ភ្លើងគំនុំប្រល័យស្នេហ៍

428 17 0
                                    

រឿង ភ្លើងគំនុំប្រល័យស្នេហ៍
ភាគទី២២

ពេលនោះដែរលូស៍និងស្ទេរវីន ក៏បានដើរចេញពីបន្ទប់ទទួលភ្ញៀវ។ សំដៅទៅបន្ទប់ធ្វើការរបស់លូស៍ ដើម្បីនិយាយគ្នាដោយគ្មាននរណាដែលរំខាន
<< បងប្រុស...បងនឹងយកស្រីម្នាក់នៅធ្វើជាប្រពន្ធមែនឬ>> ស្ទេរវីន សួរទៅកាន់បងប្រុសរបស់គេដោយភាពប្រាកដប្រជា ព្រោះគេមានអារម្មណ៍ថាមិនចូលចិត្តមុខស្រីម្នាក់នោះ ហើយមើលទៅនាងដូចជាប្លែកៗយ៉ាងម៉េចមិនដឹង
<< ត្រូវហើយ...បងរៀបការជាមួយនឹងអេលីហ្សា>> លូស៍ និយាយទៅដោយធម្មតា ទាំងដែលការពិតគេពេលនេះខួរក្បាលគេអូពេញទៅដល់ភាពស្មុគស្មាញ ហើយនៅពេលដែលឮពាក្យសំដីរបស់ណាន់ស៊ី និយាយមុនពេលដែលនាងចាកចេញ វាធ្វើអីគេមានអារម្មណ៍ថាភ័យខ្លាច ខ្លាចការឈឺចាប់ តែការភ័យខ្លាចរបស់គេ ត្រូវបានលាក់យ៉ាងល្អដោយទឹកមុខមាំគ្មានអារម្មណ៍របស់គេនោះ
<< បងប្រុស...បើបងរៀបការជាមួយនាងដោយសារតែនាងមានមុខមាត់ដូចជាអាលីស ខ្ញុំគិតថាបងមិនគួរធ្វើបែបហ្នឹងនោះឡើយ >> ស្ទេរវីន និយាយទៅចំណុចរបស់លូស៍ ជាខ្លាំងព្រោះមុនដំបូងគេចង់ទាក់ទងអេលីហ្សាដោយសារតែនាងមានមុខមាត់ដូចជាអាលីសហ្នឹងឯង តែគេមិនគិតថាគេនឹងរៀបការជាមួយនាងនោះឡើយ តែពេលនេះគ្រប់យ៉ាងត្រូវក្រឡាប់ចាក់ ដោយសារតែភាពធ្វេសប្រហែសរបស់គេ
<< មិនមែនបែបនោះទេ... បងរៀបការជាមួយនាងដោយសារតែបងជ្រុលជ្រោះជាមួយនាង... ដូច្នេះហើយបងត្រូវទទួលខុសត្រូវនូវអ្វីដែលបងបានធ្វើ >> លូស៍ ពេលនេះគេពិតជារវិលវលរកច្រកចេញមិនឃើញនោះឡើយ  ។ ព្រោះនឹកស្មានគេថាគ្រប់យ៉ាងនៅស្មុគស្មាញបែបនេះ
<< ថាម៉េច... បងធ្វើបែបនេះដោយសារតែចង់ទទួលខុសត្រូវខ្លួននាង... សួរត្រង់ណា៎...នៅពេលដែលបងមានអីអីជាមួយនាងនាងជាស្រីបរិសុទ្ធទេ>> ស្ទេរវីន គេស្ទើរតែមិនជឿទេ ថាបងប្រុសរបស់គេរៀបការជាមួយនឹងស្រីម្នាក់នោះដោយហេតុផលប៉ុណ្ណឹង
<< អត់ទេ...នាងមិនមែនជាស្រីបរិសុទ្ធដូច...>> និយាយត្រឹមនេះគេក៏អាចមិននិយាយអ្វីទៅទៀត ព្រោះគេនឹកឃើញទៅដល់មនុស្សស្រីម្នាក់ទៀតដែលគេតែងតែធ្វើបាបរាល់ថ្ងៃ ។
