ភ្លើងគំនុំប្រល័យស្នេហ៍

488 15 0
                                    

              រឿង ភ្លើងគំនុំ ប្រល័យស្នេហ៍
ភាគទី១១

គ្រាន់តែឮចម្លើយបែបនេះហើយអ្នកទាំងពីរ ក៏បើកភ្នែកធំប៉ុនណាណី ព្រោះមិនដឹងស្មានទេថាគេនិយាយបែបនេះ
<< សួស្តីលោក>> យេរីន និយាយរាក់ទាក់ទៅកាន់គាត់តាមមាយាទ
<< បាទសួស្ដី...តាមសប្បាយចុះអ្នកទាំងពីរខ្ញុំទៅរាក់ទាក់ភ្ញៀវខាងនោះបន្តិច>> និយាយចប់គាត់ក៏ដើរចេញទៅ។ ចំណែកលូស៍នឹងយេរីន ក៏បានក្លាយជាចំណីអ្នកកាសែតក៏ប៉ុន្តែពួកគេមិនខ្វល់ឡើយ ។ ហើយនៅពេលដែលនៅតែពីរនាក់អ្នក យេរីន ក៏សម្លឹងមុខរបស់លូស៍ ហើយក៏សម្រេចចិត្ត និយាយអ្វីដែលខ្លួនឆ្ងល់
<< ហេតុអ្វីក៏លោកប្រាប់គេ ថាខ្ញុំជាអនាគតភរិយារបស់លោក អញ្ចឹងទៅវិញ >> យេរីន សម្រេចចិត្តហើយ ថានឹងសួរគេព្រោះ មិនចឹងនាងប្រាកដជានៅមិនសុខទេ ព្រោះនាងពិតជាឆ្ងល់ខ្លាំងណាស់ ។ ឮសំណួរហើយ លូស៍ក៏ញញឹមចុងមាត់ បន្តិចហើយក៏ឆ្លើយតបនាងវិញ
<< ចុះបើ...នាងជាអនាគតភរិយាខ្ញុំមែន ខ្ញុំក៏...ឆ្លើយបែបហ្នឹងទៅកាន់គេទៅ >> យេរីន ពេលឮចម្លើយដែលគេឆ្លើយហើយ នាងមានអារម្មណ៍ថាអៀនជាខ្លាំង ព្រោះមិននឹកស្មានទេថា គេចាត់ទុកនាង ជាអនាគតភរិយារបស់គេនោះ ។ លូស៍ សម្លឹងមើលមុខមនុស្សស្រី ដែលនៅជិតខ្លួនរបស់គេ ហើយក៏គិតក្នុងចិត្តថាស្រីម្នាក់ហ្នឹងពិតជាល្ងង់ណាស់ ប៉ុន្មានថ្ងៃមុនគេធ្វើបាបស្ទើរស្លាប់ស្ទើររស់  ថ្ងៃនេះគ្រាន់តែគេនិយាយល្អធ្វើល្អបន្តិចសោះ ក៏លង់ជឿគេឡើងស៊ុបទៅហើយ ។
<< ឆ្កួត...អ្នកណាគេជាអនាគតភរិយារបស់លោក...ខ្ជិលនិយាយមួយលោកណាស់ទៅរកអីញ៉ាំវិញ >> និយាយហើយនាងក៏ដើរទៅតុអាហារ ដែលគេរៀបចំសម្រាប់ភ្ញៀវ ដែរមានលូស៍ដើរតាមជាមួយដែរ ដោយគេយកចិត្តនាង ចាប់នេះចាប់មួយញ៉ាំ ហើយដើរតាមនាងគ្រប់ជំហ៊ាន ដោយមិនឱ្យនាងនៅឆ្ងាយពីខ្លួនរបស់គេឡើយ ។ ដោយពួកគេមិនដឹងទេថា រាល់សកម្មភាពរបស់ពួកគេ ស្ថិតនៅក្រោម ក្រសែភ្នែករបស់មនុស្សអាថ៍កំបាំងម្នាក់ ដែលសម្លឹងមើលពួកគេតាំងពីដើរចូលកម្មវិធីមកម្ល៉េះ ។

