ភ្លើងគំនុំប្រល័យស្នេហ៍

427 13 0
                                    


             
              រឿង ភ្លើងគំនុំ ប្រល័យស្នេហ៍
ភាគទី២០

លូស៍តាមមើលការដែលចេញរបស់អេលីហ្សា ដោយភាពសប្បាយចិត្ត ព្រោះគេពេលនេះមានអារម្មណ៍ថាដូចជាអាលីស បានវិលមករកគេវិញហើយ ។
ហើយការនិយាយជាមួយ អេលីហ្សាថ្ងៃនេះធ្វើឲ្យគេមានអារម្មណ៍ល្អពេញមួយថ្ងៃ ។

<< យេរីន... តើមុខរបស់ឯងទៅត្រូវនឹងអីហ្នឹង>> ស៊ូយុន ដែលដើរកាត់សួន នៅក្នុងផ្ទះក៏ប្រទះឃើញយេរីនអង្គុយតែម្នាក់ឯង ហើយនាងក៏ចូលទៅជិត ស្រាប់តែក្រឡេកភ្នែកឃើញមុខមិត្តភក្កិរបស់នាង មានស្នាមជាំជាខ្លាំងហើយនាងក៏សម្រេចសួរ ទៅកាន់យេរីន ដោយការងឿងឆ្ងល់ ព្រោះមុខរបស់នាងដូចជាទើបនឹងត្រូវនរណាគេទះតប់ហើយអញ្ចឹង ។
<< គឺ... មិនមែនអ្វីទេ.... គឺខ្ញុំដើរមិនប្រយ័ត្នទៅបុកនិងទ្វារនឹងណា៎ >> យេរីន នាងជ្រើសរើសយកការកុហក ដោយមិនចង់ឲ្យស៊ូយុនបារម្ភពីនាង
<< ដើរបុកទ្វារ... តែស្នាមនៅមុខរបស់ឯងដូចត្រូវណាទះអញ្ចឹង... ឯងកុំកុហកគ្នាណាមានរឿងអីអាចប្រាប់គ្នាបាន ... ចាត់ទុកថាឯងកំចាយអារម្មណ៍ស្មុគស្មាញរបស់ឯង ... ជាមួយនឹងគ្នាទៅដើម្បីឲ្យធូរចិត្ត >> ស៊ូយុន និយាយទៅកាន់មិត្តភិត្តរបស់នាងដោយការលើកទឹកចិត្ត ហើយនាងក៏ដឹងថាយេរីន ប្រាកដជាមានរឿងអីដែលលាក់បាំងនឹងនាងមិនខាន ។ យេរីន ដែលឮមិត្តរបស់ខ្លួននិយាយដូច្នេះ នាងក៏ចាប់ផ្ដើមស្រក់ទឹកភ្នែកព្រោះយ៉ាងហោចណាស់នៅទីនេះ ក៏មានស៊ូយុនដែលនៅក្បែរនាង ហើយយល់ពីចិត្តនាងដែរ
<< ស៊យុន ... យើងពិតជាពិបាកទ្រាំខ្លាំងណាស់ ... យើងមិនយល់ទេ... ហេតុអ្វីក៏គេមកចោទយើងថាជាអ្នកសម្លាប់ប្រពន្ធនិងកូនរបស់គេ ទាំងដែលយើងមិនបានដឹងអីសោះ... យើងពិតជាឈឺចាប់ណាស់ស៊យុន >> យេរីន ដោយទ្រាំមិនបានក៏យំចេញមក ហើយនិយាយប្រាប់ស៊ូយុន ដើម្បីឲ្យខ្លួនបានធូរស្បើយក្នុងចិត្តខ្លះ ។ ចំណែកឯស៊ូយុន ពេលឃើញមិត្តភក្កិខ្លួនយំដូច្នេះ ក៏ទាញនាងមកឱបហើយអង្អែលខ្នង
