ភ្លើងគំនុំប្រល័យស្នេហ៍

702 21 0
                                    

រឿង ភ្លើងគំនុំ ប្រល័យស្នេហ៍
ភាគទី ៣
ថ្ងៃបន្ទាប់នៅកន្លែងបុណ្យសពរបស់អាលីស លូស៍បើមើលទៅរូបថតរបស់នាងដោយមិនទាន់ដាច់អាល័យ ព្រោះភ្លាមៗពេកគេធ្វើចិត្តមិនទាន់បានទេ។ពេលនោះដែរស្រាប់តែដាម មនុស្សជំនិតរបស់គេបានដើរមក ប្រាប់នូវរឿងមួយ។
" ចៅហ្វាយ! ស្រីម្នាក់ដែលបានបើកឡានបុកនាក់នាង អាលីបានចាកចេញពីមន្ទីរពេទ្យហើយ "
" ហុឹង! ចេញពីមន្ទីរពេទ្យដោយមិនដោះស្រាយ អ្វីដែលខ្លួនបានបង្កសោះឬ " លូស៍និយាយមកដោយគ្រហឹមដើមករ ព្រោះគ្រាន់តែឮឈ្មោះរបស់នាងភ្លាមធ្វើឲ្យគេកាន់តែចង់ផ្ទុះកំហឹងកាន់តែខ្លាំង ព្រោះដោយ សារដោយតែនាងទើបប្រពន្ធនិងកូនរបស់គេបានស្លាប់ បើសិនជាពេលនោះអ្នកស្លាប់ជាស្រីម្នាក់ នោះពេលនេះគេប្រហែលជារស់នៅយ៉ាងមានសុភមង្គលជាមួយប្រពន្ធនិងកូនរបស់គេបាត់ទៅហើយ។
" ចុះរឿងដែលយើងឲ្យឯងស៊ើបនោះយ៉ាងម៉េចហើយ " លូស៍គេសួរទៅកាន់តេទៅកាន់មនុស្សជំនិតរបស់គេ ដែលគេបញ្ជាឱ្យធ្វើរឿងសំខាន់មួយ ពេលនៅមន្ទីរពេទ្យដែលគេបានទៅមើលមុខស្រីឃាតករម្នាក់នោះ។
" បាទចៅហ្វាយ! ស្រីម្នាក់នោះឈ្មោះយន់ យេរីនជាកូនស្រីរបស់ត្រកូលអភិជនម្នាក់ ដែលប្រកបមុខជំនួញគ្រឿងរថយន្ត តែឥឡូវក្រុមហ៊ុនរបស់ឪពុកនាងកំពុងតែក្ស័យធន គឺជាលោកយន់ដែលជាកូនបំណុលរបស់យើង នៅប្រទេសកូរ៉េចៅហ្វាយដែលពេលនេះមិនទាន់សងលុយយើងទេ" លូស៍ស្ដាប់ ស្ដាប់ហើយក៏មិននិយាយអ្វី ដូចជាកំពុងគិតអ្វីនៅក្នុងចិត្តបន្តិចក្រោយមក ដាមក៏ឃើញគេញញឹមចុងមាត់បន្តិច ។ នៅពេលដែលមិនឃើញចៅហ្វាយនិយាយអ្វី ដាមក៏រៀបរាប់នូវអ្វីដែលខ្លួនបានស៊ើបបន្ត ។
" នាងជាកូនស្រីទោល របស់គ្រួសារត្រកូលយន់ចៅហ្វាយ ឆ្នាំនេះនាងមានអាយុ ២២ ឆ្នាំហើយនាងរៀនចប់ហើយរកចាំថ្ងៃទៅប្រទេសកូរ៉េវិញ "
លូស៍ ស្ដាប់ដោយការយកចិត្តទុកដាក់ដូចមុខជំនួញអញ្ចឹងមួយ សន្ទុះក្រោយមកក៏ឃើញគេញញឹម យ៉ាងលាក់គំនួចឃើញហើយគួរឲ្យខ្លាចព្រោះមើលទៅគេមិនមែនគិតរឿងល្អទេ ។