យេរីនបន្ទាប់ពីរ ទៅកម្មវិធីជប់លៀងនៅថ្ងៃនោះមក លូស៍កាន់តែធ្វើល្អដាក់នាងពីមួយថ្ងៃទៅមួយថ្ងៃហើយនាងក៏ស្រលាញ់គេ កាន់តែខ្លាំងជាងមុនពីមួយថ្ងៃទៅមួយថ្ងៃ ដោយមិនដឹងទេថាទង្វើល្អរបស់គេគ្រាន់តែធ្វើឲ្យនាងស្លាប់ចិត្តតែប៉ុណ្ណោះ។
ហើយឥឡូវយេរីន នាងមិនដែលស្គាល់ទេពាក្យថាទឹកភ្នែក ហើយនាងធ្វើការនៅទីនេះ ដោយការសប្បាយចិត្ត មិនដូចពេលមករស់នៅទីនេះដំបូងឡើយ ឥឡូវនេះផងដែរមេការ ដែលបញ្ជាឲ្យនាង មកបោះសំអាតនៅបន្ទប់ដាក់សៀវភៅ ។ យេរីន មានការភ្ញាក់ផ្អើល ហ្នឹងបន្ទប់នេះជាខ្លាំង ព្រោះបន្ទប់នេះ ដូចជាជាកន្លែងលក់សៀវភៅអញ្ចឹង មានសៀវភៅច្រើនប្រភេទ ជាពិសេសសៀវភៅដែលពាក់ព័ន្ធអំពីមុខជំនួញ
<< ចាក់អេ៎....>> យេរីន ដែលកំពុងតែមើលសៀវភៅនៅក្នុងបន្ទប់នេះ យ៉ាងស្លុងអារម្មណ៍ ស្រាប់តែស៊ូយុន មកពញាក់នាង បណ្ដាលឲ្យនាង ភ័យជាខ្លាំង
<< អាយ... >>
<< ស៊ូយុន... ហេតុអ្វីក៏ឯងលេងបែបនេះ... ដឹងទេ
ថាគ្នាភ័យស្ទើរគាំងបេះដូងស្លាប់ទៅហើយណា៎>> នាងនិយាយហើយវ៉ៃដៃ ស៊ូយុន តិចៗ ព្រោះនាង ពិតជាភ្ញាក់ជាខ្លាំង
<< គឺ...មកពីយើងឃើញឯងស្លុងអារម្មណ៍ ហើយអារម្មណ៍មិនដឹងជាហោះហើរទៅណា ទើបយើងពញាក់ ឯងលេងទៅ >> នាងតបទៅវិញហើយក៏ ញញឹមលិបភ្នែក ស៊ូយុន គឺមនុស្សបែបហ្នឹងឯង លេងសើចច្រើន ហើយធ្វើឲ្យមនុស្សនៅជុំវិញខ្លួន ចូលចិត្តនាងគ្រប់គ្នា
<< ហើយឯងមិនធ្វើការទេឬស៊ូយុន>> យេរីន សួរទៅការមិត្តភ័ក្កិ ព្រោះខ្លាចនាងដូចការងារមិនធ្វើការ ហើយខ្លាចត្រូវមេការស្ដីឱ្យពួកនាង
<< ធ្វើតើ... តែប្រុសបញ្ជាឱ្យយើងមកប្រាប់ឯងថា ល្ងាចនេះឱ្យ ឯងរៀបចំខ្លួនដើម្បីទៅញ៉ាំអាហារពេលល្ងាចជាមួយគាត់ >> ស៊ូយុន ប្រាប់ទៅកាន់មិត្តភក្កិ ដោយអារម្មណ៍រវើរវាយ ព្រោះនាងពិតជា ចង់ឱ្យមិត្តរបស់នាងនិងចៅហ្វាយ ស្រឡាញ់គ្នាណាស់ ហើយនាងក៏ដឹងថាថាមិត្តរបស់ខ្ញុំម្នាក់នេះ លួចចិត្តស្រលាញ់ ចៅហ្វាយរបស់នាងដែរ។
<< គេប្រាប់មកអញ្ចឹងមែនឬ...>> យេរីន សួរទៅកាន់មិត្តរបស់នាង ហើយបេះដូងរបស់នាង ក៏ចាប់ផ្ដើមលោតខ្លាំង ព្រោះនាងកាន់តែស្រលាញ់គេ ខ្លាំងឡើងខ្លាំងឡើងហើយ
<< ហើយយើងទៅកុហកឯងធ្វើអី... អោយលឿនឡើង បន្តិចទៀតនឹងមានឡានមកទទួលឯងទៅហើយ >>
<< អេរ៎......>> យេរីនមិនទាន់បាននិយាយចប់ផង ស៊ូយុន ក៏អូសដៃរបស់នាង ដើម្បីឱ្យនាងបានតុបតែងខ្លួន ពេលនោះដែលក៏ឃើញថង់ខោអាវជាច្រើន នៅក្នុងបន្ទប់របស់នាង
<< របស់ទាំងអស់នេះ ... ជារបស់អ្នកណា... ហេតុអ្វីក៏មកនៅក្នុងបន្ទប់របស់ខ្ញុំ ...>> នាងពិតជាឆ្ងល់ខ្លាំងណាស់ព្រោះ ព្រោះឃើញថង់របស់ជាច្រើនដែលសុទ្ធតែជារបស់ថ្លៃៗ មកនៅក្នុងបន្ទប់របស់នាង
<< គឺរបស់ឯងហ្នឹងណា... យ៉ាប់មែនឯងនេះ... សុញសាញ ច្រើនទៅដល់ម៉ោងឥឡូវហើយ >> ដោយមិនទុកឱកាសឲ្យយេរីន បានឆ្ងល់ទៀត ស៊ូយុន ក៏បានចាប់មិត្តភក្កិរបស់នាងតែងខ្លួន បើមិនធ្វើដូច្នេះទេ យេរីន ហ្នឹងនៅតែសួររហូត ព្រោះនាងដឹងថាមិត្តភក្កិរបស់នាងម្នាក់នេះ ពិនឆ្ងល់ខ្លាំងណាស់ ហើយនាងចង់រៀបចំតុបតែងខ្លួនយេរីន អោយស្អាត ដើម្បីទៅទទួលអាហារពេលល្ងាចជាមួយចៅហ្វាយរបស់នាង