<< បើនាងមិនបរិសុទ្ធទេហើយបងទៅទទួលខុសត្រូវលើនាងធ្វើអី... ហើយបងជួបនាងនៅពេលណា... ហើយស្គាល់គ្នាយូរប៉ុណ្ណាទើបបានជាដល់ដំណាក់កាលនឹង>> ស្ទេរវីន គេនៅតែបន្តការសួរជីកឬសជីកគល់ ពីបងប្រុសរបស់គេ ព្រោះរឿងនេះកាន់តែស្មុគស្មាញទៅហើយ ពិបាកដោះស្រាយជាងមុខជំនួញរបស់គេទៅទៀត
<< គឺបងទើបតែស្គាល់នាងមិនដល់មួយថ្ងៃ... ហើយបងជួបនាងនៅសណ្ឋាគារ... ហើយពេលនោះបងក៏ណាត់នាងទៅញ៉ាំអាហារពេលល្ងាចជាមួយគ្នា...ហើយបងក៏ផឹកស្រវឹងច្រើនមានអីអីជាមួយគ្នាទៅ >> លូស៍ រៀបរាប់នូវអ្វីដែលកើតឡើងប្រាប់ទៅប្អូនប្រុសរបស់គេ ដោយមិនលាក់លាមសូម្បីតែមួយពាក្យ
<< បងនេះឬផឹកស្រវឹង... តើបងផឹកអស់ប៉ុន្មានកែវហើយដែលស្រវឹងនោះ...មិនមែនត្រូវគេដាក់ថ្នាំហើយអូសទៅដេកជាមួយទេឬ >> ស្ទេរវីន មិនបង្អង់យូរក៏និយាយអ្វីដែលគេគិតឃើញចេញទៅភ្លាម ដោយចង់ឱ្យបងប្រុសរបស់គេ ពិចារណាបានច្បាស់លាស់សិនមុននឹងសម្រេចចិត្ត។
<< ឯងនិយាយធ្វើមើលតែអេលីហ្សា...លួចដាក់ថ្នាំក្នុងកែវស្រាបងអញ្ចឹង >> លូស៍ មានអារម្មណ៍ថាឃ្នើសចិត្តជាខ្លាំង នៅពេលដែលឮប្អូនប្រុសគេនិយាយដូច្នេះ ។
<< ខ្ញុំមិនបានគិតបែបនោះទេ... តែខ្ញុំគ្រាន់តែចង់ឲ្យបងពិចារណាបានល្អិតល្អន់មុននឹងសម្រេចចិត្តធ្វើអ្វីមួយ >> ស្ទេរវីន ហួសចិត្តនឹងបងប្រុសគេជាខ្លាំង ព្រោះមិនទាន់ដឹងស្អីផង ក៏និយាយប៉ះពាល់បន្តិចមិនបានបាត់ទៅហើយ
<< បងដឹងថាឯងគិតអី...ឯងមិនបាច់ចាំមកកុហកបងទេ... ហើយឯងមិនបាច់ភ័យទេរឿងរបស់បងបងចេះដោះស្រាយហើយ ... >> លូស៍ ប្រាប់ទៅកាន់ប្អូនប្រុសរបស់គេ ហើយបញ្ជាក់ប្អូនប្រុសគេកុំឲ្យមកចេះដឹងរឿងគេ
<< អូខេ...ខ្ញុំមិនជ្រៀតជ្រែករបស់បងទេ... អញ្ចឹងខ្ញុំទៅវិញហើយ >> និយាយចប់គេក៏ដើរចេញទៅដល់អារម្មណ៍មួម៉ៅ ព្រោះមិនយល់ទេថាស្រីម្នាក់នេះធ្វើស្អីដែរបងប្រុសគេ បានជាបងប្រុសគេងប់ងល់នឹងនាងខ្លាំងម៉្លេះ។

រឿង ភ្លើងគំនុំ ប្រល័យស្នេហ៍Where stories live. Discover now