ភ្លើងគំនុំប្រល័យស្នេហ៍

475 17 0
                                    

រឿង ភ្លើងគំនុំប្រល័យស្នេហ៍
ភាគទី៣៤

យេរីនដែលកំពុងតែដេកលក់ស្រួល ក៏ព្យាយាមបែរខ្លួនចេញឲ្យផុតពី ពន្លឺថ្ងៃដែលរះចាំងមក ប៉ះចំនឹងផ្ទៃមុខរបស់នាង ហើយពេលនោះនាង ក៏ព្យាយាមស្វែងរកភាពកក់ក្ដៅ ពីមនុស្សដែលដេកក្បែរនាង ព្រោះនាងមានអារម្មណ៍ថា មានចំហាយនៃភាពកក់ក្ដៅចេញពីខ្លួនរបស់គេ ដោយមិនដឹងទេថាគេនោះជាអ្នកណា ។
វូ...វូ ....
ទឹកសមុទ្របោកបក់ ប៉ះចំហ្នឹងទាំងថ្ម ក៏បង្កជាសំឡេង ដល់យេរីន ហើយនាងក៏ភ្ញាក់ដឹងខ្លួន
<< លោក...នេះលោកចាប់ខ្ញុំមកធ្វើស្អីទៀតហើយ>> យេរីន ភ្ញាក់ដឹងខ្លួនឡើងមក ក៏ស្រែកឆោឡោ នៅពេលដែលដឹងថា អ្នកដែលនាងដេកក្បែរនេះ គឺជាប្រុសឃោរឃៅ ដែលសម្លាប់កូនខ្លួនឯង
<< ដឹងខ្លួនភ្លាម...ក៏ស្រែកឡូឡាភ្លាមតែម្ដងហើយណ៎...>> លូស៍ គេនៅដេក ដោយឫកពាធម្មតា ហើយសម្លឹងទៅកាន់យេរីន នៅពេលដែលឃើញឫកពាឆោឡោរបស់នាង
<< លោកចាប់ខ្ញុំមកទីនេះធ្វើអី>> យេរីន នាងនៅតែសួរ ទៅកាន់គេដោយពាក្យដដែល នេះនាងខំតែគិតថានឹងរត់គេចពីគេបានសម្រេចហើយ តែមានឯណាបែរជាត្រូវគេចាប់មក ទីណាក៏មិនដឹង
<< គឺនាំប្រពន្ធមកហាន់នីមូនហ្នឹងណា៎>> លូស៍ គេឆ្លើយដោយមិនខ្វល់ពីចិត្តនាងសូម្បីតែបន្តិច ថានាងចង់មកជាមួយគេឬអត់
<< អ្នកណាជាប្រពន្ធរបស់លោក...លែងខ្ញុំទៅខ្ញុំត្រូវការត្រឡប់ទៅផ្ទះរបស់ខ្ញុំវិញ >> និយាយហើយយេរីន ក៏ស្ទុះទៅទ្វារ បម្រុងនឹងរត់គេចចេញពីទីនោះ តែត្រូវមនុស្សរហ័ស មកចាប់នាងជាប់ ផ្ដេកនាងទៅនឹងគ្រែ ហើយចាប់ឱបនាងយ៉ាងរឹតមិនឱ្យនាងរើបំរាស់ទៅណាបានឡើយ
<< ហេតុអ្វីក៏ធ្វើខ្លួនមិនគួរឱ្យស្រលាញ់អញ្ចឹងហើយ >> លូស៍ ពេលនេះគេព្យាយាមធ្វើចិត្តអោយត្រជាក់ ដើម្បីលួងលោមនាង ហើយប្រើយុទ្ធសាស្ត្រមុខក្រាស់តាមផែនការប្អូនប្រុសរបស់គេដែលបានបង្គាប់
<< ហ៊ឹម...លោកនៅត្រូវការអីពីខ្ញុំទៀត....ពេលនេះខ្ញុំគ្មានអ្វីឲ្យលោកទៀតទេ...មានតែជីវិតរបស់ខ្ញុំបើលោកត្រូវការ...លោកសម្លាប់ខ្ញុំទៅ>> យេរីន ដែលព្យាយាមធ្វើជារឹងមាំទៀតលេងបាន ក៏ស្រែកយំចេញមក ព្រោះជួបមុខគេពេលណាគឺមានតែភាពឈឺចាប់ឥតល្ហែ ព្រោះតែទង្វើដ៏សែនព្រៃផ្សៃរបស់គេកន្លងមក
<< បងសុំទោស...រាល់កំហុសគ្រប់យ៉ាងដែលបងបានធ្វើ...សូមអូនលើកលែងទោសឱ្យបងទៅ >> លូស៍ នៅពេលឃើញទឹកភ្នែករបស់នាង ដើមទ្រូងរបស់គេក៏ពោរពេញទៅដោយភាពឈឺចាប់ ហើយគេក៏បានលើកដៃជូតទឹកភ្នែករបស់នាងចេញពីថ្ពាល់របស់នាង