តុក...តុក...
លូស៍ ដែលកំពុងតែកាន់បារីជក់ ហើយមើលទៅកញ្ចក់ ដែលអាចមើលឃើញ នៅទិដ្ឋភាពក្រៅបន្ទប់ធ្វើការរបស់គេច្បាស់ ស្រាប់តែឮសំឡេងគោះទ្វា
<< ចូល...មក...>> គ្រាន់តែឮ ការអនុញ្ញាត ឱ្យចូលមកហើយ ទ្វារក៏បានបើកឡើង ដោយមនុស្សចំណិតរបស់គេ ដើរចូលមក
<< ចៅហ្វាយ... ចិញ្ចៀនរៀបការ ដែលចៅហ្វាយបញ្ជាឲ្យខ្ញុំទិញ ខ្ញុំបានទិញមកហើយ >> និយាយហើយគេក៏ដក ប្រអប់ចិញ្ចៀននោះ អោយចៅហ្វាយរបស់គេបានពិនិត្យ ហើយគេក៏មានរឿង ឆ្ងល់ក្នុងចិត្តតែគេមិនទាន់បានសួរទៅចៅហ្វាយរបស់គេនៅឡើយ
<< ល្អ ណាស់>> លូស៍ សរសើរហើយ ក៏លើកចិញ្ចៀននោះមកកាន់មើលអោយជិត
<< ចៅហ្វាយទិញចិញ្ចៀនឲ្យនរណាគេដែរ..>> ដាម សួរទៅកាន់ចៅហ្វាយរបស់គេ ព្រោះអ្នកទាំងពី សង្សាររបស់ចៅហ្វាយគេបានស្លាប់ គេមិនដែលឃើញចៅហ្វាយរបស់គេ ទាក់ទងនរណាទេ
<< គឺ... យើងនឹងសុំស្រីឃាតករម្នាក់នោះរៀបការ>> គេឆ្លើយ ទៅកាន់ដាម ដូចជាការសុំរៀបការនេះ គ្រាន់តែជារឿងធម្មតា ហើយសម្រាប់ ការសម្ដែងល្ខោនលើកនេះ ឲ្យសមគេក៏ចំណាយលុយទៅទិញចិញ្ចៀនដែលមានតម្លៃថ្លៃបំផុត មកឱ្យនាង
<< ចៅហ្វាយធ្វើបែបហ្នឹងដើម្បីអ្វី>> គេពិតជា អត់សួរមិនបានពិតមែន ព្រោះមើលទៅ ចៅហ្វាយរបស់ខ្លួន កុំគួនខឹងស្អប់នឹងស្រីម្នាក់នោះខ្លាំងណាស់ ហើយពេលមើលទៅស្រីម្នាក់នោះ ក្រសែភ្នែករបស់នាង សម្លឹងមើលទៅចៅហ្វាយរបស់ខ្លួន គឺពោរពេញទៅដោយសេចក្ដីស្រឡាញ់
<< ដើម្បីអោយនាងឈឺចាប់នោះអី... បើយើងបានរៀបការជាមួយនាងទេ យើងធ្វើបាបនាងបានត្រឹមតែរយៈពេលមួយឆ្នាំទេ តែបើយើងរៀបការជាមួយនាង យើងនៅបានធ្វើបាបនាងអោយនាងឈឺចាប់ស្រក់ទឹកភ្នែក ពេញមួយជីវិត >>
Admin __ Victoria 🦋💪

រឿង ភ្លើងគំនុំ ប្រល័យស្នេហ៍Where stories live. Discover now