ភ្លើងគំនុំប្រល័យស្នេហ៍

534 17 0
                                    



              រឿង ភ្លើងគំនុំ ប្រល័យស្នេហ៍
ភាគទី ៩
បន្ទាប់ពីញាំញីរាងកាយ របស់យេរីនអស់ចិត្តហើយ
គេក៏ដើរចេញពីបន្ទប់របស់នាងភ្លាម ហើយក៏ប្រទះនឹងមេការដែលបម្រុងដើរមកបន្ទប់របស់នាងដែរ
<< តើថ្ងៃនេះមេការមើលការខុសត្រូវ ចំពោះកូនចៅយ៉ាងម៉េចបានជាឱ្យស្រីម្នាក់នោះមកដេកសុខស្រួលយ៉ាងនេះ >> លូស៍ អត់សួរមិនបាន ព្រោះឃើញគ្រប់គ្នាខំប្រឹងធ្វើការយ៉ាងសស្រាក់ ចំណេះស្រីម្នាក់នេះ បែរជាមកសំងំដេកធ្វើមិនដឹង
<< គឺនាងធ្វើការរហូតដល់ ងងឹតមុខដួលសន្លប់នៅ
សួនច្បារលោកប្រុស ទើបនាងខ្ញុំឲ្យនាងមកសម្រាកសិន នាងមិនបានគេចវេសពីការងារនោះទេ  >> មេការនិយាយប្រាប់ចៅហ្វាយប្រុសរបស់ខ្លួនតាមដំណើររឿង ព្រោះខ្លាចចៅហ្វាយរបស់ខ្លួនយល់ច្រឡំថាស្រីតូចម្នាក់នោះ ខ្ជិលគេចវេសនឹងការងារ ព្រោះគាត់មានអារម្មណ៍ថាអាណិត យេរីន ជាខ្លាំង ព្រោះពេលមើលទៅមុខរបស់នាង ទឹកមុខរបស់នាងពោរពេញទៅដោយទុក្ខសោក ហើយណាមួយគាត់មានអារម្មណ៍ថាចូលចិត្តក្មេងស្រីម្នាក់នេះ ព្រោះមើលទៅនាងគឺជាមនុស្សមានភាពអត់ធ្មត់ខ្ពស់ និង ជាមនុស្សស្រីដែលស្លូតត្រង់ម្នាក់
<< អឺម ..... បើអញ្ចឹង មេការឱ្យនាងទៅស្នាក់នៅបន្ទប់ដែលនៅជាប់បន្ទប់ខ្ញុំ >> និយាយចាប់ភ្លាមគេក៏ដើរចេញ ដែលទុកឲ្យមេការ នៅឆ្ងល់ម្នាក់ឯង ព្រោះនាងជាអ្នកបំរើនៅក្នុងផ្ទះ តែបែរជាឲ្យតែស្នាក់នៅបន្ទប់ក្នុងវិមាននោះទៅវិញ ដែលបន្ទប់នោះមិនមែនចេះតែឲ្យស្នាក់នៅទេ ទាល់តែជាសមាជិកនៅក្នុងគ្រួសារ ទើបអាចឲ្យស្នាក់នៅបាន តែនាក់ជាអ្នកបម្រើបែរជានៅបាន ហើយក៏ឆ្ងល់ថាហេតុអ្វីចៅហ្វាយបានរបស់ខ្លួន មិនព្រមឲ្យនាងទៅស្នាក់នៅផ្ទះអ្នកបម្រើទៅ ។
តុក...តុក......
<< នាក់ណា៎គេ...>> យេរីន កំពុងតែស្លៀកពាក់
ខោអាវរបស់ខ្លួនឡើងវិញ បន្ទាប់ពីត្រូវមនុស្សកំណាច ញាំញីរាងកាយរបស់ខ្លួន យ៉ាងព្រៃផ្សៃ ស្រែកសួរទៅ ដែលគោះទ្វារបន្ទប់របស់ខ្លួន ទាំងភ័យខ្លាច ខ្លាចគេនោះមកធ្វើបាបនាងម្ដងទៀត
<< គឺខ្ញុំ .....>> មេការស្រី ឆ្លើយតបទៅនាងវិញ បន្ទាប់ពីរឈរឆ្ងល់នឹងចៅហ្វាយប្រុសរបស់ខ្លួន ហើយក៏មកធ្វើតាមបញ្ជារបស់ចៅហ្វាយប្រុសរបស់ខ្លួនភ្លាម ពេលនោះស្រាប់តែទ្វាបើកឡើងដោយយេរីន ។ យេរីន ឃើញមេការសម្លឹងមើល មកនាងបែបនេះ នាងក៏ធ្វើខ្លួនមិនត្រូវ ព្រោះគាត់មើលមក ដូចចង់ចាប់កំហុស មកលើខ្លួននាងអញ្ចឹង
<< ចៅហ្វាយឲ្យនាងរើបន្ទប់ ហើយទៅស្នាក់នៅបន្ទប់ជិតគាត់ >> មេការ បន្ទាប់ពីសម្លឹងមើលយេរីន ដោយការងឿងឆ្ងល់ ព្រោះសភាពនាងពេលនេះ
ដូចជាទើបតែឆ្លងកាត់សឹកសង្គ្រាមមកអញ្ចឹង
ហើយបន្ទាប់ពី សង្កេតមើលនាងអស់ចិត្តហើយ
គាត់ក៏និយាយពីតម្រូវការ របស់ចៅហ្វាយគាត់ភ្លាម
<< អឺ......មេការដឹងទេ ហេតុអ្វីលោកប្រុស ឱ្យខ្ញុំរើបន្ទប់ទៅនៅទីនោះទៅវិញ >> យេរីន អត់នឹងសួរមិនបាន ព្រោះនៅសុខសុខ គេក៏បញ្ជាឱ្យនាង ដូរកន្លែងស្នាក់នៅភ្លាមភ្លាម នាងពិតជាតាមប្រុសម្នាក់នោះមិនទាន់ទេ
<< យើង ...ក៏មិនដឹងដែរ.. តែកុំរឿងច្រើន.. ឆាប់ធ្វើតាម បញ្ជាលោកប្រុសទៅ កុំបង្អង់យូរ ប្រយ័ត្នត្រូវលោកប្រុស ស្ដីឲ្យ ឱ្យលឿនឡើងដល់ម៉ោងទៅធ្វើការហើយ >> គ្រាន់តែនិយាយចប់ភ្លាម គាត់ក៏ដើរចេញទៅបាត់ ទុកឲ្យយេរីនឈេគិតម្នាក់ឯង ព្រោះនាងមិនយល់ ថាហេតុអ្វីក៏គេបញ្ជាឱ្យនាង ដូរកន្លែងស្នាក់នៅ ឬក៏គេមានគម្រោងការអ្វីធ្វើបាបនាងទៀតហើយ ។ តែនាងក៏គ្មានពេលឈរគិតអ្វីច្រើន ព្រោះប្រញាប់ធ្វើតាមបញ្ជាមេការ បើមិន
អញ្ចឹងទេ នាងប្រាកដជា ត្រូវគេម្នាក់នោះរករឿងធ្វើបាបទៀតហើយ

រឿង ភ្លើងគំនុំ ប្រល័យស្នេហ៍Where stories live. Discover now