រឿង ភ្លើងគំនុំ ប្រល័យស្នេហ៍

409 19 0
                                    

រឿង ភ្លើងគំនុំប្រល័យស្នេហ៍

ភាគទី៤០

( ស្ដាយក្រោយ )

@ មួយសប្តាហ៍កន្លងមក

រយៈពេលមួយសប្តាហ៍ហើយ ដែរលូស៍បានត្រឡប់មកឡាវេហ្គាសវិញ ហើយពេលនេះគេក៏ដាច់ចិត្តឈប់ផឹកស្រាប៉ោឡែ ហើយគេត្រឡប់មកធ្វើការ ដើម្បីធ្វើខ្លួនអោយរវល់ ព្យាយាមបំភ្លេចនូវរឿងកើតឡើងគ្រប់យ៉ាង ហើយពេលនេះគេកំពុងតែនៅលើឡាន ដែលចេញពីកន្លែងធ្វើការ បើកឆ្ពោះទៅកាន់ផ្ទះរបស់គេ។ ដែលកំពុងតែបើកនៅតាមផ្លូវ ក៏ស្រាប់តែមានមនុស្សបើកឡាន និងម៉ូតូចំនួនបួនគ្រឿងតាមពីក្រោយគេ។
<< ចៅហ្វាយសយធំហើយ...ពេលនេះកំពុងតែមានមនុស្សតាមប្រមាញ់ហើយ >> ដាមដែលឃើញមនុស្សតាមពីក្រោយឡានរបស់ខ្លួន ក៏ងាកទៅនិយាយប្រាប់ចៅហ្វាយរបស់ខ្លួន
<< ពួកអាឆ្កែលបខាំនោះទៀតហើយមើលទៅ >> លូស៍ គេមិនបានខ្លាច ឬក៏បង្ហាញឫកពាស្លន់ស្លោអ្វីទាំងអស់
<< អេរីក...បញ្ជាឱ្យមនុស្សមកការពីចៅហ្វាយឱ្យលឿនឡើង...ព្រោះអីពេលនេះចៅហ្វាយត្រូវគេលបធ្វើបាបហើយ >> ដាម បានខលទៅប្រាប់ដៃគូរបស់ខ្លួនដែលពេលនេះកំពុងតែនៅកាស៊ីណូ ព្រោះអេរិក គេបានទៅមើលការងារនៅទីនោះចំនោះចៅហ្វាយរបស់គេ ។
[ ហើយពេលនេះ...ឯងនិងចៅហ្វាយនៅទីណា ] អេរីក ដែលសួរបែបនេះហើយ ក៏ស្ទុះចេញពីបន្ទប់ធ្វើការនៅកាស៊ីណូដើម្បីប្រមូលគ្នាទៅជួយចៅហ្វាយរបស់ខ្លួន
<< យើងហ្នឹងចៅហ្វាយកំពុងតែនៅតាមផ្លូវ...ហើយយើងហ្នឹងបើកទៅផ្លូវ@&៛&&-& >>

ផាំង.....ផាំង......

ដាមនិយាយមិនទាន់នឹងចប់ផង សំឡេងស្នូរកាំភ្លើងក៏បន្លឺឡើង ធ្វើឲ្យគេប្រញាប់បិទទូរសព្ទហើយឲ្យគ្នារបស់គេបន្ថែមល្បឿនឡាន
<< មើលទៅទប់មិនជាប់ទេចៅហ្វាយ...ពួកវាលើកគ្នាមកច្រើនណាស់ >> ដាម គេមិនមានឫកពាស្លន់ស្លោសូម្បីតែបន្តិច ព្រោះដូចជាធ្លាប់នឹងហេតុការណ៍បែបនេះហើយ
<< ហុច...កាំភ្លើងមកឱ្យយើង >> លូស៍ និយាយនិយាយទៅកាន់ដាម ហើយនៅពេលដែលដាម ឱ្យកាំភ្លើងទៅកាន់គេហើយ គេក៏បាញ់តបទៅកាន់អ្នកខាងនោះវិញដោយមិនញញើត

ផាំង....ផាំង.....

<< ឡានរបស់យើងត្រូវបានពួកវាបែកកង់ហើយលោកប្រុស >> អង្គរក្សម្នាក់ទៀតរបស់លូស៍ ដែលកំពុងតែបើកឡាន ងាកទៅប្រាប់ចៅហ្វាយរបស់ខ្លួន ហើយស្ថានការណ៍ពេលនេះកាន់តែពិបាកគ្រប់គ្រងហើយ
<< សម្រួលអារម្មណ៍...កុំស្លន់ស្លោ>> លូស៍ ងាកទៅប្រាប់កូនចៅរបស់ខ្លួន ហើយក៏នៅតែបាញ់តតាំងទៅអ្នកម្ខាងទៀតរហូតដល់កំភ្លើងអស់គ្រាប់
<< ដាម...អោយគ្រាប់កាំភ្លើងមកយើង >>
<< នេះចៅហ្វាយ >> ដាម បានហុចគ្រាប់កាំភ្លើងទៅអោយចៅហ្វាយរបស់ខ្លួន ហើយលូស៍ក៏បានយកគ្រាប់កាំភ្លើង ដាក់ចូលក្នុងកាំភ្លើងហើយបម្រុងនឹងបាញ់តបទៅកាន់ ភាគីម្ខាងទៀតតែស្រាប់តែមានឡានមក មកពាំងពីមុខឡានរបស់គេ

រឿង ភ្លើងគំនុំ ប្រល័យស្នេហ៍Where stories live. Discover now