ភ្លើងគំនុំប្រល័យស្នេហ៍

444 18 0
                                    

រឿង ភ្លើងគំនុំប្រល័យស្នេហ៍
ភាគទី៣១

@ភូមិគ្រឹះត្រកូរផាក
ង៉ឺត....
ចំណាយពេលមិនយូរប៉ុន្មាន យេរីនក៏បានមកដល់ភូមិគ្រឹះត្រកូផាក តាមអ្វីដែលនាងត្រូវការប៉ុន្តែនាងខ្លាចថាគ្រប់គ្នានៅទីនេះនឹងមិនស្វាគមន៍នាង ។ នៅពេលដែលនាងបានចេញពីឡាន ហើយបម្រុងនឹងដើរចូលពីក្រៅរបងទៅ ក៏ស្រាប់តែមានឡានហើយទំនើបមួយបានបើកមក ហើយមកឈប់នៅចំពីមុខពួកនាង ស្រាប់តែពេលនោះវាឡានបានបើកឡើងដោយរាងក្រាស់ហ្យុងមីន បានស្ទុះមកឱបប្អូនស្រីរបស់គេយ៉ាងជាប់
<< យេរីន...ឯងទើបតែមកពីណា...ដឹងទេថាគ្រប់គ្នាបារម្ភពីឯងខ្លាំងណាស់នាងច្រម៉ក់>> ហ្យុងមីន ដែលឃើញប្អូនស្រីរបស់ខ្លួន បង្ហាញខ្លួនមកធ្វើឱ្យគេសប្បាយចិត្តជាខ្លាំង
<< ហ៊ឹក....បងប្រុស...ខ្ញុំនឹកបងខ្លាំងណាស់>> យេរីន ពេលបាននៅក្នុងរង្វង់ដៃដ៏កក់ក្ដៅរបស់បងប្រុសជាទីស្រលាញ់របស់នាងហើយ ធ្វើឲ្យនាងរំភើបដល់ថ្នាក់ស្រក់ទឹកភ្នែក
<< ឈប់យំទៅ...មើលចុះ...យំឡើងស្រមេកស្រមកដូចក្មេងដីហើយ>> ហ្យុងមីន និយាយលួងទៅប្អូនស្រីរបស់គេ ហើយក៏សើចព្រោះពេលនេះនាងមិនខុសពីកូនក្មេងនោះទេ
<< ចាស៎...ខ្ញុំឈប់យំហើយ>> យេរីន ដែលឮបងប្រុសខ្លួននិយាយដូច្នេះ ក៏ប្រញាប់លើកដែកជូតទឹកភ្នែកអោយស្អាត ។ ចំណែកឯអាឡាត់និងសួរយុនក៏មិនបាននិយាយអ្វី បានត្រឹមតែឈរមើលពួកគេទាំងពីរនាក់ដោយស្ងៀមស្ងាត់
<< តោះអញ្ចឹងឆាប់ចូលទៅក្នុងទៅ...ព្រោះប៉ានិងម៉ាករបស់បងពិតជាអន្ទះសាចង់ជួបឯងខ្លាំងណាស់>> ហ្យុងមីន និយាយនៅការពិតព្រោះពួកគាត់ទាំងពីរស្រលាញ់យេរីន ប្រៀបដូចជាកូនស្រីបង្កើតរបស់គាត់អញ្ចឹង គ្រាន់តែឮដំណឹងថានាងបាត់ខ្លួន ពួកគាត់ក៏អន់មនុស្សតាមស្វែងរកនាងភ្លាម
<< តោះស៊ូយុន .... សិស្សច្បង...>> យេរីន ក៏ងាកមកហៅមនុស្សពីរនាក់ដែលកំពុងតែឈរឆ្មឹង ដើម្បីឲ្យពួកគេទាំងពីរនាក់បានចូលភូមិគ្រឹះ

