រឿងភ្លើងគំនុំ ប្រល័យស្នេហ៍

590 19 0
                                    

រឿងភ្លើងគំនុំ ប្រល័យស្នេហ៍
ភាគទី ៦

យេរីន ចេញពីផ្ទះរបស់នាងតាមការអូសរបស់លូស៍ ដោយទឹកភ្នែកសស្រាក់ ហើយងាកមើលទៅប៉ានិងម៉ាក់របស់នាងកំពុងតែយំឱបគ្នាហើយសម្លឹងមើលមុខនាង ។
<< យេរីន... កុំទៅអីកូន ..ម៉ាក់មិនអោយកូនទៅទេ>> ស្រាប់តែលោកស្រីយន់ បានស្ទុះមករកកូនស្រីរបស់គាត់ ប៉ុន្តែបានត្រូវក្រុមអង្គរក្សរបស់លូស៍ ឃាត់គាត់មិនឲ្យចូលមក ហើយចាប់ទាញគាត់ចេញបណ្ដាលឱ្យគាត់ដួល ។
<<ម៉ាក់...កុំធ្វើអីម៉ាក់របស់ខ្ញុំ >> យេរីន មានបំណងចង់ស្ទុះទៅ រកម៉ាក់របស់នាងប៉ុន្តែត្រូវបានលូស៍ចាប់ដៃជាប់ មិនឱ្យនាងទៅរកម៉ាក់របស់នាងបានសម្រេចនោះទេ ។
<<លែងខ្ញុំទៅខ្ញុំទៅរកម៉ាក់របស់ខ្ញុំ >>យេរីន និយាយទាំងទឹកភ្នែក ហើយបេះដៃរបស់លូស៍ ចេញប៉ុន្តែ បេះយ៉ាងណា ក៏មិនរបេះចេញដែរ ។
<< នាងចង់ដូចចិត្តឬ.....>>លូស៍ សួរទៅនាង ដោយក្រសែភ្នែកពោរពេញទៅដោយកំហឹង
<<អត់ទេ..ខ្ញុំមិនបានចង់ដូចចិត្តទេ >>យេរីន តបទៅគេវិញទាំងទឹកភ្នែក ហើយក៏សម្លឹងមើលប៉ាដឹងម៉ាក់របស់នាង មុននឹងចេញទៅ ។