<< ហ៊ឹស ...សុំទោសអញ្ចឹងឬ...សុំទោសហើយតើអាចឱ្យកូនរបស់ខ្ញុំឡើងវិញទេ >> យេរីន ក្រវាសដៃគេចេញពីមុខរបស់នាង ហើយស្រែកតបទៅគេវិញ ព្រោះវាហួសចិត្តនឹងគេខ្លាំងណាស់ ធ្វើខុសហើយក៏មកសុំទោសនៅពេលក្រោយ
<< រឿងកូន...បងអាចធ្វើអីគេរស់ឡើងវិញបាន...ត្រឹមរយៈពេលមួយអាទិត្យ...ឱ្យតែអូននៅជាមួយបង >> លូស៍ ព្យាយាមបង្វែរនាងចេញ ពីភាពឈឺចាប់ ហើយមកនិយាយលេងសើចជាមួយនឹងនាងវិញ ។
<< លោកនិយាយស្អីរបស់លោកនឹង>> យេរីនស្ដាប់គេនិយាយហើយ ផ្ទៃមុខរបស់នាងក៏ឡើងពណ៌ក្រហម ព្រោះគេនិយាយរឿងស្អីមិនដឹង ហើយនៅសើចឌឺមកកាន់នាងទៀត គេនេះពិតជាមនុស្សមុខក្រាស់មែន
<< គឺបងនិយាយរឿងកូនហ្នឹងអី...អូនចង់មាន...ហើយបងក៏ប្រាប់ហើយតើ...ថាត្រឹមរយៈពេលតែមួយអាទិត្យទេបងអាចធ្វើបាន...ឱ្យអូនដឹងថាប្ដីរបស់អូននេះពិតជាមិនធម្មតាទេ.... ជុប...ជុប...>> លូស៍ និយាយហើយ ក៏ថើបថ្ពាល់នាងឆ្វេងផងស្តាំផងរកតែនាងងាកមុខចេញសឹងមិនទាន់។  ពេលនេះគេមុខក្រាស់ ទៅតាមអ្វីដែលប្អូនគេនិយាយពេញមួយទំហឹងហើយ។
<< ហ៉ើយ...នេះលោក...ក្លាយជាមនុស្សបែបនេះពេលណាមកហ្នឹង...បាត់ការចងចាំឬអត់>> យេរីន នាងពិតជាផ្អើរ និងទង្វើដ៏សែនមញិមញក់យកចិត្តរបស់គេនេះខ្លាំងណាស់ ព្រោះពីមុនគេមិនដែលធ្វើបែបនេះដាក់នាងឡើយ
<< តាំងពីស្រឡាញ់ប្រពន្ធហ្នឹងអី>> លូស៍ និយាយហើយក៏ថើបនាងបន្តទៀត
<< លោកនេះពិតជាពូកែសំឡេងខ្លាំងណាស់...សម្ដែងបានគ្រប់រឿងតែម្ដងហើយ...គិតឬឮថាធ្វើបែបនេះហើយ...ខ្ញុំនឹងលង់ជឿនៅល្បិចកលរបស់លោកម្ដងទៀត >> យេរីន នាងវិះតែនឹងជឿគេទៅហើយ តែនាងក៏នឹកឃើញ កាលពីពេលដែលគេបោកនាងឲ្យរៀបការជាមួយគេ ក៏នាងដឹងថាគ្រប់យ៉ាងដែលគេធ្វើមកពេលនេះ គឺគ្រាន់តែចង់បោកចិត្តរបស់នាងឲ្យឈឺចាប់តែប៉ុណ្ណោះ
<< បងមិនបានសំដែងអ្វីនោះទេ>> លូស៍ ដែលដំបូងគិតថា នាងព្រមចិត្តទន់មកលើរូបគេ ក៏ត្រូវរលាយអស់ នៅពេលដែលឮពាក្យប៉ុន្មានម៉ាត់របស់នាង
<< នេះលោកចង់ប្រាប់ថា...អ្វីដែលលោកធ្វើនៅពេលនេះ...គឺចេញពីចិត្តឬ...បានហើយខ្ញុំមិនជឿឃាតករដែលសម្លាប់ឪពុកម្ដាយរបស់ខ្ញុំនិងកូនរបស់ខ្ញុំដូចជាលោកទេ>> យេរីន នាងបានប្ដេជ្ញាចិត្តខាង ទោះបីជានាងស្រឡាញ់ប្រុសម្នាក់នេះក៏ប៉ុណ្ណាក៏ដោយ ក៏នាងមិនអាចចិត្តទន់ ជឿនៅកលល្បិចដ៏ថោកទាបរបស់គេបានឡើយ
<< អ្វីដែលបងធ្វើនៅពេលនេះ...គឺពិតជាអ្វីដែលបងធ្វើចេញពីចិត្ត...មិនមែនជាការបោកប្រាស់...ហើយក៏មិនមែនជាការសម្ដែង...អ្វីដែលបងធ្វើ...គឺបងចង់លុបលាងនូវទោសកំហុសរបស់បង..ដែលបងបានធ្វើខុសដាក់អូនពីមុនមក...>> លូស៍ ពេលនេះគេអស់អារម្មណ៍លេងសើចតទៅទៀតហើយ នៅពេលដែលឃើញទង្វើខ្ពើមរបស់នាងមកលើគេ តែទោះបីជានាងរើបំរាស់ឲ្យផុតពីការឱប របស់គេយ៉ាងណាក៏ដោយ ក៏គេមិនប្រលេងនាងចេញពីគេដែរ
