ភ្លើងគំនុំប្រល័យស្នេហ៍

450 16 0
                                    

រឿង ភ្លើងគំនុំ ប្រល័យស្នេហ៍
ភាគទី១៩

ពន្លឺព្រះអាទិត្យជះចាំងមក លើមនុស្សពីរនាក់ ដែលកំពុងតែដេក ឱបគ្នាយ៉ាងមានសេចក្ដីសុខ ។
យេរីនពេលដែលបើកភ្នែកឡើង ឃើញថានេះខ្លួន
កំពុងតែដេក កើយលើដៃរបស់លូស៍ ពេលនោះនាងក៏ប្រែខ្លួនតិចៗ ហើយនាងសម្លឹងមើលមុខគេពេលដេកលក់
<< ខ្ញុំពិតជាចង់ស្អប់លោកខ្លាំងណាស់.... តែចិត្តចង្រៃរបស់ខ្ញុំ អាចស្អប់លោកបានឡើយ... ទោះបីជាលោកធ្វើទង្វើអាក្រក់... មកលើខ្ញុំខ្លាំងយ៉ាងណាក៏ដោយ ... ក៏ខ្ញុំមិនអាចស្អប់លោកបានដែរ....>> យេរីន និយាយពាក្យពិតចេញពីចិត្តរបស់នាង ប្រាប់គេនៅពេលដែលគេដេកលក់ ។ ហើយនាងក៏បានយកដៃរបស់នាងទៅប៉ះមុខ គេ
យ៉ាងថ្នមបំផុត
<< ស្រីបម្រើ...តណ្ហាដូចជានាង...គ្មានសិទ្ធិមកអង្អែរយើងទេ ... មុខរបស់យើងទេ >> លូស៍ ចាប់ដៃនាងដែលលើកមកប៉ះមុខរបស់គេ នឹងនិយាយដោយឈាមត្រជាក់ ហើយដោយមិនភ្លេច ប្រើពាក្យប្រមាថមើលងាយយេរីន
<< ខ្ញុំសុំទោស>> យេរីន និយាយដោយអួលដើមក ព្រោះគេតែងតែមើលងាយនាង ជារៀងរាល់ថ្ងៃ
មិនដែលលោះមួយថ្ងៃណាឡើយ
<< ចាំទុកក្នុងអំបែងក្បាលនាងផង... ថាថ្ងៃក្រោយនាងគ្មានសិទ្ធិប៉ះពាល់ខ្លួនប្រាណរបស់យើងទេបើយើងមិនអនុញ្ញាត >> លូស៍ និយាយចប់គេក៏ក្រដៃនាងចេញ ហើយស្ទុះងើបចេញពីគ្រែ ដើម្បីខ្លួនចាកចេញពីបន្ទប់នោះ
<< តើខ្ញុំ... ទើបធ្វើស្អីលោក... បានជាមើលទៅលោកស្អប់ខ្ពើមខ្ញុំខ្លាំងបែបនេះ >> យេរីន សួរទៅគេទាំងទឹកភ្នែក នៅថ្ងៃនេះនាងសម្រេចចិត្តហើយ ថានឹងសួរអ្វីដែលនាងលាក់ទុកក្នុងចិត្ត ព្រោះនាងពិតជាចង់ដឹងពិតមែន ថានាងទៅធ្វើស្អីគេ បានជាគេគុំគួនខឹងស្អប់និងនាងខ្លាំងដូច្នេះ
<< ហ៊ឹស... ចង់ដឹងណាស់មែនឬ... ថាហេតុអ្វីបានជាយើងស្អប់ខ្ពើមនាង >> លួស៍ និយាយដែលសំឡេងឈឺចាប់ នៅពេលដែលគេនឹកឃើញអតីតកាលរបស់គេ ហើយពេលគេនឹកឃើញដល់ហេតុការណ៍នឹងម្ដងៗ គេចង់តែច្របាច់កស្រីម្នាក់នេះឲ្យស្លាប់បាទផុតពីមុខពីមាត់គេទេ
<< ត្រូវហើយ... ខ្ញុំពិតជាចង់ដឹងមែន... ថាបានខ្ញុំទៅធ្វើស្អីលោកពីមុនមក >> យេរីន នៅតែសួរគេម្ដងទៀត ដោយភាពចង់ដឹង
<< គឺនាងជាអ្នកសម្លាប់ប្រពន្ធនិងកូនរបស់យើង>> លូស៍ ហើយដើរចូលទៅជិតនាង នឹងលើកដៃក្របួចសក់របស់នាងយ៉ាងខ្លាំង
