ភ្លើងគំនុំប្រល័យស្នេហ៍

444 20 0
                                    

រឿង ភ្លើងគំនុំ ប្រល័យស្នេហ៍
ភាគទី១៧

ពេលនោះអ្នកបម្រើម្នាក់ដែលគេបានបញ្ជាឲ្យគេយករំពាត់ ក៏បានមកដល់ ហើយគេក៏ស្រវាយករំពាត់នោះ ដើរសំដៅមកកាន់យេរីន
<< ពួកឯងចាប់ ស៊ូយុនទៅឈរមួយកន្លែង ហើយឯងដាមដើរមកនេះហើយចាប់ស្រីម្នាក់នេះឲ្យជាប់ ទុកឱ្យយើងជាអ្នកប្រដៅនាងដោយផ្ទាល់ដៃរបស់យើង >> គ្រាន់តែលឺបែបនោះភ្លាម កូនចៅរបស់គេក៏បានចាប់ទាញស៊ូយុន ទៅឈរមួយកន្លែង
<< ចៅហ្វាយចង់ធ្វើបែបហ្នឹងមែនឬ >> ដាម គេសួរបញ្ជាក់ម្ដងទៀត ខ្លាចក្រែងចៅហ្វាយរបស់គេនិងដូរចិត្តបញ្ឈប់សកម្មភាពព្រៃផ្សៃនេះ
<< នៅឈរស្លឺលើដល់ណាទៀត... មិនឮយើងបញ្ជាឯងទេឬយ៉ាងម៉េច >> ដាម គេក៏ដើរទៅចាប់ដៃរបស់ យេរីនតាមបញ្ជាចៅហ្វាយរបស់គេទាំងចិត្តមិនចង់
<<  ហ៊ឹកៗ...លេង... ខ្ញុំទៅ ...កុំធ្វើបាបយេរីនអីនាងមិនដឹងអីទេ ខ្ញុំជានាក់ទៅវ៉ៃអ្នកនាងណាន់ស៊ីដោយខ្លួនឯងទេ >> ស៊ូយុន បានរើបម្រះដើម្បី ឲ្យផុតពីការចាប់របស់អ្នកបម្រើរបស់លូស៍ ហើយក៏និយាយដើម្បីអោយ ចៅហ្វាយរបស់នាងដោះលេងមិត្តរបស់នាងទាំងទឹកភ្នែកសស្រាក់
ឆ្វាច់... ឆ្វាច់....
<< អូយ....>> ដោយមិនបង្អង់យូរ នាំតែខាតពេលវេលា លូស៍ក៏បានចេញប្រតិបត្តិការវ៉ៃយេរីន ដោយមិនប្រណីដៃ ។ ចំណែកឯយេរីន នាងមិនបានសុំអង្វរលន់តួ ឲ្យគេដោះលែងនាងនោះទេ ហើយក៏បានត្រឹមតែ ខាំមាត់ទ្រាំឲ្យគេវ៉ៃ ទាំងដែលខ្លួនឯងមិនបានធ្វើអ្វីខុសសូម្បីតែបន្តិច
<< ហ៊ឹក .... ហ៊ឹក.... បានហើយលោកប្រុស ដោះលេងយេរីនទៅ ... ខ្ញុំសូមអង្វរ >> ស៊ូយុន នាងកាន់តែរើបម្រះខ្លាំងជាងមុនទ្វេដង ហើយសុំអង្វរ លូស៍ ដើម្បីឱ្យគេដោះលេង យេរីន
ឆ្វាច់... ឆ្វាច់...
