ភ្លើងគំនុំប្រល័យស្នេហ៍

455 16 0
                                    

ភ្លើងគំនុំប្រល័យស្នេហ៍
ភាគទី២៩

@ភូមិគ្រឹះ

អេលីហ្សាបន្ទប់ពីបាត់ខ្លួនមួយថ្ងៃ ពីភូមិគ្រឹះនៅនេះក៏បានត្រឡប់មកវិញ តែសភាពភូមិគ្រឹះនៅពេលនេះគឺស្ងាត់ជ្រងំតែម្ដង ធ្វើឲ្យនាងចម្លែកចិត្តជាខ្លាំង
<< អេ៎...នាងលោកប្រុសរបស់នាងទៅណាហើយ>> អេលីហ្សាបានហើយអ្នកបម្រើស្រីម្នាក់ ដែលកំពុងតែបួសជូតសំអាតនៅក្នុងផ្ទះ មកសួរ
<<ចាសអ្នកនាង...ពេលនេះលោកប្រុសកំពុងតែនៅក្នុងបន្ទប់>>
<< ចុះ...នាងយេរីន...បាត់ក្បាលទៅណាហេតុអ្វីក៏មិនឃើញ>> អេលីហ្សាសួររក យេរីនដែលឬកពាឆ្នាស់ឆ្នើម ធ្វើឱ្យស្រីបម្រើម្នាក់នោះខ្លាច ព្រោះនៅពេលដែលវាមកនៅដំបូង មើលទៅសុភាពរាបសារមិនដូចជាពេលនេះទេ
<< គឺនាងត្រូវបញ្ជូនទៅមន្ទីរពេទ្យបាត់ហើយអ្នកនាង>>
<< ថាម៉េច...ទៅមន្ទីរពេទ្យ...ចុះស្រីម្នាក់នោះកើតអីដែរ>> អេលីហ្សានិយាយដោយការភ្ញាក់ផ្អើលជាខ្លាំង នៅពេលដែលឮថាយេរីន ត្រូវបញ្ជូនទៅមន្ទីរពេទ្យ
<< គឺលោកប្រុសធ្វើឱ្យនាង...ធ្លាក់ពីលើកាំជណ្ដើរ...ហើយមានឈាមហូរពីប្រឡោះជើងយ៉ាងខ្លាំង...ដូចជាត្រូវរលូតកូនអញ្ចឹងអ្នកនាង>> អ្នកបំរើស្រីនៅក្នុងផ្ទះ បានរៀបរាប់ហេតុការណ៍នេះបានកើតឡើងទៅប្រាប់អេលីហ្សា
<< អញ្ចឹងនាងធ្វើការរបស់នាងទៅ>> អេលីហ្សា  ពេលនេះមាន អារម្មណ៍ល្អជាខ្លាំង ព្រោះនៅពេលដែរនាងក៏បានឮដំណឹងល្អថាយេរីនបានរលូតកូន ដោយសារតែស្នាដៃរបស់លូស៍ ដូចអ្វីដែលនាងត្រូវការ តែលើកនេះនាងមិនបានចំណាយកម្លាំងសូម្បីតែបន្តិច។ ហើយពេលនោះដែរ នាងក៏ដើរចេញពីទីនោះសំដៅទៅ បន្ទប់របស់នាង

