ភ្លើងគំនុំប្រល័យស្នេហ៍

434 9 0
                                    

រឿង ភ្លើងគំនុំប្រល័យស្នេហ៍

ភាគទី៣៦

@ ថ្ងៃបន្ទាប់
នៅលើគ្រែដេក ដ៏ល្អប្រណិតមួយ ដោយមានរាងស្ដើង យេរីនកំពុងតែដេកលង់លក់ស្រួល ដោយអារម្មណ៍ស្កប់ស្កល់ ក៏ស្រាប់តែមានក្លិនអ្វីម្យ៉ាង បានជះមករំខានការដេករបស់នាង
គ្រូក......គ្រូក.....
ពេលនោះដែរ ពោះរបស់នាងធ្វើទុកនាងជាខ្លាំង ដោយសារតែក្លិនឈ្ងុយនោះ
<< នរណាគេធ្វើអ្វីហ្នឹង...ហេតុអ្វីក៏ឈ្ងុយខ្លាំងម៉្លេះ>> យេរីន នាងនិយាយរហូត តែម្នាក់ឯងដោយត្របកភ្នែកនាងនៅតែបិទ មិនព្រមបើកសោះ។ ដោយសារតែទ្រាំនឹងក្លិនឈ្ងុយមិនបាន នាងក៏សម្រេចចិត្តងើប ដើម្បីស្វែងរកប្រភពនៃក្លិននោះ ។ តែនៅពេលដែលនាងងើប នាងក៏បានពុតពែងខ្លួនដែលការខ្ចិលច្រអូស
<< វ៉ាវ...ពិតជាគួរឲ្យចង់ញ៉ាំណាស់>> យេរីន និយាយដែលការភ្ញាក់ផ្អើល នៅពេលដែលប្រទះឃើញអាហារ ដែលធ្វើឱ្យក្រពះនាងរមូលចង់ញ៉ាំនៅកៀននាង ហើយនាងក៏ស្ទុះតែជិត ហើយក៏បម្រុងនឹង ញ៉ាំអាហារទាំងនោះក៏ស្រាប់តែ
<< នេះ...អូនប្រុងនឹងញ៉ាំអាហារពេលព្រឹក...ដោយមិនចាំបាច់ងូតទឹកមកអីទេឬ >> លូស៍ ដែលដើរចេញមកពីបន្ទប់ ផ្លាស់សម្លៀកបំពាក់បន្ទាប់ពីងូតទឹកហើយ ក៏និយាយទៅកាន់យេរីន
<< ជារឿងរបស់ខ្ញុំ...លោកកុំមកចេះដឹង>> យេរីន សម្លឹងមើលទៅកាន់គេ ហើយលួចសរសើរគេក្នុងចិត្ត នៅពេលដែលឃើញគេ ស្លៀកសម្លៀកបំពាក់ធម្មតា ដែលត្រឹមតែអាវយឺតពណ៌ស ហ្នឹងខោខ្លីត្រឹមជង្គង់ ក៏នៅតែមានភាពសង្ហារដែរ
<< រឿងរបស់អូនក៏ដូចជារឿងរបស់បងដែរ.... បងមិនចេះដឹងម៉េចនឹងកើត >> លូស៍ និយាយហើយ ក៏ដើរចូលទៅចិត្ត យេរីនហើយអង្គុយជិតនាង
<< កន្លែងផ្សេងម៉េចក៏លោកមិនទៅអង្គុយ....មកអង្គុយជិតខ្ញុំធ្វើអី >> យេរីន និយាយដោយការឃ្នើសចិត្ត ហើយខិតចេញពីលូស៍ ដូចជាខ្ពើមរអើមនឹងគេខ្លាំងណាស់អញ្ចឹង
<< បងចង់អង្គុយជិតអូន...តើព្រោះរស់នៅជិតអូនកក់ក្ដៅខ្លាំងណាស់....ជុប....ជុប...>> លូស៍ និយាយហើយក៏លួចថើបនាង ដោយទ្រាំមិនបាននៅឫកពាររបស់នាង គេទើបតែដឹងថ្ងៃនេះឯង ថាសនៅពេលដែលញោះនាងឲ្យខឹង គឺគួរឱ្យសប្បាយខ្លាំងណាស់
<< នែរ...ម៉េចក៏លោកមកលួចថើបខ្ញុំអញ្ចឹង>> យេរីន លើកដៃខ្ទប់ ថ្ពាល់ទាំងសងខាងរបស់នាង ហើយស្រែកតវ៉ាទេកាន់គេ តែមើលទៅទឹកមុខរបស់គេចុះ នៅតែញញឹមឌឺមកកាន់នាងទៀត
<< ហ៊ឹស...ថ្ពាល់របស់អូននេះស្អុយខ្លាំងណាស់...ដូចមនុស្សស្រីមិនដែលងូតទឹកអញ្ចឹង >> លូស៍ និយាយដោយការចំអន់ ទាំងដែលការពិតថ្ពាល់របស់នាង ជាគួរឲ្យចង់ថើបខ្លាំងណាស់
<< ស្អុយក៏ស្អុយទៅ...លោកកុំចេះដឹង...ហើយក៏មិនបាច់ប៉ះពាល់ខ្លួនខ្ញុំទៀតដែរព្រោះខ្ញុំវាស្អុយ >> យេរីន នាងពិតជាខឹងគេជាខ្លាំង ដែលគេមកចោទប្រកាន់នាងថា ថ្ពាល់របស់នាងទាំងសងខាងនេះស្អុយក្លិនមិនល្អ
<< អញ្ចឹងអូនឆាប់ទៅងូតទឹកសិនទៅ...ដើម្បីឲ្យខ្លួនអូននៀកក្រអូបៗ...គួរឲ្យចង់ថើប...ឆាប់ទៅងូតទឹកទៅ...ហ្នឹងបានមកញ៉ាំអាហារពេលព្រឹកជុំគ្នា>> លូស៍ គេពិតជាសប្បាយចិត្តខ្លាំងណាស់ នៅពេលដែលឃើញឫកពារង៉ក់ងររបស់នាង ការពិតគេចង់ញ៉ោះនាងឲ្យខឹងបន្ត តែគេខ្ជិលធ្វើបាបនាងបន្តទៀតទើបសម្រេចចិត្តឈប់
<< ខ្ញុំទៅក៏បាន...តែមិនមែន...ងូតទឹកផ្កាប់ចិត្តលោក...នោះទេកុំស្រម៉ៃ>> យេរីន តន្ត្រំជើងដើរចេញទៅ ដោយទុកឲ្យលូស៍នៅសើចក្រវីក្បាល ហួសចិត្តនិងឫកពាដូចជាកូនក្មេងរបស់នាង ហើយគេចង់ឱ្យនាងបែបនេះរហូតណាស់ ។

រឿង ភ្លើងគំនុំ ប្រល័យស្នេហ៍Kde žijí příběhy. Začni objevovat