ភ្លើងគំនុំប្រល័យស្នេហ៍

457 15 0
                                    


          
              រឿង ភ្លើងគំនុំ ប្រល័យស្នេហ៍
ភាគទី១២
ស្ដាប់ហើយដាម មានអារម្មណ៍ថាហួសចិត្ត នឹងចៅហ្វាយរបស់គេជាខ្លាំង ព្រោះមិននឹកស្មានទេ
ថាគាត់ឃោរឃៅដល់ថ្នាក់នេះ ហើយគេខ្លាចក្រែង
ថាចៅហ្វាយរបស់គេនឹងស្ដាយក្រោយ នៅអ្វីដែលគាត់បានធ្វើ នៅថ្ងៃណាមួយ
<< ចុះចៅហ្វាយ.... និងសុំនាងរៀបការនៅពេលណា ...>> លូស៍ លឺសំណួរហ្នឹងហើយ ក៏ញញឹមបន្តិច ហៅលើកចិញ្ចៀននោះឡើង ហើយមើលវាម្ដងទៀត ហើយទើបតបទៅកាន់ដាម
<< គឺល្ងាចនេះ... បានហើយ... ឆាប់ទៅដល់ពេលដែលយើង ... ត្រូវសម្ដែងទៀតហើយ>> នៅពេលដែល គេក្រឡេកភ្នែកទៅមើលនាឡិកា ហើយក៏ឃើញថា ទ្រនិចនាឡិការំកិលដល់ម៉ោង 5:00 ហើយ គេមិនបង្អង់យូរ ក៏ងើបហើយដើរចេញពីបន្ទប់ធ្វើការ ដើម្បីទៅសំដែងល្ខោនបោកប្រាស់យេរីន បន្តទៀត

យេរីនដែលពេលនេះ កំពុងនៅបន្ទប់របស់នាងបន្ទាប់ពីត្រូវស៊ូយុនចាប់តែងខ្លួនហើយ ឥឡូវនេះត្រូវស៊ូយុនចាប់ឲ្យទៅឈរមុខកញ្ចក់ ដើម្បីមើលខ្លួនឯង
<< យេរីនហា៎... ឯងមើលទៅថា... ស្នាដៃរបស់យើងពិតជាមិនអន់ទេ ... >> ស៊ូយុន និយាយសរសើរស្នាដៃខ្លួនឯង ដែលខ្លួនបានតុបតែងខ្លួនអោយយេរីន  ដោយនាងបានប្រែក្រឡាខ្លួនអោយយេរីន ពីស្រីបម្រើធម្មតាម្នាក់ ឲ្យទៅជាស្រីស្អាតត្រកូលអភិជន
<< អរគុណឯងហើយ... ដែលជួយតុបតែងខ្លួនឯងយើង >> យេរីន និយាយអរគុណទៅកាន់មិត្តភក្កិ ព្រោះថ្វីបើនាង ធ្លាប់ជាកូនស្រីរបស់អ្នកមានម្នាក់ក្ដី ក៏នាងមិនដែលតុបតែងខ្លួនអីបែបនេះទេ ព្រោះនាងមានអារម្មណ៍ថា មិនចូលចិត្ត គឺនេះចូលចិត្តបែបសាមញ្ញសាមញ្ញ
<< មិនបាច់អរគុណអីទេ... នេះគឺជាតួនាទីរបស់យើង >> ស៊ូយុន ពិតជាមានមោទនភាពចំពោះខ្លួនឯងណាស់ ដែលខ្លួនឯងមានថ្វីដៃ បែបនេះ ហើយនិងជឿជាក់ថាលោកប្រុសរបស់នាង ប្រាកដទៀតមើលយេរីន ភ្លឹកហើយគិតហើយ
ក៏សប្បាយចិត្ត ព្រោះនាងចូលចិត្តមួយគូនេះណាស់ តែនាងមិនដឹងទេថាកាលពីមុន លោកប្រុសដ៏សែនល្អរបស់នាង ធ្វើបាបមិត្តរបស់នាងប៉ុណ្ណា
<< យើងពិតជា... គ្មានទំនុកចិត្តលើខ្លួនឯងសោះ>> យេរីនពិតជាគ្មានទំនុកចិត្តលើខ្លួនឯង នាងទទួលស្គាល់ថា ឈុតដែលស៊ូយុន រើសឲ្យនេះស្អាត តែនាងមិនដឹងថាវាស្អាតក្នុងក្រសែភ្នែក របស់ លូស៍ឬអត់
<< គ្មានទំនុកចិត្តស្អីឯងហ្អា... បានហើយកុំគិតច្រើន ...ដល់ពេលដែលឯងត្រូវចេញដំណើរទៅជួបព្រះរាជបុត្រហើយហើយ >> នាងនិយាយ ហើយក៏សើច ព្រោះនាងពិតជាចង់ឱ្យ លោកប្រុសរបស់នាង ជួបហ្នឹងនាងច្រម៉ក់នេះឆាប់ៗ
<< ឆ្កួតអីនេះ... រាជបុត្រស្អីឯង >> គ្រាន់តែនៅស៊ូយុន ថាដល់ពេលត្រូវចេញដំណើរទៅជួបព្រះរាជបុត្រ នាងក៏អៀងមុខឡើងក្រហមទៅហើយ

រឿង ភ្លើងគំនុំ ប្រល័យស្នេហ៍Where stories live. Discover now