<< សមមុខនាងហើយ... >> ណាន់ស៊ី នាងនិយាយដោយ ភាពសប្បាយចិត្ត ដែលឃើញយេរីន ត្រូវបានលូស៍ វ៉ៃធ្វើបាបដូចសត្វធាតុ ។
<< យើងមានលក្ខខណ្ឌឲ្យនាងមួយ ... បើនាងព្រមទទួលកំហុសយើងនឹងដោះលែងនាង >> យេរីន ឮលក្ខខណ្ឌដែលគេនិយាយហើយ នាងមានអារម្មណ៍ថា ហួសចិត្តជាងខ្លះដែលគេឲ្យមានសារភាពកំហុស ទាំងនាងមិនបានធ្វើអ្វីសោះ
<< ខ្ញុំមិនបានធ្វើអ្វីខុសទេ>>
ឆ្វាច់... ឆ្វាច់....
ដោយលឺបែបនេះហើយ លូស៍គេមានអារម្មណ៍ថាខឹងនឹងស្រីម្នាក់នេះជាខ្លះដែលធ្វើខុសហើយនៅមិនព្រមទទួលកំហុសទៀត ហើយគេក៏បានវ៉ៃនាងកាន់តែខ្លាំងជាងមុនទ្វេដងរហូតដល់នាង ចេញឈាមហើយឆ្នាំពាសពេញផ្ទៃក្នុងរបស់នាង ។
<< មនុស្សដូចនាងចេញឈាមអស់ពីខ្លួនក៏មិនព្រមទទួលនូវកំហុសដែលខ្លួនបានធ្វើដែរ >> លូស៍ និយាយសំដៅទៅលើរឿងដែលនាងបើកឡានបុកសង្សាររបស់គេរហូតដល់ស្លាប់ ហើយរត់គេចដោយមិនព្រមទទួលកំហុស ។
<< នេះជាកំហុសលើកទីមួយ របស់នាង យើងដាក់ទោសនាងត្រឹមតែប៉ុណ្ណឹងទេ បើសិនជាមានលើកក្រោយទៀតនាងប្រាកដជាត្រូវធ្ងន់មិនខាន >> លូស៍ និយាយហើយក៏ដើរចេញបាត់ដោយ ឱបណាន់ស៊ីជាប់នឹងដៃ ហើយពេលនោះអ្នកបម្រើនៅទីនោះក៏បានបំបែកគ្នាទៅធ្វើការបាត់ដូចគ្មានរឿងអ្វីកើតឡើង
<< ហ៊ឹក... យេរីន ... ឱ្យយើងសុំទោសកំហុសគ្រប់យ៉ាងមកពីយើង ទាំងអស់បើពេលនោះយើងមិនវ៉ៃនាងណាន់ស៊ីនោះទេ ក៏មិនមានរឿងអីកើតឡើងដែរ >> ស៊ូយុន ពេលដែលគេដោះលេងនាងភ្លាម នាងក៏បានរត់ទៅរកមិត្តភក្កិនាងភ្លាម ហើយនាងគិតថា កុំហុសគ្រប់យ៉ាងគឺមកពីនាងទាំងអស់
<< ហ៊ឹក... កុំនិយាយអញ្ចឹងអី... ឯងមិនបានធ្វើអ្វីខុសទេ>> យេរីន និយាយទៅកាន់មិត្តភក្កិនាង ដោយស្នាមញញឹមជូរចត់
<< តោះ... ចាំយើងនាំឯងដែលលាងរបួសណា >> និយាយចប់នាងក៏គ្រា យេរីនដើរចេញទៅដើម្បីទៅលាងរបួសឲ្យយេរីន