<< លោកស្រីលោកប្រុសថ្ងៃនេះមានភ្ញៀវមករក>> មេការ ដែលបំរើនៅភូមិគ្រឹះនេះជាយូរឆ្នាំមកហើយ ក៏បានមកប្រាប់ចៅហ្វាយរបស់ខ្លួនដោយសប្បាយរីករាយ ព្រោះគាត់ក៏បានស្គាល់យេរីន ហើយនឹងដឹងថាចៅហ្វាយរបស់គាត់បារម្ភពីនាងខ្លាំងប៉ុណ្ណានៅពេលដែលនាងបាត់ខ្លួន
<< នាក់ណាគេ....ដែរមេការ...ហេតុអ្វីក៏ទឹកមុខរបស់មេការដូចជាសប្បាយរីករាយខ្លាំងម៉្លេះ>> លោកស្រីផាកដែលកំពុងអង្គុយជាមួយស្វាមីមើលកាសែត សួរទៅកាន់មេការដែលការងឿងឆ្ងល់ ព្រោះឫកពារបស់មេការនៅពេលនេះដូចជាភ្ញៀវដែលមករកនោះជាភ្ញៀវពិសេសខ្លាំងណាស់អញ្ចឹង។ ពេលនោះដែរភ្ញៀវពិសេសរបស់មេការស្រី ក៏បានមកដល់ធ្វើឲ្យម្ចាស់ភូមិគ្រឹះទាំងពីរនាក់នេះពិតជាផ្លឹកយ៉ាងខ្លាំង
<< ម៉ាក់....>> យេរីន ដែលកំពុងតែឈរនៅពីក្រោយខ្នងហ្យុងមីន ហៅទៅលោកស្រីផាកដោយសំឡេងខ្សោយ ទោះនាងដឹងថាពួកគាត់ទាំងពីរស្រលាញ់នាងខ្លាំងប៉ុណ្ណាក៏ដោយ តែនាងខ្លាចថារឿងហេតុដែលនាងបានបាត់ខ្លួននោះ ធ្វើឲ្យពួកគាត់ស្អប់ខ្ពើមនាង
<< យេរីន...នេះជាកូនមែនទេ>> លោកស្រីផាក បានដើរមកជិតយេរីន ហើយលើកដៃអង្អែមមុខនាងដោយទឹកភ្នែកពោរពេញទៅដោយភាពសប្បាយចិត្ត ព្រោះគាត់មិននឹកស្មានទេថាគាត់នឹងបានជួបនាងម្ដងទៀត ។ ចំណែកឯលោកផាតវិញ សប្បាយចិត្តខ្លាំងរហូតដល់ថ្នាក់និយាយមិនចេញ ហើយក៏បានដើរមករកពួកគេទាំងពីរនាក់
<< ប៉ានិងម៉ាក់មិនស្អប់ខ្ញុំទេឬ...ដែលខ្ញុំបាត់ខ្លួនមិនបានមកចូលរួមបុណ្យសពរបស់ប៉ានិងម៉ាករបស់ខ្ញុំ >> យេរីន និយាយទាំងទឹកភ្នែកនូវអ្វីដែលនាងគិត
<< ប៉ានិងម៉ាក់មិនស្អប់ឯងទេ....ព្រោះពួកយើងតែងតែទន្ទឹងចាំនៅផ្លូវរបស់អែងជារៀងរាល់ថ្ងៃណាកូនស្រី>> លោកផាក ក៏ចាប់ផ្ដើមរលីងរលោងតាមយេរីននិងលោកស្រីផាក ។ ចំណេះដែលគ្រប់គ្នាដែលនៅទីនោះក៏មិននិយាយអ្វី ក៏បានត្រឹមតែឈរមើលទិដ្ឋភាពទាំងនេះដោយសប្បាយចិត្ត
<< ប៉ាម៉ាក...កូនចង់សុំរឿងមួយបានទេ....>>
<< មានរឿងអ្វីឬកូន>> លោកស្រីផាកនិយាយដោយការងឿងឆ្ងល់ នៅពេលដែលឃើញវាស្ទាក់ស្ទើររបស់យេរីន
<< គឺកូននិងមិត្តភ័ក្ររបស់កូនសុំស្នាក់នៅទីនេះផងតើបានទេ>> យេរីន និយាយដោយអោនមុខចុះ មិនហ៊ានសម្លឹងមុខរបស់លោកផាកនិងភរិយា
<< តែប៉ុណ្ណឹងទេឬ>>
<< ចាស៎..>>
<< បើសម្រាប់រឿងហ្នឹង...ទោះកូនសុំទៅស្នាក់នៅនៅកន្លែងផ្សេងក៏ប៉ាមិនព្រមដែរ..>> លោកផាក និយាយដោយភាពប្រាកដប្រជា
<< ចុះមួយរយៈចុងក្រោយនេះ...មានរឿងអ្វីកើតឡើងចំពោះកូន>> លោកស្រីផាក សួរទៅកាន់យេរីន ព្រោះទឹកមុខរបស់នាងមិនបានស្រស់បស់នោះឡើយ ។ យេរីន ឮសំណួរនេះហើយករកកលចង់ស្រក់ទឹកភ្នែក ដោយមិនហ៊ានឆ្លើយប្រាប់គាត់នៅការពិតនោះឡើយ
<< ខ្ញុំគិតថាប៉ាម៉ាក់ឲ្យ...យេរីននិងមិត្តភក្កិរបស់នាងទៅសម្រាកសិនទៅ...ព្រោះពេលនេះមើលទៅនាងដូចជាអស់កម្លាំងហើយ>> ហ្យុងមីន ដែលឃើញទឹកមុខអូនស្រីមិនស្រួល គេក៏ប្រញាប់កែប្រែស្ថានការណ៍ភ្លាម
<< យេរីន...ពេលនេះខ្ញុំសុំទៅវិញសិនហើយណា>> អាឡាត់ ក៏មិនចង់ធ្វើជា ឆ្អឹងទទឹងកររបស់ក្រុមគ្រួសាររបស់គេ ក៏ប្រញាប់ប្រញ៉ាសុំលាដើម្បីត្រឡប់ទៅវិញ
<< ចាស៎...អរគុណសិស្សច្បងហើយដែលបានជួយខ្ញុំសម្រាប់រឿងថ្ងៃនេះ>> យេរីន និយាយដោយស្នាមញញឹម ព្រោះបើសិនជាថ្ងៃនេះនាងមិនបានជួបគេទេ ពេលនេះនាងកំពុងតែនៅផ្ទះនរកនោះទៀតហើយ
<< មិនអីទេគ្រាន់តែរឿងប៉ុណ្ណឹងនោះ...អញ្ចឹងខ្ញុំលាអ្នកទាំងអស់គ្នាទៅវិញសិនហើយ>> និយាយចប់គេក៏បានដែរចេញទៅបាត់
<< តោះ...កូននិងមិត្តភ័ក្ររបស់កូនទៅសម្រាកសិនទៅ>> ស្របពេលនោះដែរយេរីននិងស៊ូយុន ក៏បានសម្រាក ហើយជីវិតរបស់យេរីន ពេលនេះក៏បានរួចផុតពីកណ្ដាប់ដៃមនុស្សអាក្រក់ហើយ

