ភ្លើងគំនុំប្រល័យស្នេហ៍

458 14 0
                                    

រឿងភ្លើងគំនុំប្រល័យស្នេហ៍

ភាគទី៣២

@ថ្ងៃបន្ទាប់
យេរីនបន្ទាប់ពីបានស្នាក់នៅភូមិគ្រឹះត្រកូលផាកមួយថ្ងៃ ធ្វើឲ្យនាងមានអារម្មណ៍ថាស្រស់ស្រាយ មិនដូចជាទីកន្លែងព្រៃផ្សៃនោះទេ តែចិត្តចង្រៃរបស់នាងវាជានឹកដល់គេមែននោះទៅវិញ ពិតជាគួរឲ្យស្អប់ខ្លាំងណាស់
តុក......
<< អញ្ជើញចូល>> យេរីន តែកំពុងតែផ្លាស់សម្លៀកបំពាក់ បម្រុងនឹងចេញទៅទទួលទានអាហារពេលព្រឹក ក៏ស្រាប់តែឮសំឡេងទ្វារបន្ទប់របស់នាងបំលឺឡើង
<< យេរីន...យើងនឹងអែងខ្លាំងណាស់...>> មីណាបានបើកទ្វារចូលមក ហើយក៏ប្រហែលក្រហប ទៅឱបយេរីនដោយសេចក្ដីនឹករឭក ដោយស៊ូយុនក៏បានមកជាមួយនឹងមីណាដែរ ដោយពេលនេះពួកនាងទាំងបីនាក់គឺជាមិត្តភក្កិជិតស្និទ្ធនឹងគ្នា
<< មីណាយើងក៏នឹកឯងខ្លាំងណាស់ដែរ...តែឯងដឹងបានយ៉ាងម៉េចថាយើងនៅទីនេះ >> យេរីន នាងរំភើប ដើរលាយនឹងការងឿងឆ្ងល់ ថាមីណាដឹងមកពីណាថានាងស្នាក់នៅទីនេះ
<< គឺ...លោកប្រធានជាអ្នកខលប្រាប់យើង...ថាឯងស្នាក់នៅទីនេះ>> មីណានៅពេលដែលនឹកដល់លោកប្រធានកំពូលព្រាននារីរបស់នាងភ្លាម តែងតែធ្វើឲ្យបេះដូងរបស់នាងលោតញាប់ជានិច្ច
<< លោកប្រធាន....ជាបងហ្យុងមីនឬ>>
<< ត្រូវហើយ...គ្មាននរណាក្រៅពីគេម្នាក់នោះទេ>>
<< បានហើយ...ខ្ញុំថាពួកយើងគួរតែចុះទៅខាងក្រោមសិនទៅ...ខ្លាចលោកពូអ្នកមីងចាំពួកយើងទទួលទានអាហារពេលព្រឹក >> ស៊ូយុនរហ័សនិយាយកាត់ព្រោះថា បើមិនដូច្នោះទេ មិនដឹងជាពេលណាបានចុះទៅទទួលទានអាហារពេលព្រឹកទេ ហើយដែលនាងហើយម្ចាស់ទៀតថាពូនិងមីងនោះ គឺដោយសារតែលោកប៉ានិងភរិយាអាណិតមេត្តានាងទើបឲ្យនាងហៅគាត់ដូច្នេះ

@បន្ទប់ទទួលទានអាហារ
<< យេរីន...មកហើយឬកូន...នេះមើលទៅម៉ាក់ធ្វើបបរគ្រឿងសមុទ្រដែលកូនចូលចិត្ត.>> មនុស្សស្រីផាកនៅពេលដែល យេរីនមកគាត់ក៏បានហើយនាងមកទទួលទានអាហារខាងលើ
<< ចាសម៉ាក់...វ៉ាវមើលទៅគួរអោយចង់ញ៉ាំណាស់>> យេរីន មានពិតជាភ្ញាក់ផ្អើលខ្លាំងណាស់ ព្រោះថានាងខាងញ៉ាំឆ្ងាញ់បែបនេះយូរហើយ
<< បើអញ្ចឹងឆាប់ញ៉ាំឲ្យច្រើនទៅ...ចំណែកអាមីណាស៊ូយុនឆាប់អង្គុយហើយញ៉ាំទៅ...នៅចាំដល់ណាទៀតប្រយ័ត្នត្រជាក់អស់លេងឆ្ងាញ់ហើយណា >> លោកស្រីផាក រហ័សហៅស្រីស្រីក្រមុំមុខស្រស់ទាំងពីរ ព្រោះមិនឃើញនាងព្រមអង្គុយទទួលទានអាហារ
<< ចាស៎...អ៊ុំស្រី>> ពួកនាងទាំងពីរឆ្លើយព្រមគ្នា ដោយមីណាបានអង្គុយចិត្ត កូនកំលោះកំពូលព្រានរបស់ម្ចាស់ភូមិគ្រឹះនេះ ។  ហើយអាហារពេលព្រឹករបស់ពួកគេ ត្រូវបានបញ្ចប់ដោយរលូននិងសំលេងសើចក្អាកក្អាយ ដែលពោរពេញទៅដោយសុភមង្គល

រឿង ភ្លើងគំនុំ ប្រល័យស្នេហ៍Where stories live. Discover now