@បន្ទប់
ក្រាក ....
អេលីហ្សាបានបើកទ្វារបន្ទប់ចូល ហើយក៏សម្លឹងរកមើលលូស៍ ហើយពេលនោះនាងក៏បានឃើញគេ ឈប់ផឹកស្រានៅខាងមុខរាលហើយបន្ទប់ ហើយនាងគិតថា គេប្រហែលជាឈឺចាប់នៅពេលដែលបាត់បង់កូនហើយមើលទៅ ទឹកមុខរបស់គេពេលនេះគឺសំចិត្តនាងមែនទែន
<< លូស៍...បងមិនអីទេមែនទេ>> អេលីហ្សានាងដើរទៅឱបគេពីខាងក្រោយ ហើយសួរគេគេធ្វើដូចជាបារម្ភពីគេខ្លាំងណាស់អញ្ចឹង
<< ហេតុអ្វីក៏អូនសួរបងដូច្នេះ...បងមានកើតអីឯណា>> លូស៍ គេភ្ញាក់ផ្អើលជាខ្លាំងនៅពេលដែលឮនាង សួរគេដូច្នេះធ្វើដូចជាគេមានរឿងអ្វីអញ្ចឹង ហើយគេក៏បង្វែរខ្លួន មកឈរចាំពីមុខនាង ហើយទាញនាងមកឲ្យជាប់ដៃ
<< គឺមកពីបងបាត់បង់កូននោះឯង...បងប្រហែលជាពិបាកចិត្តហើយមែនទេ >> អេលីហ្សាលើកដៃអង្អែលមុខគេ ហើយបង្ហាញទឹកមុខព្រួយបារម្ភដាក់គេ
<< បើអូននិយាយពីក្មេងក្នុងពោះស្រីម្នាក់នោះ...បងមិនបានសោកស្ដាយអ្វីនោះឡើយ...ព្រោះបើនាងមិនរលូតពេលនេះ...ក៏បងមិនទុកក្មេងនោះឲ្យនៅនោះឡើយ...ព្រោះបងមិនចង់ឱ្យមានសាច់ឈាមជាមួយនឹងមនុស្សស្រីថោកទាបដូចជាស្រីម្នាក់នោះទេ >>
<< ពិតមែនឬ>> នាងនិយាយដោយធ្វើជាសប្បាយចិត្តនៅពេលដែលឮគេនិយាយដូច្នេះ
<< ប្រាកដហើយ...បងទៅកុហកអូនធ្វើអីហ្អា>> លូស៍ និយាយបញ្ជាក់ដោយសំឡេងមាំ ព្រោះខ្លាចថានាងមិនជឿចិត្តគេ
<< អញ្ចឹងបងចង់ញ៉ាំអ្វីជាពិសេសទេ...ចាំអូនធ្វើឱ្យ>>
<< ចុះបើបងប្រាប់ថា...បងចង់ញ៉ាំអូនជាពិសេស...អូនព្រមទេ>> លូស៍ ដោយសំឡេងទាក់ទាញ ទៅកាន់អេលីហ្សា
<< ឆ្កួត...និយាយអ្វីមិនដឹងទេបងនេះ>> អេលីហ្សានាងបង្ហាញឫកពា អឹមអៀនទៅកាន់គេហើយនិយាយដោយលើកដៃវ៉ៃខ្លួនគេតិចៗ
<< បងនិយាយមែនណា>> លូស៍ នៅតែព្យាយាមលោមនាង ដើម្បីអោយនាងយល់ព្រមនូវអ្វីដែលខ្លួនត្រូវការ ។ ពេលនោះដែរអេលីហ្សានាងមិននិយាយអ្វី បានត្រឹមតែងក់ក្បាល យល់ស្របនូវអ្វីដែលគេនិយាយ ។ លូស៍ ដោយឃើញនាងយល់ព្រមហើយ គេក៏បានបីនាងសំដៅទៅលើគ្រែ ដើម្បី ធ្វើសង្គ្រាមលើគ្រែជាមួយនឹងនាង ។
<< អ្ហាស៎...ស៊ឺត...អេលីហ្សា...អូនពិតជាអស្ចារ្យណាស់>> លូស៍ នៅពេលដែលត្រូវបានអេលីហ្សា អុកនៅពីលើខ្លួនគេ គេក្រហឹមដោយភាពស្រណុកសុខស្រួល  ដោយមិនខ្វល់ពី មនុស្សស្រីម្នាក់ដែលគេធ្វើបាបធ្វើស្លាប់ស្ទើររស់ឡើយ
<< អ្ហាស៎...អ្ហាស៎...>> អេលីហ្សានាងមិនបាននិយាយអ្វី នាងគិតតែពីក្រលេងចង្កេះ ហើយស្រែកថ្ងូរដោយភាពស្រណុកសុខស្រួល ព្រោះមានតែពេលដែលនាងមានអីអី ជាមួយនឹងគេនោះទេដែលនាងធ្វើវាចេញពីចិត្ត មិនមែនជាគំនុំ
<< អ្ហាស៎...>> ពេលនោះដែរ សម្រែកនៃសេចក្ដីសុខរបស់ពួកគេក៏ស្រែកចេញមកដំណើរគ្នា
ពួកគេក៏បានដេកអោបគ្នា ដោយសេចក្ដីសុខ

រឿង ភ្លើងគំនុំ ប្រល័យស្នេហ៍Where stories live. Discover now