ភ្លើងគំនុំប្រល័យស្នេហ៍

553 18 0
                                    


            រឿង ភ្លើងគំនុំ ប្រល័យស្នេហ៍
ភាគទី៨

ថ្ងៃបន្ទាប់ដែលយេរីន មេការបានប្រើនាងឲ្យធ្វើកិច្ចការសព្វគ្រប់បែបយ៉ាងនៅក្នុងផ្ទះ ដោយគ្មានពេលសំរាកឡើយ។ មេការបានបញ្ជា អោយនាងងើបពីព្រលឹម ដើម្បីបោះជូតសំអាត បរិវេណក្នុងផ្ទះ ហើយត្រៀមម្ហូបឲ្យលោកប្រុសធំក្នុងម្ចាស់ផ្ទះ ហើយមេការបានបញ្ជានាង ឲ្យមើលថែសួនច្បារ នៅក្នុងវិមាន និងបោកខោអាវលោកប្រុសដោយមិនប្រើម៉ាស៊ីនគឺបោកដោយដៃ គឺការងាររបស់នាងច្រើនជាងអ្នកបម្រើទូទៅនៅក្នុងផ្ទះ ។
ហើយពេលនេះតុអាហារនៅក្នុងផ្ទះ  ត្រូវបានរៀបចំយ៉ាងមានសណ្តាប់ធ្នាប់ ដើម្បីទទួលលោកប្រុសធំមកពិសាអាហារពេលព្រឹក ហើយប្រុសធំនៅក្នុងផ្ទះនេះគ្មានអ្នកណាក្រៅពី លូស៍សៀដែរ ។ ពេលនោះដែរលូស៍ ក៏ដើរសំដៅទៅតុអាហាររបស់ខ្លួន ហើយក៏បានក្រឡេកភ្នែកដូចជារក នរណាគេម្នាក់អញ្ចឹង ។
<< លោកប្រុសសម្លឹងរកនរណាគេដែរចាស >> ដើរមេការ និយាយដោយការងឿងឆ្ងល់ ព្រោះខ្លួនឃើញចៅហ្វាយខ្លួន ដូចជាកំពុងសម្លឹងរកនរណាគេម្នាក់
<< ទេ...ខ្ញុំមិនបានសំឡឹងរកនរណានាក់ណាទេ>> ដែលមិនចង់ឲ្យមេការដឹងថាខ្លួនកំពុងតែរកយេរីន គេក៏សម្រេចចិត្តកុហក ហើយក៏មកចាប់អារម្មណ៍និងអាហារពេលព្រឹករបស់ខ្លួនវិញ
នៅពេលដែលគេ ដួសបបរញ៉ាំ គេក៏មានអារម្មណ៍ថារសជាតិឆ្ងាញ់ខុសពីធម្មតា
<< អីយ៉ា....បបររបស់មេការធ្វើថ្ងៃនេះ ថ្ងៃខុសពីធម្មតា >>  លូស៍ និយាយដោយការសរសើរ ព្រោះថ្ងៃនេះឆ្ងាញ់ប្លែកមាត់ មិនដូចជារាល់ដង
<< អឺ.....គឺ....បបរថ្ងៃនេះ មិនមែនជាស្នាដៃរបស់ខ្ញុំទេ លោកប្រុសលូស៍ >> មេការឆ្លើយតបទៅលូស៍ ដោយភាពស្ទាក់ស្ទើរ ព្រោះថ្ងៃនេះ គាត់បានឲ្យយេរីន មកធ្វើអាហារពេលព្រឹកជំនួសគាត់
<< បើមិនមែនមេការជាអ្នកធ្វើ...ចុះនរណាគេជាអ្នកធ្វើ >> លូស៍ ដោយការងឿយឆ្ងល់ ព្រោះរាល់ដងមានតែមេការម្នាក់គត់ដែលជាអ្នកធ្វើម្ហូបក្នុងផ្ទះនេះ ហើយបើថ្ងៃនេះមិនមែនគាត់ជាអ្នកធ្វើ ចុះអ្នកណាជាអ្នកធ្វើ
<< គឺ...យេរីន ជាអ្នកធ្វើលោកប្រុស >> គ្រាន់តែលឺឈ្មោះនាងភ្លាម លូស៍ក៏សម្លឹងទៅមុខមេការ ធ្វើឱ្យគាត់មានអារម្មណ៍ថាព្រឺឆ្អឹងខ្នង ព្រោះរាល់ដងចៅហ្វាយរបស់គាត់មិនដែលមើលមកគាត់ដោយក្រសែភ្នែកបែបនេះទេ
<< មេការខ្វិនដៃឬ....បានជាឱ្យអ្នកដទៃមកធ្វើតួនាទីរបស់ខ្លួនជំនួស >> លូស៍ ដោយសំឡេងត្រជាក់ ស្ដាប់ហើយមានអារម្មណ៍ថាព្រឺខ្លួន
<< យកទៅចាក់ចោលអោយឆ្កែទៅ ហើយលើកក្រោយបើសិនជាមេការធ្វើបែបហ្នឹងម្ដងទៀត ខ្ញុំនឹងដេញមេការចេញដោយគ្មានករណីលើកលែង >> និយាយចប់គេក៏ដើរចេញ ទៅធ្វើការបាត់ ហើយមេការក៏ប្រញាប់ធ្វើតាមបញ្ជារបស់ចៅហ្វាយរបស់ខ្លួន ដោយយកបបរដែរយេរីនទៅចាក់ឲ្យឆ្កែភ្លាមភ្លាម ។

រឿង ភ្លើងគំនុំ ប្រល័យស្នេហ៍Where stories live. Discover now