@ឡាវេហ្គាស
ពេលដែលយេរីន សប្បាយចិត្តដែលទទួលបានជីវិតថ្មី ។ ចំណែកឯលូស៍វិញ គេកំពុងតែផឹកស្រាដូចងូត ដើម្បីបំភ្លេចរឿងគ្រប់យ៉ាង ដែលគេបានធ្វើខុស ទៅលើយេរីនហ្នឹងកូន ពេលនេះទើបដឹងខ្លួន តែអ្វីៗក៏ហួសពេលអស់ទៅហើយ
<< ខ្ញុំថាបងល្មមឈប់ផឹកហើយ...ព្រោះនៅផឹកតទៀតក៏គ្មានប្រយោជន៍អ្វីដែរ >> ស្ទេវីន ដែលបានដឹងរឿងនេះហើយ ក៏ប្រញាប់បងមើលបងប្រុសរបស់គេ ដោយទុកកូនស្រីរបស់គេ ឱ្យម្ដាយនិងឪពុករបស់គេជាអ្នក នៅមើលថែ
<< បងមិនអាចឈប់បានទេ...ព្រោះនៅពេលដែលបងមិនផឹក...គឺបងតែងតែនឹកឃើញទង្វើដ៏សែនអាក្រក់របស់បងនៅធ្វើចំពោះយេរីន មកលងបន្លាចបងរហូត >> លូស៍ និយាយដើរសំឡេងក្រងួរ ដោយសារស្រា
<< ចុះបើសិនជាបងយកពេលវេលាដែលបងផឹកនេះ...ទៅតាមរកនាងវិញមិនល្អទេឬ>>
<< ហ៊ឹស...តាមរកនាងមកវិញឬ....ចុះបើកពេល...បងតាមរកនាងឃើញហើយ តែនាងមិនអភ័យទោសឱ្យបងហើយនាងដេញបងចេញពីជីវិតរបស់នាង...អើយបងនឹងធ្វើយ៉ាងម៉េចបន្ត>> នេះហើយជាអ្វីដែលគេខ្លាចបំផុត គេខ្លាចខ្លាចខាងហ្នឹងមិនលើកលេងទោសឱ្យគេ ហើយមានដេញគេចេញពីជីវិតរបស់នាង ។ គ្រាន់តែគិតដល់រឿងនេះគេឈឺចាប់ស្ទើឆ្កួតទៅហើយ។ ឈឺចាប់ជាងការពីពេលដែលអាលីសស្លាប់ទៅទៀត ។
<< ចុះ...ពេលនាងនៅមិចក៏មិនថែ ... ពេលនាងទៅបាត់ទាំងមកផឹកស្រាស្ដាយអូន....>> ស្ទេរវីន គេពេលនេះជ្រេញនឹងបងប្រុសគេពេញទំហឹងហើយ
<< វាយ៉ាងមិនមិចអែង...>> លូស៍ គេខឹងនឹងប្អូនប្រុសរបស់គេ ខ្លាំងណាស់នៅពេលដែលគេនិយាយចាក់ដោតគេបែបនេះ
<< បើបងជួបនាង...បងធ្វើជាមុនក្រាស់តាមលួមលោងនាងបន្តិចទៅ....ហើយបើនាងមិនព្រមទេ...ចាប់ទៅផ្ទះលំហែររបស់បង...ហើយលេងល្បែរបង្កើតកូនជាមួយនាងទៅ....ហើយអង្វរលន់តួនាងបន្តិចទៅចប់បាត់ហើយ>> លូស៍ពេលលឺដូច្នេះហើយ ក៏ញញឹមចុងមាត់ ដោយល្បិចកល់ដូចជាមានកំរោងការអ្វីមួយនៅក្នុងចិត្តអញ្ចឹង ។

____________

រឿង ភ្លើងគំនុំ ប្រល័យស្នេហ៍Where stories live. Discover now