<< ហ៊ឹក... ទ្រាំបន្តិចទៅឯង ... បន្តិចទៀតគ្នានឹងលាងរបួសអោយរួចហើយ>> ស៊ូយុន នាងនៅតែយំ យំអាណិតមិត្តភក្កិរបស់នាងដែលត្រូវមករងគ្រោះដោយសារតែនាង
<< អូយ.... គ្នាឈឺណាស់ស៊ូយុន ... ហ៊ឹក... តែរបួសនៅនឹងខ្នងរបស់គ្នា ឈឺមិនស្មើហ្នឹង របួសដែលនៅក្នុងចិត្តគ្នាឡើយ >> យេរីន នាងនិយាយដោយទឹកភ្នែកសស្រាក់ ហើយចិត្តរបស់នាងពេលនេះឈឺខ្លាំងដូចជាត្រូវរាប់រយរាប់ពាន់កាំបិតអញ្ចឹង
<< ខ្ញុំមិនយល់ទេយេរីន... ហេតុអ្វីក៏លោកប្រុសឃោរឃៅដាក់ឯងខ្លាំងបែបនេះ >> ស៊ូយុន នាងនិយាយបណ្ដើរយំបណ្ដើរ ហើយលាងរបួសឱ្យយេរីនបណ្ដើរ ហើយសួរនូវអ្វីដែលនាងឆ្ងល់ទៅកាន់យេរីន
<< ហ៊ឹក... ខ្ញុំមិនដឹងទេឯង... ថាខ្ញុំធ្វើអ្វីខុសចំពោះគេ ... បានជាគេឃោរឃៅ ... គ្មានធម៌មេត្តា... ដល់ខ្ញុំសោះ... ហើយខ្ញុំពិតជាស្អប់បេះដូងរបស់ខ្ញុំណាស់... ដែលគេធ្វើអាក្រក់..ហ៊ឹក..ខ្ញុំប៉ុណ្ណឹងហើយខ្ញុំនៅតែស្រលាញ់គេពេញបេះដូងខ្ញុំទៀត ... ខ្ញុំពិតជាចង់ស្អប់គេណាស់.... ហ៊ឹក...តែខ្ញុំមិនអាចធ្វើបាននោះទេស៊ូយុន ... >> យេរីន នាងនិយាយដោយភាពឈឺចាប់ ព្រោះនាងពិតជាមិនដឹងមែនថានាងធ្វើអ្វីខុសចំពោះគេនោះទេ
<< យំមកឯង...យំអោយអស់ចិត្ត...ហើយយំអោយខ្លាំងខ្លាំង ... យំថ្ងៃនេះអោយអស់ហើយថ្ងៃស្អែកឯងហ្នឹងបានធូរស្បើយហើយ ... >> ស៊ូយុន នៅពេលដែលស្ដាប់យេរីន និយាយពីភាពឈឺចាប់របស់ខ្លួន នាងក៏បានទៅចិត្តយេរីន ហើយលួងលោមនាងដើម្បីឲ្យនាងមានអារម្មណ៍ធូរស្បើយ
<< យើងពិតជាអរគុណឯងណាស់ស៊ូយុន ... ដែលឯងមិនបោះបង់យើង ហើយនៅក្បែរយើងពេលយើងលំបាក >> យេរីន និយាយដោយស្នាមញញឹម ព្រោះក្រៅពីមីណា នៅមានស៊ូយុនម្នាក់ទៀត ដែលជាមិត្តដែលនាងស្រឡាញ់ខ្លាំង
<< យើងបោះបង់ឯងយ៉ាងម៉េចនឹងកើត... ព្រោះយើងជាមិត្តភក្តិនឹងគ្នានោះអី>> ស៊ូយុន នាងពិតជាសប្បាយចិត្តណាស់ ដែលនាងមានយេរីន ជាមិត្តភក្កិ ព្រោះនាងមិនដែលមានមិត្តភក្ដិអ្វីនោះទេ ។ ហេតុការណ៍លើកនេះ ធ្វើឱ្យយេរីនបានសច្ចាក្នុងចិត្តថា នាងនឹងព្យាយាមបំភ្លេចមនុស្សប្រុសព្រៃផ្សៃម្នាក់នោះអោយបាន ហើយនាងនឹងមិនលង់ស្រឡាញ់គេទៀតនោះឡើយ

សូមអានដោយក្ដីរីករាយ
Admin __Victoria 🦋💪

រឿង ភ្លើងគំនុំ ប្រល័យស្នេហ៍Where stories live. Discover now