រឿងភ្លើងគំនុំប្រល័យស្នេហ៍

471 12 0
                                    

                 រឿងភ្លើងគំនុំប្រល័យស្នេហ៍

ភាគទី៤៨

@ អាផាត់មិន

លូស៍គ្រាន់តែមកដល់អាផាតមិនគេភ្លាម គេក៏ទំលាក់ខ្លួនដេកលើសាឡុងមួយទំហឹងដោយភាពអស់កម្លាំង។ដោយសារតែថ្ងៃនេះត្រូវ កូនប្រុសជើងល្អរបស់គេធ្វើស៊ីគេមួយទំហឹង ។
<<  ទៅមុខរួចឬអត់ចង់ចៅហ្វាយ >> ដាម គេសួរដោយការចង់ដឹង ព្រោះនៅពេលដែលឃើញសភាពចៅហ្វាយរបស់គេពេលនេះ ដូចជាទើបតែមកពីរត់គេចពីសង្គ្រាមអញ្ចឹង
<< សភាពចៅហ្វាយពេលនេះដូចជាធ្ងន់ធ្ងរណាស់ >>  អេរីក ដែលចូលចិត្តហ្នឹងក៏លូកមាត់និយាយបន្ត ហើយគិតឆ្ងល់ក្នុងចិត្តថា នៅទីនោះគេប្រើចៅហ្វាយរបស់គេអោយធ្វើអ្វីខ្លះ ទើបបានជាមកវិញទ្រុតទ្រមដល់ថ្នាក់នេះ
<< ទៅរួចមានរឿងអីថាមិនទៅរួច >> លូស៍គេតវ៉ាជាមួយកូនចៅរបស់គេ ដោយនៅដេកលើសាឡុងនៅឡើយ  ហើយគេកុំចុះចាញ់អាកូនជើងល្អរបស់គេដែរ
<< តែនៅទីនោះ...គេប្រើចៅហ្វាយធ្វើអីខ្លះបានជាដល់ថ្នាក់នេះ>> ដាម អត់សួរមិនបាន ។ ហើយលូស៍ក៏រៀបរាប់ប្រាប់ពីអ្នកនោះ គ្រប់សព្វបែបយ៉ាងការងារដែលគេធ្វើនៅទីនោះ ហើយប្រាប់ទាំងរឿងត្រូវកូនប្រុសខ្លួនធ្វើបាបទៀតផង ។
<< ហាស៎...ហា>> អេរីកនិងដាម ដែលឮដូច្នោះហើយក៏ទប់សំណើចមិនបានក៏សើចជាងមកខ្លាំងៗដោយមិនក្រែងចិត្ត ស្ដាប់ពីដំបូងខំតែជ្រួលជ្រាបចិត្តអាណិត តែពេលស្ដាប់មកដល់គ្នាត្រូវលោកប្រុសតូចធ្វើបាបគេក៏សើចចេញមកខ្លាំងៗតែម្ដង
<< ពួកអាចង្រៃ...ឌឹប...>> លូស៍ក្រហឹមដោយការមួម៉ៅ នៅពេលដែលឮកូនចៅរបស់ខ្លួនសើចចំអកមកលើខ្លួន ហើយគេក៏យកខ្នើយដែលនៅជិតនោះទៅគប់ពីរនាក់នោះកំហឹង ។ ហើយក៏កើតចិត្តអាម៉ាស់ បើដឹងចឹងគេមិនរៀបរាប់ប្រាប់ពីរនាក់នោះនាំឲ្យវាសើចចំអកខ្លួនទេ។
<< អូយ...ចៅហ្វាយ....ម៉េចក៏ចាំបាច់ប្រើហិង្សាមកលើពួកខ្ញុំដែរ >> ដាម ដែលវិះនឹងស៊ីមួយខ្នើយរបស់ចៅហ្វាយរបស់គេ គេក៏ស្រែកមកតវ៉ាភ្លាម ។ ដោយនៅតែសើចដូចដើម នេះគេពិតជាភ្ញាក់ផ្អើលខ្លាំងណាស់ នៅពេលដែលដឹងថាលោកប្រុសតូចរបស់គេខ្លាំងបែបនេះ ។
<< បានហើយ...ពួកឯងទាំងពីរនាក់ចេញពីបន្ទប់យើងឥឡូវនេះភ្លាម >> លួស៍ ដោយទ្រាំនូវភាពអាម៉ាស់ទៀតលេងបាន គេក៏ប្រញាប់ហាមាត់ដេញពីរនាក់ហ្នឹងចេញពីបន្ទប់គេភ្លាម
<< បានហើយតោះយើងចេញទៅ...ឱ្យចៅហ្វាយដេកអោយមានកម្លាំងទុកទៅធ្វើសឹកនឹងថ្ងៃស្អែកជាមួយលោកប្រុសតូចទៀត >> អេរីក អូដៃមិត្តភក្កិចេញពីបន្ទប់ ដោយមិនភ្លេចនិយាយដៀមដាមលោកប្រុសរបស់ខ្លួន
<< ពួកឯង.... >> លូស៍ ដែរបម្រុងនឹងហាមាត់ជេរពីអ្នកនោះទៀត ។ ក៏ត្រូវអាក់វិញនៅពេលដែលពួកវានាំគ្នាចេញពីបន្ទប់របស់គេបាត់ ។ គ្រាន់តែពីរនាក់នោះចេញភ្លាម គេក៏បិទភ្នែកសម្ងំដេកដោយភាពអស់កម្លាំង ។

រឿង ភ្លើងគំនុំ ប្រល័យស្នេហ៍Hikayelerin yaşadığı yer. Şimdi keşfedin