ភ្លើងគំនុំប្រល័យស្នេហ៍

428 17 0
                                    

រឿង ភ្លើងគំនុំប្រល័យស្នេហ៍
ភាគទី២៦

បន្ទាប់ពីចេញពីកម្មវិធីបុណ្យសពរបស់លោកយន់និងភរិយា លូស៍ក៏បានប្រាប់ឲ្យកូនចៅរបស់គេ ឲ្យបើកឡានសំដៅទៅ សណ្ឋាគាររបស់គេ ព្រោះគេត្រូវការទៅមើលការងារនៅទីនោះ ស្រាប់តែ
ផាំង.....ផាំង.....
<< ចៅហ្វាយ...ពួកយើងត្រូវគេលបឆ្មក់ហើយ>>
<< កុំព្រោះបារម្ភ...ឯងបន្ថែមល្បឿនទៅ...ហើយហុចកំភ្លើងទុកយើងជាអ្នកបាញ់>>
<< តែវាគ្រោះថ្នាក់...ណាស់ចៅហ្វាយ>>
<< ធ្វើតាមតែអ្វីដែលយើងប្រាប់ទៅ>> ដើរមិនអាច ប្រឆាំងនឹងបញ្ជារបស់ចៅហ្វាយខ្លួនបាន ដាមក៏បានបន្ថែមល្បឿនឡាន ដើម្បីបើកកិច្ចព្រោះពេលនេះ គេមានតែពីរនាក់ចៅហ្វាយគេនោះទេ ដោយថ្ងៃនេះចៅហ្វាយរបស់គេមិនចង់យកអង្គរក្សមកតាមខ្លួន តែចង្រៃអីក៏ត្រូវគេលប់ធ្វើបាប
ផាំង...ផាំង...
ពេលនោះឡានរបស់លូស៍ ត្រូវខ្មាន់កាំភ្លើងដែលជិះម៉ូតូតាមពីក្រោយ បានបាញ់បែកកង់ បណ្ដាលឱ្យឡានរបស់គេរេចង្កូត ទៅបុកនឹងដើមឈើ ដែលគេបានបើកមកដល់ផ្លូវស្ងាត់មួយកន្លែង ដែលបម្រុងនឹងបើកគេច
ឌឹប.....
<< ដល់ថ្ងៃស្លាប់របស់ឯងហើយ...អាលូស៍>> ខ្មាន់កាំភ្លើងម្នាក់ និយាយដោយភាពក្អេងក្អាង ទៅកាន់លូស៍ ហើយបានដើរគេមួយដៃចំកណ្ដាលមុខ
<< យើងថាឯងច្រឡំហើយ...ថ្ងៃនេះជាថ្ងៃស្លាប់របស់ឯង...មិនមែនយើងនោះទេ>>
ផាំង...ផាំង....
និយាយចប់គេក៏ដកកំភ្លើង ចេញពីចង្កេះរបស់គេដែលបានលាក់ទុក ហើយបាញ់នៅខ្មាន់កាំភ្លើងម្នាក់នោះបណ្ដាលឲ្យស្លាប់នៅមួយកន្លែង ។ ចំណែកឯខ្មាន់កាំភ្លើងម្នាក់ទៀត ដែលឃើញដៃគូរបស់គេស្លាប់នៅនឹងភ្នែក គេបម្រុងនឹងបើករត់គេច តែត្រូវដាម ចាបជាប់បណ្ដាលឱ្យមានការប្រតាយប្រតប់គ្នា
ផាំង....
<< អូយ....>> សម្រែកស្រែក ដោយភាពឈឺចាប់ របស់ខ្មាន់កាំភ្លើងម្នាក់នោះ ដែលត្រូវគ្រាប់បាញ់ទម្លុះជើង ដោយស្នាដៃរបស់លូស៍
<< អ្នកណាជាអ្នកបញ្ជាឯង>> លូស៍ សួរទៅកាន់គេដោយសំលេងពពេញទៅដល់ភាពឃោរឃៅ ព្រោះមួយរយៈនេះ តែងតែមានរឿងមិនល្អកើតឡើងមកលើគេជានិច្ច
<< យើងមិនប្រាប់...តែឯងចង់ធ្វើអីយើង>> ខ្មាន់កាំភ្លើងម្នាក់នោះ ឆ្លើយតបទៅកាន់គេវិញនៅភាពក្រអឺតក្រទមដូចដើម
<< យើងមិនធ្វើអីឯងទេ...គ្រាន់តែ...ឲ្យកូនចៅរបស់យើង...ប្រឡែងលេងជាមួយនឹងឯងបន្តិចតែប៉ុណ្ណោះ>> ពេលនោះស្រាប់តែមានឡានក្រុមអង្គរក្សរបស់លូស៍ ដែលបើកមកតាមពីក្រោយ បានមកដល់
<< ដាម...យកគេទៅសួរចម្លើយ...ហើយត្រូវដឹងឲ្យបានថាអ្នកណាជាអ្នកលើកក្រោយក្នុងរឿងនេះ...បើសិនជាវាមិនប្រាប់ទេ...ឯងត្រូវដាក់ទារុណកម្មវាឱ្យឃោរឃៅហើយបំផុត>>
<< បាទទាន>>
<< លេងយើងទៅ...ពួកឯងធ្វើបែបនេះដាក់យើងមិនបានទេ>>
<< ឯងចាំតែមើលទៅ...ថាយើងធ្វើបានឬមិនបាន>> ដាម ដោយមិនចង់ខាតពេលវេលា គេក៏ចាប់អាម្នាក់នោះដាក់ក្នុងឡាន ហើយយកទៅសួរចម្លើយតាមច្បាប់របស់ក្រុមរបស់គេ

រឿង ភ្លើងគំនុំ ប្រល័យស្នេហ៍Where stories live. Discover now