ភ្លើងគំនុំប្រល័យស្នេហ៍

449 17 0
                                    

រឿង ភ្លើងគំនុំ ប្រល័យស្នេហ៍
ភាគទី១៣

នៅពេលនោះដែរ ពួកគេទាំងពីរនាក់ក៏បានឡើងរាំជាមួយគ្នា
<< យេរីន យើងរៀបការ នៅពីរថ្ងៃទៀតល្អទេ >> លូស៍ គេនិយាយប្រាប់ទៅកាន់នាង ព្រោះគេពិតជាពិបាកទ្រាំនិងធ្វើ ជាចិត្តល្អចំពោះនាងខ្លាំងណាស់
<< ពីរថ្ងៃទៀតឬ... បងមិនគិតថាលឿនពេកទេឬ>> យេរីន ពិតជាភ្ញាក់ផ្អើលជាខ្លាំង នៅពេលដែលឮលូស៍ប្រាប់ចង់រៀបការនៅពីរថ្ងៃក្រោយ
ព្រោះនាងគិតថាវាលឿនខ្លាំងពេក រហូតនាងមិនអាចត្រៀមចិត្តទាន់
<< ពីរថ្ងៃសម្រាប់បងគឺយូរខ្លាំងណាស់... តាមចិត្តបង បងចង់រៀបការនៅថ្ងៃស្អែកផង >> ត្រូវហើយពីរថ្ងៃសម្រាប់លូស៍ គឺយូរខ្លាំងណាស់ ព្រោះគេចង់រៀបការឱ្យបានលឿនបំផុត ដើម្បីបានសងសឹកនាង ហើយជាន់ឈ្លីក្ដីស្រលាញ់របស់នាង
<< មិនអីទេអញ្ចឹងតាមចិត្តបងចុះ...>> យេរីន នាងមានអារម្មណ៍ថាឆ្ងល់ ហេតុអ្វីក៏លូស៍ ចង់រៀបការជាមួយនាងលឿនដល់ថ្នាក់នេះ ក៏ប៉ុន្តែត្រូវក្ដីស្រលាញ់ និងទង្វើល្អក្លែងក្លាយរបស់គេបាំងមុខ ទើបនាងលង់ជឿសម្ដីគេដោយ ដោយមិនបានគិតអ្វីច្រើន
<< អូខេ អញ្ចឹងអូនត្រៀមខ្លួនធ្វើជាកូនក្រមុំបងឱ្យហើយទៅ ព្រោះនៅថ្ងៃនោះ បងមានកាដូពិសេសចង់ឱ្យទៅអូន >> លូស៍ និយាយដោយសង្កត់សំឡេង នៅពាក្យចង់ក្រោយ ពិតហើយនៅថ្ងៃនោះ គេមានកាដូពិសេសសម្រាប់នាង ហើយកាដូពិសេសនេះ នាងប្រាកដជាពេញចិត្តមិនខាន
<< អញ្ចឹង... អូនពិតជា... ចង់ឲ្យដល់ថ្ងៃនោះឆាប់ៗណាស់... ថាបងនឹងឲ្យអ្វីមកអូន >>យេរីន នាងរំភើបចិត្ត នៅពេលដែលឮគេនិយាយថា គេមានកាដូមកឱ្យនាង តែនាងមិនដឹងទេថា កាដូមួយនេះនឹងធ្វើឱ្យនាងឈឺចាប់គ្មានថ្ងៃភ្លេច
<< អញ្ចឹងអូនរង់ចាំអោយដល់ថ្ងៃនោះ ទៅអូនសម្លាញ់ អូនប្រាកដជាបានដឹងមិនខាន >> លូស៍ នៅពេលដែលឮថា នាងទន្ទឹងរង់ចាំចង់ឃើញកាដូដែលគេឱ្យ គេក៏បញ្ចេញស្នាមញញឹមកំណាច ហើយផែនការរបស់គេពេលនេះបានសម្រេចហើយ....

<< យេរីន យប់នេះបងសុំគេងជាមួយអូនផងណា>> លូស៍ ធ្វើជានិយាយ ដើម្បីសាកចិត្តនាង ហើយគិតថាស្រីម្នាក់នេះប្រាកដជាព្រម ឲ្យគេដេកជាមួយឡើងញ័រខ្លួនហើយ
<< មិនបានទេ... បងទៅគេងនៅបន្ទប់របស់បងទៅ >> យេរីន មានបានបដិសេធ ព្រោះនាងនឹកឃើញដល់ទិដ្ឋភាព ដែលគេធ្វើបាបមកលើរាងកាយរបស់នាង
<< បាទ.... អញ្ចឹងក៏មិនអីទេ... រាត្រីសួស្ដីអូនសម្លាញ់ >> លូស៍ ធ្វើជាបង្ហាញទឹកមុខអស់សង្ឃឹមទៅកាន់ យេរីន ហើយគិតថាស្រីម្នាក់នេះ ពូកែលេងចរិក ធ្វើខ្លួនឯងដូចជាស្រីល្អម្នាក់អញ្ចឹង ទាំងការពិតចរិតនាងពោរពេញទៅដោយ ភាពមាយា
<< ចាស៎... ចាស៎រាត្រីសួស្តី>> យេរីន ឆ្លើយតបទៅកាន់លូស៍វិញ ហើយក៏សម្លឹងមើលខ្នងរបស់គេ ដើរចេញទៅបន្ទប់របស់គេ ហើយនាងក៏បិទទ្វារបន្ទប់ ហើយលោកដៃ មើលចិញ្ចៀនរៀបការដែលគេបំពាក់ឲ្យ ដោយសេចក្ដីសុខ

រឿង ភ្លើងគំនុំ ប្រល័យស្នេហ៍Where stories live. Discover now