រឿងភ្លើងគំនុំ ប្រល័ស្នេហ៍

443 15 0
                                    

                     រឿងភ្លើងគំនុំ ប្រល័ស្នេហ៍

ភាទី៤៧

<< បងធ្វើតាមនៅអ្វីដែរអូនត្រូវការហើយ >> លូស៍គេនិយាយ ហើយសម្លឹងទៅកាន់យេរីន និងលើកកាំបិទដែរ គេយកទៅចាក់ពោះរបស់គេបង្ហាញអោយនាងឃើញ ថាគេហ៊ានធ្វើតាមអ្វីដែរនាងត្រូវការគ្រប់សព្វបែបយ៉ាង ។
<< នេះចាត់ទុកជាការធ្វើតេស្តនៅទីមួយរបស់លោក...បើលោកចង់ត្រូវគ្នាវិញជាមួយខ្ញុំ...លោកត្រូវធ្វើអ្នកបម្រើនៅផ្ទះខ្ញុំរយៈពេល 3 ខែ...យ៉ាងម៉េចដែរយល់ព្រមទេ >> យេរីន នាងពិតជាស្លុតចិត្តណាស់ នៅពេលដែរគេហ៊ានយកកាំបិតចាក់ខ្លួនឯង នៅតាមអ្វីដែលនាងនិយាយ តែនាងមិនចិត្តទន់ជាមួយមនុស្សអាក្រក់ ដូចជាគេងាយនោះទេ
<< បើអូនត្រូវការបែបហ្នឹង...បងយល់ព្រម>> លូស៍គេឆ្លើយដោយមិនស្ទាក់ស្ទើរ ព្រោះបើនេះជាអ្វីដែលប្រពន្ធរបស់គេត្រូវការ គេនឹងព្រមតាមនាង
<< ចៅហ្វាយ...>> ដាមនិងអេរីក ស្រែកហៅចៅហ្វាយគេដំណើរគ្នា នៅពេលដែលឮចៅហ្វាយរបស់គេព្រមតាមលក្ខខណ្ឌរបស់យេរីន
<< អញ្ចឹងតាមហ្នឹងចុះ...តែត្រូវដឹងណាថាការងាររបស់លោកមិនដូចជាអ្នកបម្រើទូទៅទេ >> យេរីន នៅតែឆ្លៀតរំលឹកតេម្តងទៀត ហើយគិតថាមនុស្សដូចជាគេនេះតស៊ូមិនបានយូរ
<< បងអាចធ្វើបាន...ទោះលំបាកយ៉ាងណាក៏ដោយ...អោយតែបងបាននៅក្បែរអូនបងសុខចិត្តទ្រាំ >>
<< ល្អ...អញ្ចឹងការងាររបស់លោកចាប់ផ្ដើមនៅថ្ងៃស្អែក...នៅភូមិគ្រឹះត្រកូលផាក...កុំយឺតយ៉ាវឱ្យសោះ...បានហើយបែកគ្នាសិនទៅខ្ញុំរវល់ >> និយាយនាងក៏ដើរចូលក្នុងហាងរបស់នាងបាត់ ។
<< ចៅហ្វាយ...ខ្ញុំថាចៅហ្វាយទៅមន្ទីរពេទ្យសិនទៅ>> ដាមនិយាយព្រោះចៅហ្វាយរបស់គេដូចមិនខ្វល់ពីរបួសសោះ
<< ត្រូវហើយខ្ញុំក៏គិតដូចអាដាមដែរ...ចៅហ្វាយទៅមន្ទីរពេទ្យសិនទៅ...ដើម្បីពិនិត្យរបួស...ហើយចាំមកបន្តបេសកកម្មទៅចៅហ្វាយនៅពេលក្រោយ >> អេរីក យល់ស្របតាមសំដី មិត្តភក្កិរបស់គេភ្លាម ។ ចំណែកឯលូស៍វិញ គេក៏មិននិយាយអ្វីហើយដើរទៅឡាន ដោយទឹកមុខស្មើ គ្មានអារម្មណ៍ សូម្បីតែខ្លួនមានរបួសប៉ុណ្ណឹងហើយ ក៏គេធ្វើដូចជាមិនឈឺចាប់អ្វីទាំងអស់ ។ ហើយអេរីកនិងដាម ពេលដែលឃើញចៅហ្វាយរបស់គេដើរសំដៅទៅឡានហើយ គេក៏ប្រញាប់ទៅតាម ហើយក៏បើកទ្វារឡានដើម្បីអោយចៅហ្វាយរបស់គេចូល ហើយពេលនោះដែរឡានក៏រំកិលចេញ ពីហាងរបស់យេរីនទៅ

រឿង ភ្លើងគំនុំ ប្រល័យស្នេហ៍Where stories live. Discover now