ភ្លើងគំនុំប្រល័យស្នេហ៍ ៣៣

496 18 0
                                    

រឿង ភ្លើងគំនុំ ប្រល័យស្នេហ៍
ភាគទី៣៣

<< មានរឿងអ្វីកើតឡើងហ្នឹង>> អាឡិច សួរដោយឫកពាឆាឡោយ នៅពេលដែលឮស្នូរកាំភ្លើងបន្លឺឡើង
<< ចៅហ្វាយមានរឿងធំហើយ...ពេលនេះមានមនុស្សមួយក្រុមសម្រុកចូលមកទីនេះហើយ>> កូនចៅរបស់គេម្នាក់ ដែលនៅយាមផ្លូវនៅទីនោះ ក៏រត់មកប្រាប់ចៅហ្វាយរបស់ខ្លួនយ៉ាងត្រហេបត្រហប
<< គិតធ្វើយ៉ាងម៉េចទៅចៅហ្វាយ>> ដេន សួរទៅចៅហ្វាយរបស់គេ ព្រោះការជញ្ជូនទំនិញលើកនេះគឺធំជាងរាល់ដង ហើយឥឡូវក៏មានមនុស្សសម្រាប់ចូលមកទៀត ធ្វើឱ្យគេមិនស្រួលចិត្តជាខ្លាំង
<< ឯងឆាប់អោយមនុស្សរបស់យើងនៅចាប់ការពួកអស់ហ្នឹងឱ្យអស់>> អាឡិចនិយាយដោយការមួម៉ៅ បើរកអ្នកប្រហឺនមក ដែលចង់បំផ្លាញគេឃើញពេលណា គេនឹងសម្លាប់វាឱ្យដូចជាខ្មោចឆ្កែ ។ ពេលនោះដែរដេន ក៏នាំគ្នាគ្នាធ្វើតាមបញ្ជាចៅហ្វាយ ដើរផុតមិនទាន់នឹងបាន បីជំហ៊ានផង ក៏ស្រាប់តែឮសំឡេងអ្វីផ្ទុះឡើងជាខ្លាំង
ប៉ឹង......
<< អាចង្រៃណា...ដែលហ៊ានព្រហើនបំផ្លាញផែនការរបស់យើង>> អាឡិចស្រែកចេញមកដោយការមួម៉ៅនៅពេលដែលឃើញទំនិញរបស់គេ ត្រូវនរណាមិនដឹងលួចបង្កប់គ្រាប់បែកបំផ្ទុះអស់
<< ចៅហ្វាយប្រយ័ត្ន>> ដេន ដែលនៅជិតនោះ  ស្រែកប្រាប់ទៅកាន់ចៅហ្វាយរបស់គេ នៅពេលឃើញកាំភ្លើងបន្លែមករក
ផាំង....ផាំង.....
<< អូយ.....>> អាឡិច ស្រែកចេញមកដោយការឈឺចាប់ នៅពេលដែលគ្រាប់កំភ្លើងហោះមកទម្លុះនៅជើងរបស់គេ ហើយកូនចៅរបស់គេពេលនេះ ត្រូវបានស្លាប់សឹងតែអស់ទៅហើយ
<< ចៅហ្វាយយ៉ាងម៉េចទៅហើយ>> ដេន ក៏ស្ទុះស្ទាមករកចៅហ្វាយរបស់ខ្លួន ហើយបម្រុងនឹងគ្រារត់ចេញទៅ ក៏ស្រាប់តែមានឡានខ្មៅមួយ បើកទម្រង់មករកពួកគេយ៉ាងលឿន
ង៉ឺត.....ង៉ឺត.....
ពេលនោះដែរឡានក៏ត្រូវបានឈប់ ហើយវាត្រូវបានបើកឡើងដោយលូស៍ ហើយគេក៏បានដើរមកសំដៅមកកាន់អាឡិច
<< យ៉ាងម៉េចហើយ....ស្រួលខ្លួនទេ>> លូស៍ ដែលចេញមក ហើយញញឹមដោយការឌឺដង ក្នុងនាមជាអ្នកឈ្នះទៅកាន់អាឡិច
<< ឯងទេឬ...អាឆ្កែលបខាំ>> អាឡិច ស្រែចេញមកដែលឈឺចាប់ ដែលខ្លួនចាញ់ប្រៀបលូស៍ ហើយត្រូវគេបំផ្លាញទំនិញស្ទើរទាំងអស់ ហើយពេលនោះគេនឹងកូនចៅរបស់គេ ត្រូវគ្នាគ្នារបស់លូស៍ចាប់ជាប់ទៅនឹងមួយកន្លែង ដែលធ្វើឱ្យអាឡិចបានដួល
<< គឺយើង...រៀនតាមឯងនោះអី>> លូស៍ គេនៅតែឌឺដងទៅកាន់អាឡិច ហើយគេក៏បានយកជើងរបស់គេទៅញីនិង ជើងអាឡិចដែលត្រូវរបួស ដែលគេបានដួល
