រឿង ភ្លើងគំនុំ ប្រល័យស្នេហ៍

394 18 0
                                    

រឿង ភ្លើងគំនុំប្រល័យស្នេហ៍

ភាគទី ៣៩

( ការរត់គេច )

ផាំង...ផាំង....
សំលេងរន្ទះ ដែលបន្លឺឡើងយ៉ាងខ្លាំង ព្រោះនៅពេលនេះ មេឃចាប់ផ្ដើមភ្លៀងមកយ៉ាងខ្លាំងដូចយំចំនួសមនុស្សខូចចិត្ត ដូចជាយេរីនអញ្ចឹង
<< ហ៊ឹក...ហ៊ឹក....តើពេលនេះខ្ញុំត្រូវទៅកន្លែងណាទៅ >> យេរីន នាងដើរនៅតាមដងផ្លូវមួយ ដោយមិនដឹងគោលដៅថាត្រូវទៅទីណា ហើយពេលនេះរបួសក្បាលរបស់នាង នៅពេលដែលត្រូវទឹកភ្លៀងដែលបានស្រក់ចំ បង្ករជាការឈឺចាប់ឲ្យនាងជាខ្លាំង។ យេរីន នាងគិតតែដើរទៅរហូត រហូតដល់នាងមិនអាចទ្រាំទ្របាន នាងក៏បានដួលសន្លប់នៅពីមុខឡានមួយដែលកំពុងតែបើកមកកាន់នាង
ង៉ឺត.....ង៉ឺត.....
<< មានរឿង...អ្វីហ្នឹង >> ណាន់ស៊ីដែលកំពុងតែ ធ្វើដំណើរតាមផ្លូវ ក៏ស្រាប់តែភ្ញាក់ផ្អើលជាខ្លាំងនៅពេលដែល អ្នកបើកឡានរបស់នាងជាន់ហ្វ្រាំងទាំងកំហោក
<< គឺមានមនុស្សស្រី...ដួលសន្លប់នៅខាងមុខអ្នកនាង >> អ្នកបើកឡានរបស់នាង នូវអ្វីដែលបានកើតឡើង
<< អញ្ចឹងនៅចាំដល់ណាទៀត...ឆាប់ចុះទៅមើលមនុស្សស្រីម្នាក់ហ្នឹងទៅថាយ៉ាងម៉េចទៅហើយ >> ណាន់ស៊ី និយាយប្រាប់អ្នកបើកឡានរបស់ខ្លួន ហើយជីវិតរបស់នាងពេលនេះគឺស្រស់បំព្រងខ្លាំងណាស់ ។
<< បាទ...នាក់នាង>> អ្នកនិយាយចប់អង្គរក្សម្នាក់នោះ ក៏បានយកឆ័ត្រហើយ រត់ទៅមើលមនុស្សស្រីដែលដួលសន្លប់នៅមុខឡានរបស់គេ
<< អ្នកនាង...ស្រីម្នាក់នោះសន្លប់...ហើយមានរបួសនៅត្រង់ក្បាលទៀត >> បន្ទាប់ពីបានរត់មើលហើយ គេក៏បានមករាយការណ៍ប្រាប់ចៅហ្វាយស្រីរបស់ខ្លួនវិញ
<< ណា៎...អោយខ្ញុំទៅមើស>> ដោយឮសំដីដូច្នេះហើយ អ្នកបើកឡានម្នាក់នោះគាត់យកឆ័ត្រមកទទូលឲ្យចៅហ្វាយស្រីរបស់ខ្លួន ។
<< យេរីន..>> ណាន់ស៊ីនេះឧទានដោយការភ្ញាក់ផ្អើល នៅពេលដែលដឹងថាមនុស្សស្រីដែលសន្លប់ទៅមុខឡានរបស់នេះជានរណានោះ
<< អ្នកនាងស្គាល់មនុស្សស្រីម្នាក់នេះដែរឬ >>
<< កុំនិយាយច្រើន...ឆាប់នាំនាងទៅ...អាផាតមិនរបស់ខ្ញុំទៅ...ហៅខលហៅឱ្យពេទ្យនៅចាំពិនិត្យនាងផងឱ្យលឿនឡើង >> ណាន់ស៊ីក៏ប្រាប់ឱ្យមនុស្សរបស់នាង ជួយសង្គ្រោះទៅកាន់យេរីន ដែលធ្លាប់តែជាសត្រូវបេះដូងរបស់នាង ។ តែឥឡូវនាងមិនបានគិតដូច្នេះឡើយនៅពេលដែលនាងបានជួបមនុស្សល្អដែលគេស្រឡាញ់ស្មោះ ។
<< បាទអ្នកនាង...>> និយាយហើយតែកុងឡានម្នាក់នោះ ក៏ស្ទុះស្ទារធ្វើតាមបញ្ជាចៅហ្វាយខ្លួន ហើយក៏បានបើកឡានសំដៅទៅអាផាតមិនរបស់ណាន់ស៊ី

រឿង ភ្លើងគំនុំ ប្រល័យស្នេហ៍Where stories live. Discover now