ភ្លើងគំនុំប្រល័យស្នេហ៍

438 14 0
                                    

រឿង ភ្លើងគំនុំប្រល័យស្នេហ៍
ភាគទី២៥

លូស៍ពេលនេះកំពុងតែស្ថិតនៅបន្ទប់របស់យេរីន ដែលរង់ចាំមើលស្ថានភាពរបស់នាង ពេលនេះចិត្តរបស់គេច្របូកច្របល់ជាខ្លាំង ដោយមិនដឹងថានឹងដោះស្រាយបញ្ហាទាំងនេះដោយរបៀបណា តែពេលនោះគេក៏បានខលទៅដាម ដើម្បីសួរនាំនូវហេតុការណ៍ដែលបានកើតឡើង
<< ដាម...លោកយន់និងភរិយា...ស្លាប់ដោយរបៀបណា>> នៅពេលដែលដឹងថាអ្នកម្ខាងទៀតលើកទូរសព្ទ គេក៏សួរភ្លាមដោយមិនបង្អង់យូ
<< បាទលោក...ខ្ញុំឲ្យកូនចៅទៅពិនិត្យមើល...នៅកន្លែងកើតហេតុ...ដែលបានកើតឡើងនោះគឺពួកគាត់ទាំងពីរស្លាប់ដោយសារក្រឡាប់ឡាន...តែអ្វីដែលសំខាន់នោះគឺឡានរបស់ពួកគាត់ទាំងពីរត្រូវបានកាត់ប្រាំង.... ខ្ញុំគិតថារឿងនេះប្រាកដជាមានអ្នកនៅពីក្រោយខ្នងហើយចៅហ្វាយ >> ដាម ដែលបម្រុងនឹងខលប្រាប់ លូស៍ពីហេតុការណ៍ដែលបានកើតឡើងនោះ ស្រាប់តែលូស៍ បានខលមកសួរមុន
<< តាមស៊ើបបន្ត...យើងត្រូវតែដឹងឲ្យបានថាអ្នកណាដែលជាអ្នកនៅក្រោយក្នុងរឿងនេះ >>លូស៍ ពេលដែលនៅថាមានអ្នកនៅពីក្រោយខ្នងរឿងនេះ ទ្រូងរបស់គេពេលនេះពោរពេញទៅដោយភ្លើងគំនុំ ហើយគេត្រូវដឹងឲ្យបាន តើអ្នកណាជាអ្នកព្រហើនធ្វើរឿងទាំងនេះ កំពុងតែគិតពីនេះពីនោះសុខៗ ស្រាប់តែយេរីន នាងស្រែកមមើលមួយទំហឹង
<< ហ៊ឹក...កុំយក...ប៉ាម៉ាក់ខ្ញុំទៅអី...>> យេរីន បន្ទាប់ពីហេតុការណ៍អាក្រក់ កើតឡើងមកលើនាង ធ្វើឲ្យនាងស្រីមមើល រហូតដល់ដឹងខ្លួន ហើយពេលនោះ នាងក៏ស្ទុះងើបចេញពីគ្រែមួយទំហឹង
<< ចង់ទៅណា>> លូស៍ ដែរយេរីន ចេញពីគ្រែដោយឫកពាប្រញាប់ប្រញាល់ គេក៏ស្ទុះទៅចាប់នាងយ៉ាងលឿន
ផាច់....
<< លេងខ្ញុំ...ខ្ញុំត្រូវការទៅរកប៉ាម៉ាក់របស់ខ្ញុំ>> យេរីន ដែរត្រូវលូស៍ចាប់ខ្លួនជាប់មិនឲ្យទៅណា ក៏បានទះគេមួយកំភ្លៀង ដើម្បីឱ្យគេដោះលេងខ្លួននាង ទៅរកប៉ាម៉ាក់របស់ខ្លួន
<< នាងគ្មានសិទ្ធិទៅណាទាំងអស់>> លូស៍ ដែរត្រូវយេរីន ទះមួយកំផ្លៀងដោយទ្រាំមិនបានគេក៏ចាប់ទាញនាងមួយទំហឹងហើយ ក៏គ្រវែងនាងទៅលើពូកដោយមិនប្រណីដៃ
<< ហ៊ឹក..លោកចង់បានអ្វីទៀត....ជីវិតរបស់ប៉ាម៉ាក់ខ្ញុំក៏លោកយកហើយ...លោកចង់បានអ្វីទៀត...លែងខ្ញុំខ្ញុំចង់ចាកចេញពីទីនេះ>> យេរីន តស៊ូងើបចេញពីគ្រែម្ដងទៀត ហើយរត់សំដៅទៅទ្វារបន្ទប់ ក៏ប៉ុន្តែការលះបង់របស់នាង ត្រូវបានមនុស្សអាក្រក់នោះចាប់ជាប់មិនឲ្យទៅណា
