រឿង ភ្លើងគំនុំប្រល័យស្នេហ៍

441 16 0
                                    

រឿង ភ្លើងគំនុំប្រល័យស្នេហ៍
ភាគទី៤៤

@ ភូមិគ្រឹះត្រកូលផាក

ង៉ឺត...ង៉ឺត....

នៅក្នុងភូមិគ្រឹះត្រកូលផាក ឥឡូវពេញទៅដោយភាពស្ងៀមស្ងាត់ ព្រោះដោយសារតែលោកប្រុសនៅក្នុងផ្ទះនេះមិនសូវមកផ្ទះ ហើយណាមួយដោយសារតែរកយេរីន មិនឃើញទើបធ្វើឲ្យម្ចាស់ភូមិគ្រឹះនេះពិបាកចិត្តជាខ្លាំង ។ ពេលនោះដែរសន្ធឹក ឡានរបស់ហ្យុងមីនក៏បានមកដល់ ។ ចំណែកអ្នកបំរើនៅក្នុងផ្ទះនេះ កើតចិត្តឆ្ងល់ជាខ្លាំងព្រោះ លោកប្រុសក្នុងផ្ទះនេះខានទៅផ្ទះយូរហើយ តែថ្ងៃនេះស្រាប់តែមកដល់ ។ ពេលនោះដែរ ទ្វារឡានក៏បើកចេញមកដោយយេរីន បង្ករការភ្ញាក់ផ្អើលជាខ្លាំង
<< អ្នកនាងយេរីន ...>> មេការផ្ទះនិយាយដោយការផ្ញាក់ផ្អើរ ហើយមិនចាំយូរក៏រត់ទៅប្រាប់ដំណឹងល្អនេះទៅចៅហ្វាយ របស់ខ្លួនភ្លាម
<< ម៉ាមី...នេះជាផ្ទះរបស់...ណាគេនឹង>> ហាហ្យុង ពេលចុះពីឡាន ភ្លាមក៏ប្លែកភ្នែកនៅពេល ដែរឃើញផ្ទះនៅទីនេះធំ ដូចជានៅក្នុងរឿងនិទានចឹង
<< នេះជាផ្ទះ...របស់លោកយាយកូនណា...>> យេរីន ប្រាប់ទៅកូនប្រុសរបស់ខ្លួន ដោយស្នាមញញឹមហើយនិងសំដីផ្អែម
<< វ៉ាវ...ទីនេះគួរឱ្យចង់រស់នៅណាស់ម៉ាមី...>> ហាហ្យុង គេពិតជាពេញចិត្តទីនេះខ្លាំងណាស់ ព្រោះទីនេះមានសួនធំ ងាយស្រួលឲ្យគេរត់លេង
<< បានហើយ...ពេលចូលទៅដល់ខាងក្នុងជួបលោកយាយលោកតា...កុំរពិសឮទេ >> យេរីន នាងប្រាប់ទៅកូនប្រុសរបស់នាងហើយ ព្រោះនាងដឹងថាកូនជ្រូកនេះរវល់ខ្លាំងប៉ុណ្ណា
<< តោះយេរីន...ចាប់ចូលទៅក្នុងទៅ >> ហ្យុងមីន គេនិយាយបបួលពីរនាក់កូននេះចូលទៅក្នុងផ្ទះ ព្រោះមិនដូច្នេះគេមិន ដឹងជាពេលណាបានចូលទៅទេ

@ ផ្ទះបាយ

<< លោកស្រី...លោកស្រី...>> លោកស្រីផាក ពេលនេះកំពុង តែមម៉ាញឹក ក្នុងការចម្អិនអារហារ ក៏ស្រាប់តែត្រូវបានរំខានដោយមេការ
<< មានការអី...បានជាររត់មកត្រហេបត្រហប់បែបនេះ>>
<< គឺលោកប្រុស...រកនាក់នាងយេរីនឃើញហើយ>> មេការ និយាយដោយដក់ដង្ហើមមិនចង់ទាន
<< ពិតមែនឬ...>> លោកស្រីផាក ឧទានដោយសប្បាយចិត្ត ព្រោះទីបំផុតហ្យុងមីន រកយេរីនឃើញហើយ
<< ចាស៎...ហើយពេលនេះកំពុងតែនៅបន្ទប់ទទួលភ្ញៀវ...>>
<< ហើយយូរណាស់...មិចក៏មិនប្រាប់យើង...>> លោកស្រីផាក មិនចាំយូរក៏ចេញពីផ្ទះបាយ ហើយសំដៅទៅបន្ទប់ទទួល ភ្ញៀវភ្លាម

រឿង ភ្លើងគំនុំ ប្រល័យស្នេហ៍Where stories live. Discover now