" ឪ្យមនុស្សរបស់យើងតាមស៊ើបគ្រួសារយន់បន្ត"លូស៍ បានបញ្ជាអោយកូនចៅរបស់គេតាមដានគ្រួសារត្រកូលយន្តដដែល ព្រោះគេមិនឱ្យគ្រួសារដែលជាឃាតករសម្លាប់ប្រពន្ធនិងកូនគេរស់នៅបានសុខស្រួលទេ ។
" បាទចៅហ្វាយ ! ហើយចៅហ្វាយគិតចង់ធ្វើយ៉ាងម៉េចទៀត" ដាម សួរទៅកាន់ចៅហ្វាយរបស់គេយ៉ាងងឿយឆ្ងល់ ។
" តើពួកគេរស់នៅសុខស្រួលមួយរយៈសិនទៅ ព្រោះមិនយូរទេដល់ពេលដែលពួកគេត្រូវសងហើយ" ដាមស្ដាប់ហើយក៏មានអារម្មណ៍ថាព្រឺឆ្អឹងខ្នង ជំនួសគ្រួសារត្រកូលយន់។
* នៅប្រទេសកូរ៉េ
គ្រួសាររបស់យេរីន បានយកនាងពីមន្ទីរពេទ្យត្រឡប់មកផ្ទះវិញ រូបនាងមិនអាចនៅទីនោះតែម្នាក់ឯង គ្មានការមើលថែពីក្រុមគ្រួសារបានទេព្រោះលោកយន់ បារម្ភពីកូនរូបគាត់មានកូនស្រីតែម្នាក់ ។
" យ៉ាងម៉េចហើយកូនបានធូរស្រាលជាងមុនទេ"គ្រាន់តែគាត់បើកទ្វារចូលបន្ទប់របស់កូនស្រីរបស់គាត់ភ្លាម គាត់បានសួរទៅកូនស្រីរបស់គាត់ដោយទឹកមុខព្រួយបារម្ភពីកូនស្រីជាខ្លាំង ។
" ខ្ញុំមិនអីទេប៉ា ខ្ញុំបានធូរស្រាលជាងនោះហើយ " យេរីន នាងបាននិយាយទៅប៉ារបស់នាងដោយទឹកមុខញញឹម ។ តែតាមពិតទៅនាងស្លុតនៅរឿងដែលកើតឡើងនៅឡើយទេ ព្រោះនាងស្ទើរតែមិនជឿថាមនុស្សម្នាក់ ដែលនាងទុកចិត្តខ្លាំងហ៊ានធ្វើដាក់នាងបែបនេះសោះ ។
" បើកូនមិនអីក៏ល្អហើយ " លោកយុនបានឆ្លើយតបទៅកូនស្រីរបស់គាត់ ហើយលើកដៃអង្អែលក្បាលរបស់កូនស្រីរបស់គាត់យ៉ាងថ្នមដៃ។
" និយាយអញ្ចឹងប៉ា ចុះខាងប៉ូលីសគេនិយាយយ៉ាងម៉េចដែរ " យេរីនសួរទៅកាន់ប៉ារបស់នាងដោយការចង់ដឹងចង់ឮ ។
" គឺខាងប៉ូលីសមិនបាននិយាយអ្វីច្រើនទេកូន " គាត់ប្រាប់ទៅកូនស្រីរបស់គាត់ដោយការងឿងឆ្ងល់ក្នុងចិត្ត ព្រោះប៉ូលីសមិនបាននិយាយអ្វីច្រើន ធ្វើដូចអ្វីដែលកើតឡើងជារឿងតូចតាចអញ្ចឹង។
មួយសន្ទុះក្រោយមកស្រាប់តែទ្វាបានបើកឡើងដោយលោកស្រីយន់និងមីណាមិត្តភក្កិរបស់យេរីន។
