្លាយដល់ម៉ាដាមនិងប្រមុខអូលីវើ ហើយពួកគាត់ទាំងពីរនាក់ ក៏បានប្រញាប់ប្រញាល់មកមន្ទីរពេទ្យយ៉ាងលឿន។ ចំណែកឯម៉ាដាម គ្រាន់តែពេលឮដំណឹងនោះភ្លាម គាត់ស្ទើរតែខ្យល់គរទៅហើយដែលដឹងថាកូនប្រុសរបស់គាត់មានគ្រោះថ្នាក់
<< អ្នក...ម៉ាក់...>> ស្ទេរវីន គ្រាន់តែឃើញដែររបស់គេមកភ្លាម គេក៏ងើបឈរហើយស្ទុះទៅរកគាត់
<< លូស៍...យ៉ាងមិចហើយកូន>> ពេលនោះប្រមុខ អូលីវើ ក៏សួរទៅកាន់ស្ទេរវីន ដើម្បីចង់ដឹងពីស្ថានភាពរបស់លូស៍
<< ខ្ញុំមិនទាន់ដឹងទេប៉ា...ក្រុមគ្រូពេទ្យចូលទៅយូរហើយមិនទាន់ឃើញត្រឡប់មកវិញទេ >> ស្ទេរវីន និយាយដោយការកក់ក្រហម ព្រោះនេះគេក៏បារម្ភពីសុខទុក្ខរបស់បងគេខ្លាំងដែរ
<< រឿងអីកើតឡើងបានជាបងប្រុសឯងដល់ថ្នាក់នេះ>> ម៉ាដាមសួរទៅកាន់កូនប្រុសពៅរបស់ខ្លួន ដើម្បីចង់ដឹងពីដើមទងនៃរឿងទាំងអស់នេះ ។ ពេលនោះដែរ ស្ទេរវីន ក៏រៀបរាប់រឿងហេតុគ្រប់បែបយ៉ាងប្រាប់ទៅម្ដាយរបស់ខ្លួនដោយមិនលាក់បាំង សូម្បីតែរឿងរបស់យេរីន
<< ចុះពេលនេះស្រីម្នាក់នៅទីណា>> ម៉ាដាមគ្រាន់តែដឹងរឿងហើយ កកើតចិត្តអាណិតស្រីតូចម្នាក់នោះជាខ្លាំង ដោយគាត់មិននឹកស្មានទេថាកូនប្រុសរបស់គាត់ឃោរឃៅដល់ថ្នាក់នេះ
<< ពេលនេះខ្ញុំមិនដឹងទេម៉ាក់ >> ត្រូវហើយព្រោះគេពិតជាមិនដឹងមែនថា ស្រីដែលបងប្រុសគេធ្វើបាបនោះនៅទីណា ។ ស្របពេលនោះដែរទ្វារនៅបន្ទប់សង្គ្រោះបន្ទាន់ក៏បានបើកឡើង
<< លោកគ្រូពេទ្យអ្នកជំងឺនៅក្នុងនោះយ៉ាងម៉េចហើយ >> ប្រមុខអូលីវើ គ្រាន់តែឃើញគ្រូពេទ្យដើរចេញមកភ្លាម គាត់ក៏ស្ទុះទៅសួរគ្រូពេទ្យម្នាក់នោះភ្លាម
<< អ្នកជំងឺ...ដោយសារតែត្រូវគេធ្វើបាបខ្លាំងពេករហូតដល់គ្រាំក្នុង...ត្រូវសម្រាកក្នុងមន្ទីរពេទ្យយូរ...ហើយឯលោកលូស៍សៀ...វិញដោយសារតែគ្រាប់កាំភ្លើងបាញ់មិនត្រូវកន្លែងសំខាន់...អញ្ចឹងហើយលោកអាចនឹងមិនពិការ...ប៉ុន្តែ >>
<< ប៉ុន្តែយ៉ាងម៉េចលោកគ្រូពេទ្យ >> ម៉ាដាម នៅពេលដែលឃើញឫកពារស្ទាក់ស្ទើរមិនចង់និយាយរបស់លោកគ្រូពេទ្យ គាត់ក៏សួរដោយអារម្មណ៍តក់ក្រហល់
<< គឺគាត់អាចដើរបាន...ប៉ុន្តែត្រូវប្រើរយៈពេលយូរ...ហើយត្រូវវះកាត់...លើកទី២....>>
<< ចុះត្រូវប្រើរយៈពេលយូរប៉ុណ្ណាដែរលោកគ្រូពេទ្យ>> ប្រមុខអូលីវើ សួរទៅកាន់លោកគ្រូពេទ្យម្នាក់នោះហើយក៏កើតចិត្តអាណិតកូនរបស់គាត់ជាខ្លាំង ដែលត្រូវមកជួបនូវរឿងបែបនេះ
<< ត្រូវប្រើរយៈពេលមួយឆ្នាំឬក៏អាចយូរជាងហ្នឹង...>>
<< អញ្ចឹងឬ>>
<< បាទ...បើកគ្មានចម្ងល់អ្វីទេខ្ញុំសុំលាសិនហើយ>>
និយាយចប់គាត់ក៏ដើរចេញទៅដែលទុកឲ្យគ្រួសារអ្នកជំងឺ  នៅឈរនៅមុខបងទប់សង្គ្រោះបន្ទាន់ដូចដើម ព្រោះគ្រូពេទ្យមិនទាន់អនុញ្ញាតឲ្យ ចូលទៅសួរសុខទុក្ខនោះទេ

រឿង ភ្លើងគំនុំ ប្រល័យស្នេហ៍Where stories live. Discover now