<< នាងគ្មានសិទ្ធចេញពីទីនេះ...>> លូស៍ គ្រាន់តែដឹងថានាងគិតចង់ចាកចេញពីគេ ធ្វើឱ្យគេមានអារម្មណ៍ថាដូចជាឈឺមួយចំហៀងទ្រូង
<< ខ្ញុំមិនចង់នៅកន្លែងនរកនេះទេ...ខ្ញុំសងលោកអស់ហើយ...ហើយលោកនៅចង់បានអ្វីទៀត...លោកជាមនុស្សមិនរក្សាសន្យា...លោកបោកប្រាស់ខ្ញុំ...ខ្ញុំក៏លះបង់គ្រប់យ៉ាងដែលលោកចង់បាន...តែទីបំផុតលោកក្បត់សន្យាដោយសម្លាប់ប៉ាម៉ាក់របស់ខ្ញុំទាំងពីរ...>> យេរីន ពេលនេះនាងឈប់រើបំរះ ហើយងាកទៅនិយាយជាមួយគេដោយទឹកភ្នែក និងបេះដូងដែលឈឺស្ទើរផ្ទុះចេញក្រៅទៅហើយ
<< ...បើចង់សុខខ្លួន...ធ្វើខ្លួនគួរឲ្យស្រលាញ់បន្តិចទៅ...អាចថាខ្ញុំចិត្តល្អមិនខ្វះក្មេងនរកនោះចេញពីពោះរបស់នាងដោយផ្ទាល់ដៃរបស់យើង>> លូស៍ ដោយអស់ជម្រើស គេមានតែប្រើវិធីនេះហើយដើម្បីបង្គាប់នាងឯងនៅជាមួយគេ ទោះគេដឹងថាវិធីនេះគឺអត្មានិយមបំផុត ប៉ុន្តែគេពិតជាគ្មានជម្រើសនោះឡើយ
<< លោកឯងនេះសាហាវណាស់...សូម្បីទាំងកូនជាតំណក់ឈាមរបស់លោក...ក៏លោកគិតចង់សម្លាប់ទេដែរ...លោកចាំមើលថាថ្ងៃណាមួយ...ខ្ញុំនឹងរត់ចេញពីទីនេះឱ្យបាន >> យេរីន ដែលទើបនឹងដឹងថាខ្លួនមានផ្ទៃពោះ ក៏លើកដៃអង្អែលពោះហើយនិយាយជាមួយគេទាំងទឹកភ្នែក នាងពិតជាភ្ញាក់ផ្អើលខ្លាំងណាស់នៅពេលដែលដឹងថាខ្លួនមានផ្ទៃពោះ ទាំងដែលនាងមិនចង់ឲ្យកូនរបស់នាងមកក្នុងពេលនេះឡើយ ព្រោះនាងដឹងថាឪពុករបស់គេនេះឃោរឃៅប៉ុណ្ណា
<< យើងនឹងសាហាវជាងនេះរាប់ម៉ឺនរាប់ពាន់ដង...បើសិនជានាងហ៊ានល្មើសនឹងបញ្ជារបស់យើង...យើងនឹងសម្លាប់ចោលទាំងអស់អ្នកណាដែលពាក់ព័ន្ធនឹងនាង...ហើយកុំគិតថាចង់ចូលរួមក្នុងពិធីបុណ្យសពនោះអី...ព្រោះយើងនឹងធ្វើឲ្យនាងកើតជាកូនអកតញ្ញូ ដែលឪពុកម្ដាយស្លាប់ទាំងមូលហើយខ្លួនមិនបានទៅចូលរួមបុណ្យសព >> ស្ដាប់សម្ដីដ៏សែនឃោរឃៅរបស់គេហើយ នាងក៏មិនអាចធ្វើអ្វីបានបានត្រឹមតែដាក់ខ្លួនអង្គុយយំ ហើយរង់ចាំមើល ជីវិតនាងបន្តទៅមុខទៀតថានឹងទៅជាយ៉ាងណា ។ លូស៍នៅពេលដែលឃើញយេរីន អង្គុយយំដោយទឹកភ្នែកសស្រាក់ គេក៏មិនគិតថានឹងលួងនាងនោះដែរ គេក៏ដើរចេញទៅដោយមិនខ្វល់ពីនាងសូម្បីតែបន្តិច

រឿង ភ្លើងគំនុំ ប្រល័យស្នេហ៍Where stories live. Discover now