" ជំរាបសួរអ៊ំប្រុស " មីណាមកដល់ភ្លាមក៏បានជម្រាបសួរចាស់ទុំតាមទម្លាប់របស់នាងភ្លាម ។
" ជម្រាបសួរក្មួយស្រី ក្មួយមកសួរសុខទុក្ខយេរីនមែនទេ"
" ចាសលោកអ៊ុំ ខ្ញុំមកសួរសុខទុក្ខយេរីន " មីណានិយាយទៅកាន់លោកយន់ ដោយទឹកមុខញញឹម ។
" បើអញ្ចឹងក្មួយនិយាយគ្នាលេងទៅមានកិច្ចការចេញទៅក្រៅហើយ " និយាយចប់គាត់ក៏បានដើរចេញទៅបាត់។
" និយាយអញ្ចឹងមីណាក្មួយខាងមកទីនេះយូរហើយ នៅញ៉ាំបាយផ្ទះអ៊ុំមួយពេលសិនទៅ " លោកស្រីយន់ បាននិយាយទៅកាន់មីណាដោយក្ដីអាណិតស្រឡាញ់ព្រោះគាត់ស្រឡាញ់នាងដូចជាកូនស្រីបង្កើតរបស់គាត់ម្នាក់ទៀតអញ្ចឹង ។
" ចាសអ៊ុំ ស្រីបើអញ្ចឹងខ្ញុំសុំផ្ញើពោះនៅទីនេះមួយថ្ងៃផង" មីណាឆ្លើយតបទៅគាត់វិញដោយការលេងសើច 
" បើអញ្ចឹងខ្ញុំទៅរៀបចំម្ហូបសិនហើយ ក្មួយនៅនិយាយគ្នាលេងពីរនាក់កូនស្រីអុំទៅ " និយាយចប់ក៏បានដើរចេញទៅបាត់ ទុកឱ្យពួកគេទាំងពីរនាក់នៅនិយាយគ្នាលេង ។
" ឯងយ៉ាងម៉េចទៅហើយ មានឈឺកន្លែងដែរទេ" នៅពេលដែលលោកស្រីយន់ទៅបាត់ មីណាបានសួរទៅកាន់មិត្តភ័ក្ររបស់នាងដោយការព្រួយបារម្ភជាខ្លាំង ។
" យើងមិនអីទេ អរគុណដែលបានបារម្ភ" យេរីនបានឆ្លើយតបទៅកាន់មីណាដោយទឹកមុខញញឹម ហើយនាងក៏មិនបានប្រាប់នូវអ្វីដែលបានកើតឡើងចំពោះនាងទៅអ្នកណាទាំងអស់។ ព្រោះនាងមិនចង់ឲ្យគ្រប់គ្នាបារម្ភពីនាង ហើយនាងក៏មិនចង់រំលឹករឿងហ្នឹងម្ដងទៀតដែរ។
" បើឯងមិនអីក៏ល្អហើយ ដឹងទេថាយើងបារម្ភពីឯងខ្លាំងណាស់ " មីណាបាននិយាយទៅការមិត្តភក្កិរបស់នាងដោយទឹកភ្នែករលីងរលោង។
" យើងមិនអីពិតមែនឯងកុំយំដឹងទេថាយើងខ្លាចឯងពេលយំណាស់" យេរីន នាងនិយាយបង្អាប់មីណាលេង ព្រោះមិនចង់ឲ្យមីណាពិបាកចិត្ត។
" ឆ្កួត...យ៉ាប់មែនឯងនេះឈឺប៉ុណ្ណឹងហើយនៅមានអារម្មណ៍និយាយលេងសើចទៀត " យេរីន និង មីណាបាននិយាយគ្នាពីនេះពីនោះដោយការសប្បាយចិត្ត ។

រឿង ភ្លើងគំនុំ ប្រល័យស្នេហ៍Where stories live. Discover now