នៅតាមផ្លូវចេញពីផ្ទះរបស់នាង នាងយំរហូតឡើងហើមភ្នែក ។ ហើយលូស៍ មានការធុញទ្រាំជាខ្លាំង
ព្រោះចង់ឲ្យនាងទុកទឹកភ្នែកសំរាប់យំពេលក្រោយ
<<ល្មមឈប់យំបានហើយ... យំមិនចេះហត់ដូចមានអ្នកណាស្លាប់អញ្ចឹង >>លូស៍ ទៅនាងទាំងកំហោក ព្រោះតាំងពីចេញមកតាមផ្លូវនាងយំរហូត
មិនដឹងជាយំស្អីណាស់ណាទេ ។
<<លោកមិនមែនជាខ្ញុំលោកមិនយល់ទេ >>យេរី ស្រែកទៅគេវិញទាំងទឹកភ្នែក ព្រោះគេធ្វើចេញមកដូចជាមនុស្សគ្មានបេះដូងអញ្ចឹង
<<កុំមកប្រហើនស្រែកថាឱ្យខ្ញុំ ឱ្យដឹងផងថាឋានៈរបស់នាងត្រឹមតែជាទាសករតណ្ហារបស់ខ្ញុំទេ កុំមកប្រហើននិយាយស្មើជាមួយខ្ញុំ អោយសោះ ចាំទុកក្នុងខួរក្បាលរបស់នាងផង >>គ្រាន់តែលឺនាងស្រែកថាឲ្យគេភ្លាម គេក៏ច្របាច់មាត់របស់នាងមួយទំហឹង
ព្រោះគេ ទ្រាំលែងបានហើយ គ្រាន់តែឃើញមុខនាងគេមានអារម្មណ៍ថាខ្ពើមរអើមខ្លាំងណាស់ ចុះទម្រាំបាននៅជិតគ្នាបែបនេះទៀត គេមានអារម្មណ៍ថាកាន់តែខ្ពើមរអើមខ្លាំងឡើង ។ ដែលគេធ្វើគ្រប់យ៉ាង ព្រោះចង់សងសឹកនៅអ្វីដែលនាងបានធ្វើ តែប៉ុណ្ណោះ។ ពេលនោះឡើងក៏បតទ្វារចូល ព្រោះបានមកដល់វិមានរបស់ លូស៍ ហើយអ្នកបម្រើនៅទីនោះ ក៏មកតម្រង់ជួរគ្នាដើម្បីស្វាគមន៍ចៅហ្វាយប្រុសរបស់គេ ។ ដោយម្នាក់ៗ អោនមុខចុះមិនហ៊ានមើលមុខគេចំទេ ព្រោះគេខ្លាចរអានិងចៅហ្វាយប្រុសរបស់គេខ្លាំងណាស់ ។
<<អ្នកទាំងអស់គ្នានៅទីនេះចាំស្ដាប់ ចាប់ពីថ្ងៃនេះទៅ នឹងមានអ្នកបម្រើថ្មីនៅទីនេះម្នាក់ទៀត បើសិនជានរណា ឃើញស្រីម្នាក់ហ្នឹងខ្ជិលច្រអូសនិងការងារ មកប្រាប់ខ្ញុំខ្ញុំនឹងមានរង្វាន់ឲ្យ >> គ្រាន់តែលោកប្រុសធំនៅក្នុងផ្ទះ និយាយចប់ភ្លាមបំរើនៅក្នុងផ្ទះនោះ ក៏នាំគ្នាសម្លឹងមើលទៅយេរីន ដូចមនុស្សចម្លែក ហើយក៏នៅឆ្ងល់ក្នុងចិត្តថា ថាតើស្រីតូចម្នាក់នឹងធ្វើអ្វីឲ្យចៅហ្វាយខឹង ទើបបានជាចៅហ្វាយដែលធ្លាប់តែមានចិត្តល្អ អាណិតស្រណោះកម្មករ គ្រប់រូបដែលធ្វើការនៅទីនេះ បែរជាមើលទៅដូចជាដាក់ទារុណកម្មដល់ស្រីតូចម្នាក់នោះអញ្ចឹង ហើយក្រសែភ្នែកចៅហ្វាយប្រុសនៅទីនេះ សម្លឹងមើលទៅស្រីតូចម្នាក់នោះដូចជាមានរឿងគុំគួនខឹងស្អប់គ្នាពីពេលណាមក អញ្ចឹង។
<< មេការ ..ទៅជួបខ្ញុំក្នុងបន្ទប់ធ្វើការបន្តិច ...ហើយស្រីម្នាក់នេះឱ្យនាងដេកនៅឃ្លាំងចាស់ខាងក្រៅមាននេះទៅ >> គ្រាន់តែឮគេនិយាយបែបហ្នឹង ភ្លាមអ្នកបំរើនៅក្នុងផ្ទះមានអារម្មណ៍ថាស្លុតចិត្តជាខ្លាំង ព្រោះនៅទីនោះសំបូរទៅដោយកម្មករប្រុសប្រុស ហើយបន្ទប់ទឹកនៅខាងក្រៅទៀត អាចនឹងមានរឿងមិនល្អកើតឡើងចំពោះស្រីតូចម្នាក់នោះ ហើយក៏ឆ្ងល់ថាហេតុអ្វីក៏ចៅហ្វាមិនឱ្យនាងដេកនៅផ្ទះទៅបំរើទៅ តែគ្រប់យ៉ាងបានត្រឹមតែឆ្ងល់មិនមាននរណាហ៊ានហា៎មាត់សួរទេ ព្រោះខ្លាចត្រូវបណ្ដេញចេញអត់ការងារធ្វើ អញ្ចឹងបានត្រឹមតែគិតទុកក្នុងចិត្ត ។ និយាយចប់គេក៏ដើរចេញទៅបន្ទប់ធ្វើការរបស់គេបាទ ដោយឲ្យយេរីន ឈរស្រក់ទឹកភ្នែក ទទួលយកនៅជោគជតាកម្មនេះ ហើយក៏មានអ្នកបម្រើស្រីនាំនាងទៅឃ្លាំងចាស់នោះ ។ នៅពេលដែលវាដើរទៅទីនោះ ក៏ឃើញកម្មករប្រុសប្រុសនាំគ្នាមើលនាង ដូចជាសត្វចម្លែកធ្វើឲ្យនាងមានអារម្មណ៍ថាខ្លាចខ្លាំងមែនទែន ។ ហៅសភាពឃ្លាំងដែល លូស៍ ឲ្យនាងនៅគឺមានសភាពចាស់ទ្រុឌទ្រោម ហើយងងឹត
<< កន្លែងនេះមែនទេដែលចៅហ្វាយរបស់នាងអោយខ្ញុំស្នាក់នៅ >> យេរីន នាងអត់ឆ្ងល់មិនបាន
ព្រោះមានអារម្មណ៍ថាគេម្នាក់នោះឃោរឃៅចំពោះនាងពេកហើយ ឃោរឃៅដាក់នាងតែនាង មិនដែលធ្វើអ្វីចំពោះគេសោះ ។
<< ចាសទីនេះហើយដែលចៅហ្វាយប្រុសឲ្យនាងស្នាក់នៅ >> ស្រីបម្រើម្នាក់នោះឆ្លើយតបទៅនាងវិញ ដោយដោយសុភាពរាបសារព្រោះនាងមើលទៅស្រីតូចដែលនៅចំពោះមុខនាងក៏មិនមែនជាកូនអ្នកអន់ដែរ តែអ្វីដែលអត់ឆ្ងល់មិនបានហេតុអ្វីក៏នាងក្លាយជាទាសករដាច់ថ្លៃនៅទីនេះ ។
<< ខ្ញុំឈ្មោះ យន់ យេរីន ចុះនាងឈ្មោះអីដែរ >>
យេរីន ដោយមិនចង់ច្រើនខាត គិតរឿងទាំងអស់នោះនាំតែពិបាកចិត្ត នាងក៏ចងមិត្តភាពជាមួយមនុស្សដែលនៅចំពោះមុខនាងភ្លាម ព្រោះនាងមើលទៅស្រីម្នាក់នោះមាននិស្ស័យគួរឱ្យចង់រាប់អាន ។
<< ខ្ញុំរឺអ្នកនាង ខ្ញុំឈ្មោះ គីម ស៊ូយុន >> ស៊ូយុន នាងគឺជាមនុស្សម្នាក់ ដែលគួរឱ្យស្រឡាញ់រាប់អាន ហើយនាងក៏បម្រើនៅទីនេះយូរមកហើយដែរ ដូច្នេះហើយទើបនាងស្គាល់កម្មករនៅទីនេះសិនទាំងអស់ ហើយវិមាននេះមានលក្ខណៈ ដាច់ស្រយាលហើយផ្ទៃដីធំទូលំទូលាយ នៅទីនេះមានទាំងសួនច្បារធំផ្កាចំរុះ ហើយមានទាំងកសិដ្ឋានចិញ្ចឹមសេះ ដែលពូជសេះនៅទីនេះសុទ្ធតែពូជសេះល្អៗ ដូច្នេះដោយសារតែនៅទីនេះធំអញ្ចឹងហើយ ទើបនាងកម្មករច្រើនដែលនៅបម្រើនៅទីនេះ ។
<< មិនបាច់ហៅខ្ញុំថាជាអ្នកនាងអីទេ ខ្ញុំក៏ជាទាសករនៅទីនេះដែរ ហៅខ្ញុំធម្មតាធម្មតាទៅដើម្បីមានភាពសិ្នទ្ធស្នាល >> យេរីន និយាយប្រាប់ទៅ
ស៊ូយុន ដល់អារម្មណ៍ស្និតស្នាយ៉ាងហោចណាស់នៅទីនេះមានស៊ូយុន ម្នាក់ដែលល្អចំពោះនាង ។
<< ចាស៎ អញ្ចឹងខ្ញុំទៅសិនហើយមិនហ៊ានទៅទេខ្លាចត្រូវមាត់របស់មេការ>>  និយាយចប់ស៊ូយុន ក៏ដើរចេញទៅទុកឱ្យយេរីន នៅម្នាក់ឯង ។ នៅពេលដែលនៅម្នាក់ឯង យេរីន ក៏រលីងរលោងរកកលចង់ស្រក់ទឹកភ្នែក ព្រោះមិននឹកស្មានទេ ថាជីវិតរបស់នាងបានជួបនូវរឿងបែបនេះ នៅពេលដែលនាង ជានិស្សិតនៅឡាវេហ្គាស នាងគិតថាជីវិតរបស់នាងពេលរៀនចប់ប្រាកដជាល្អ តែមិននឹកស្មានទេថាជីវិតរបស់នាងបែរជាជួបនូវរឿងនឹកស្មានមិនដល់បែបនេះ ។

រឿង ភ្លើងគំនុំ ប្រល័យស្នេហ៍Where stories live. Discover now