<< ហ៊ឹស....ធ្វើខុសហើយ...ក៏មកប្រាប់ថាចង់លុបលាងកំហុស...លោកមិនគិតថាហួសពេលទេឬ...ហើយជីវិតប៉ាម៉ាក់របស់ខ្ញុំនោះ...លោកគិតយ៉ាងម៉េច...ដែលលោកសំលាប់គាត់ទាំងគាត់គ្មានកំហុសអ្វីសោះនោះ >> យេរីន នាងនៅតែឈឺចាប់រាល់ទង្វើកន្លងដែលគេបានធ្វើមកលើនាង
<< រឿងប៉ាម៉ាក់របស់អូន...បងអះអាងថាបងមិនបានសម្លាប់ពួកគាត់ទេ>>
<< លោកគិតថាខ្ញុំជឿ...នៅពាក្យសំដីប៉ុន្មានម៉ាត់របស់លោកនេះឬ...>> យេរីន នាងកាន់តែរកបម្រាស់ខ្លាំងឡើង នៅពេលដែលគេមិនព្រមទទួលកំហុសនៅអ្វីដែលគេធ្វើ ។ លូស៍ ពេលដែលនាងរើបំរាស់ក្នុងរង្វង់ដៃគេ គេក៏មិនប្រលេងនាងចេញដែរ ទោះមិនថានាងរើបំរាស់យ៉ាងណាក៏ដោយ
<< រឿងប៉ារបស់អូន...បងពិតជាមិនបានសម្លាប់ពួកគាត់មែន...សូមអូនជឿចិត្តបងទៅណា...ព្រោះរាល់ដង...បងមិនដែលគិតចង់សម្លាប់ពួកគាត់ទេ...បងគ្រាន់តែនិយាយគំរាមអូន...ដើម្បីអូនព្រមនៅជាមួយបងតែប៉ុណ្ណោះ>> លូស៍ គេបានរៀបរាប់ហេតុផលកន្លងមក ដែលគេតែងតែយករឿងប៉ាម៉ាក់របស់នាងមកគំរាមនាង
<< ហ៊ឹស...ពេលអញ្ចឹង...លោកសុំឲ្យខ្ញុំជឿចិត្តរបស់លោក...ចុះពេលដែលខ្ញុំប្រាប់ថា...ខ្ញុំមិនបានសម្លាប់ប្រពន្ធរបស់លោកទេ...លោកមានដែលជឿខ្ញុំទេហើយស្ដាប់ខ្ញុំនិយាយទេ...អត់ទេមែនទេ...លោកមានតែធ្វើបាបខ្ញុំ...និងទង្វើដ៏សែនឃោរឃៅរបស់លោក...>>
<< បងសុំទោស...លើកលេងទោសអោយបងម្ដងទៅ...បងសុំអង្វរ>> លូស៍ គេនៅតែឱបនាងជាប់ ហើយនិយាយពាក្យសុំទោសដដែលជាដដែល ដើម្បីឱ្យនាងលើកលេងនូវកំហុសរបស់គេ ដែលគេបានសាងកន្លងមក
<< លេងខ្ញុំ...ខ្ញុំចង់ត្រឡប់ទៅផ្ទះរបស់ខ្ញុំវិញ>> យេរីន បានលើកដៃខួកគេផង ហើយបងក៏ស្នាមពាសពេញខ្នងរបស់គេផង ដើម្បីឱ្យគេដោះលេងខ្លួនឲ្យត្រឡប់ទៅផ្ទះវិញ ព្រោះថានៅពេលនេះនាងមិនដឹងថាខ្លួនមាននៅទីណាទេ ដឹងត្រឹមតែនៅសមុទ្រតែមិនដឹងទីណាឲ្យប្រាកដ
<< សុំទោស...បងពិតជាមិនអាចដោះលេងអូនបានទេ>> ត្រូវហើយ គេពិតជាមិនអាចដោះលេងនាងបានទេ មិនថានៅក្នុងកាលៈទេសៈណាក៏ដោយ ក៏នាងគ្មានថ្ងៃអាចចាកចេញពីគេបានដែរ លុះត្រាតែគេអស់ជីវិត ទើបនាងអាចចាកចេញពីគេបាន
<< ហ៊ឹក....ហ៊ឹក....>> យេរីន ដែលអស់កម្លាំងនិងរើបម្រះតទៅទៀត ក៏បានត្រឹមតែសំងំយំ នៅក្នុងទ្រូវ របស់មនុស្សឃោរឃៅម្នាក់នោះ ។ ហេតុរង់ចាំឱកាសរត់ចេញពីគេម្ដងទៀត

រឿង ភ្លើងគំនុំ ប្រល័យស្នេហ៍Where stories live. Discover now