<< ហេតុអ្វីក៏... មានរឿងបែបនេះកើតឡើង... រឿងនឹងវាយ៉ាងណាទៅយេរីន... ឯងអាចប្រាប់គ្នាបានទេ >> ស៊ូយុន នាងពិតជាស្លុតចិត្តណាស់ នៅពេលដែលឮយេរីន និយាយដូច្នេះ ហើយអ្វីដែលនាងកាន់តែភ្ញាក់ផ្អើលនោះ លោកប្រុសរបស់នាងមានប្រពន្ធនិងកូន តែនាងមិនដែលដឹងសោះ។ យេរីន ក៏បានរៀបរាប់គ្រប់យ៉ាងប្រាប់ទៅស៊ូយុនដោយមិនលាក់បាំង ដោយនាងរៀបរាប់ប្រាប់បណ្ដើរ ហើយយំបណ្ដើរ ។ ស៊ូយុន នៅពេលដែលស្ដាប់យេរីន និយាយហើយនាងមានអារម្មណ៍ អាណិតមិត្តភ័ក្កិនាងជាខ្លាំង ដែលមកទទួលនូវអ្វីដែលខ្លួនមិនបានធ្វើ ហើយនាងក៏អាណិតលោកប្រុសរបស់នាងដែរ ដែលបាត់បង់ប្រពន្ធនិងកូនក្នុងពេលតែមួយ
<< ចុះ... ហេតុអ្វីក៏ឯងមិនរត់គេចទៅ...>> ស៊ូយុន សួរទៅកាន់យេរីន ព្រោះនាងមិនយល់ហេតុអ្វីក៏មិត្តភក្កិរបស់នាងនៅទ្រាំឲ្យគេធ្វើបាបអញ្ចឹង ទាំងដែលនាងក៏អាចមានឱកាសចេញពីទីនេះបាន ហេតុអ្វីក៏នាងមិនរត់
<< ហ៊ឹក.... គឺយើងមិនអាចចេញពីទីនេះបានទេ...ព្រោះគេនិយាយថា... បើសិនជាយើងរត់គេចគេនឹងសម្លាប់ប៉ាម៉ាក់របស់យើងចោល ... យើងពិតជាខ្លាចណាស់ស៊ូយុន... យើងខ្លាចថាគេនឹងធ្វើអ្វីអាក្រក់ទៅលើប៉ាម៉ាក់របស់យើង >> ពេលនិយាយដល់រឿងគេគំរាមនាងភ្លាម នាងកាន់តែយំខ្លាំងជាងមុនទ្វេដង ព្រោះនាងតែងតែព្រួយបារម្ភពីសុវត្ថិភាព ប៉ាម៉ាក់របស់នាងជាខ្លាំង
<< យើងមិននឹកស្មានទេ... ថាលោកប្រុសឃោរឃៅបែបនេះ >> ស៊ូយុន និយាយដោយអារម្មណ៍ពិតរបស់នាង ព្រោះទោះបីជាលោកប្រុសរបស់នាងមិនងាយមកទីនេះ តែនាងដឹងថាលោកប្រុសរបស់នាង គឺជាមនុស្សល្អ
<< បានហើយ... ឈប់យំទៅ... យំច្រើនពេកប្រយ័ត្នមិនស្អាតដូចមុនណា៎>> ស៊ូយុន ពេលដែលឃើញមិត្តនាងពិបាកចិត្ត នាងកនិយាយលេងដើម្បីឱ្យមិត្តភ័ក្ររបស់នាងរំសាយអារម្មណ៏ខ្លះ
<< ឆ្កួត...យ៉ាប់មែនឯងនេះ>> យេរីន ពេលនេះនាងមានអារម្មណ៍ធូរស្បើយជាងពីមុន ព្រោះយ៉ាងហោចណាក៏នាងអាចរំសាយរឿងក្នុងចិត្ត ទៅកាន់មនុស្សម្នាក់ដែលអ្នកអាចទុកចិត្តបានដែរ ។ ហើយពួកគេទាំងពីរនាក់ ក៏ចាប់ផ្ដើមនិយាយគ្នាលេង ពីនេះពីនោះដោយមិនចេះចប់មិនចេះហើយ យេរីន នៅថ្ងៃនេះនាងមានអារម្មណ៍ល្អជាងរាល់ដង ព្រោះតែស៊ូយុន និយាយផងធ្វើកាយវិការផង ដើម្បីអោយនាងសើច សប្បាយដើម្បីកុំឲ្យនាងគិតច្រើន

រឿង ភ្លើងគំនុំ ប្រល័យស្នេហ៍Donde viven las historias. Descúbrelo ahora