<< អូយ>> អាឡិច ស្រែកដោយការឈឺចាប់ នៅពេលដែលត្រូវលូស៍ ធ្វើទារុណកម្ម
<< អាចង្រៃ...ឯងចង់ធ្វើអ្វីចៅហ្វាយរបស់យើង>> ដេន ដែលត្រូវគ្នារបស់លូស៍ ឆាប់ជាប់ក៏រើសបម្រាស់បម្រុងនឹងមកជួយចៅហ្វាយរបស់ខ្លួន តែក៏ត្រូវអេរីកពិន័យចាំមួយទំហឹង ធ្វើឲ្យគេទ្រោមជាខ្លាំង
<< ប៉ុណ្ណឹងនៅស្ទើរណាស់សម្រាប់មនុស្សដូចជាឯង>> លួស៍ និយាយដោយជើងរបស់គេនៅតែជាន់នៅជើងរបស់អាឡិច ដែលត្រូវរបួស ដែលលើកនេះគេបានញីសង្កត់ខ្លាំងជាងមុន
<< អូយ .....>> អាឡិច ពេលនេះដូចជាឆ្កែទាល់ច្រក ដែលមិនអាចរកផ្លូវចេញបាន
ដ៉ឹប.......
<< អូយ....>> សម្រែកនៃសេចក្ដីឈឺចាប់ របស់អាឡិច នៅតែមិនឮឡើង នៅពេលដែលត្រូវលូស៍ បានទាត់មួយជើង ធ្វើឱ្យគេឈឺចាប់យ៉ាងដំណំ
<< យើងវិះតែភ្លេចទៅហើយ....ថាថ្ងៃនេះយើងមានការដូរមកដោយឯង....គឺជាសាកសពសត្វចិញ្ចឹមរបស់ឯង...ពួកឯងឆាប់យកកាដូមកឲ្យវាមក...>> ពេលនោះ កូនចៅរបស់គេ ក៏បានយកសាកសពលោកស្នងការឆាលី មកបង្ហាញទៅកាន់អាឡិច ដែលសាកសពនោះ ដូចជាត្រូវបានគេធ្វើទារុណកម្មយ៉ាងឃោរឃៅអញ្ចឹង
<< អាចង្រៃ...យើងនឹងសងសឹកឯង>> អាឡិច ខាំធ្មេញនិយាយដោយកំហឹង
<< យើងគិតថា...ឯងមិនអាចសងសឹកយើងបានទៀតទេ....ព្រោះពេលនេះឯងគ្មានសល់ល្បីនោះទេ>> លូស៍ អង្គុយចុះហើយនិយាយឌឺ
<< អែងចាំតែមើលទៅ>> អាឡិច នៅតែនិយាយពាក្យដដែល ថាគេនឹងសងសឹកទៅកាន់លូស៍ ឲ្យសមចិត្ត
<< ពេលនេះកូនចៅរបស់ឯងត្រូវងាប់អស់ហើយ...សូម្បីតែសត្វចិញ្ចឹមដែលស្មោះត្រង់របស់ឯងមួយនេះ....យើងសម្លាប់ដែរ...ពេលនេះឯងទៅដេកក្នុងគុកឱ្យសុខស្រួលចុះណាដែរ>> លូស៍ រៀបរាប់នូវអ្វីដែលគេបានធ្វើ បើតាមរាល់ដងពេលនេះអាឡិច ប្រាកដជាត្រូវស្លាប់ដូចខ្មោចឆ្កែមិនខាន តែដោយសារតែ គេមិនចង់ឱ្យអាឡិច ស្លាប់លឿនពេកព្រោះវាមិនសប្បាយ អញ្ចឹងហើយគេសុខចិត្តយកអាឡិច ទៅឲ្យនៅក្នុងគុក ដើម្បីអោយមនុស្សរបស់គេនៅទីនោះលត់ដុំទៅកាន់គេបន្តិចបន្តួច ហើយពេលនេះ អាឡិចគ្មានសល់អ្វីបន្តិចនោះទេ
<<អាចង្រៃ....>> អាឡិច ស្រែកមកដោយការមិនសុខចិត្ត ព្រោះគេមិនគួរមកបញ្ចប់ដោយបែបនេះឡើយ
វីវៗៗៗៗ
<< រស់នៅឲ្យសប្បាយចុះណា...ពេលឯងទៅដល់ទីនោះ...នឹងមានមនុស្សរបស់យើងស្វាគមន៍ឯងហើយ>> លូស៍ និយាយទៅកាន់អាឡិច នៅពេលដែលឃើញឡានប៉ូលីស បានបើកមក ហើយគេក៏បាននាំគ្នាចេញទៅ ដោយទុកឲ្យអាឡិចនិងកូនចៅរបស់គេ ប្រគល់ឲ្យប៉ូលីសដើម្បីចាប់ពួកគេចូលគុក

រឿង ភ្លើងគំនុំ ប្រល័យស្នេហ៍Where stories live. Discover now