<< លោកនិយាយថាម៉េច.... ខ្ញុំជាអ្នកសម្លាប់ប្រពន្ធនិងកូនរបស់លោក... លោកឆ្កួតទេឬដែលមកចោទខ្ញុំផ្ដេសផ្ដាសនោះ >> យេរីន នាងតបទៅគេវិញ ដោយភាពហួសចិត្តជាខ្លាំង ដែលគេមកចោទនាងថាជាឃាតករសម្លាប់មនុស្ស ទាំងដែលនេះមិនដែលសម្លាប់អ្នកណាសោះ ។
ផាច់.....
លូស៍ នៅពេលដែលឮយេរីន ចោទថាគេឆ្កួត គេក៏ប្រលេងដៃ ហើយទះកំផ្លៀង យេរីនមួយទំហឹង
<< មកពីនាងស្រីឃាតករ... ពេលនៅឡាវេហ្គាស
នាងបានបើកឡានមកបុក... ប្រពន្ធនិងកូនរបស់ខ្ញុំហើយ....រត់គេចមកប្រទេសកូរ៉េវិញ... ដោយមិនទទួលខុសត្រូវនូវហេតុការណ៍ដែលបានកើតឡើង >> លូស៍ រៀបរាប់ហេតុការណ៍នោះដោយកំហឹង ហើយគេស្បថថានឹងសងសឹកស្រីម្នាក់នេះ ឲ្យសមនឹងអ្វីដែលនាងបានធ្វើមកប្រពន្ធនិងកូនរបស់គេ ។ ចំណែកឯយេរីន គ្រាន់តែត្រូវមួយកំភ្លៀងរបស់លូស៍ភ្លាម នាងកាន់តែយំខ្លាំងជាងមុនទ្វេដង ហើយនឹងឮរឿងអ្វីដែលគេមកចោទនាងទាំងមិនបានធ្វើ នាងមានអារម្មណ៍ថាអយុត្តិធម៌ចំពោះខ្លួនឯងណាស់
<< ខ្ញុំមិនបានបើកឡាន... ហើយថ្ងៃនោះខ្ញុំក៏ជាជនរងគ្រោះដែលត្រូវថ្នាំសម្រើបរបស់គេ... ហើយត្រូវគេបោកទៅបម្រុងយកទៅរំលោភ... នៅពេលនោះខ្ញុំបានទៅទាញចង្កូតឡាន បណ្ដាឳ្យឡានរេពេញផ្លូវ ... ហើយខ្ញុំក៏ឃើញឡានរបស់ប្រពន្ធលោក.....ក៏បើករេមកបុកឡានរបស់ពួកខ្ញុំដែរ... >> យេរីន រៀបរាប់ហេតុការណ៍ដែលបានកើតឡើង ទាំងទឹកភ្នែកសស្រាក់ហើយសង្ឃឹមថាគេនឹងជឿនូវអ្វីដែលនាងបាននិយាយ
<< ហ៊ឹស... កុំមកសម្ដែងល្ខោន... យើងមិនជឿនាងនោះទេ >> គេនិយាយ ដោយកំហឹងហើយគេកាន់តែស្អប់យេរីន ខ្លាំងជាងមុនទ្វេដងព្រោះនាងនៅតែប្រកែកមិនទទួលនូវកំហុសដែលនាងបានធ្វើ
<< បើលោកមិនជឿក៏អត់ទៅ.... តាមចិត្តរបស់លោក...តែខ្ញុំនៅតែអះអាងដូចដើមខ្ញុំមិនបានធ្វើ >>  យេរីន នាងពិតជាខូចចិត្តណាស់ នៅពេលដែល គេមិនជឿនៅអ្វីដែលនាងបាននិយាយ
<< ចុះបើនាងមិនបានធ្វើ... ហេតុអ្វីក៏នាងលួចរត់ចេញពីមន្ទីរពេទ្យ>> លូស៍ គេនៅតែបន្តការសាកសួរ យេរីន ហើយចង់ដឹងថានាងនឹងដោះស្រាយបែបណាទៀត
<< គឺខាងប៉ូលីសនិយាយថា... មិនមានរឿងអ្វីធំដុំពួកខ្ញុំអាចចេញពីមន្ទីរពេទ្យបាន ... គឺប៉ានិងម៉ាក់របស់ខ្ញុំយកខ្ញុំមកព្យាបាលនៅកូរ៉េវិញ >> យេរីន នាងនៅតែបន្តរៀបរាប់នូវហេតុការណ៍ដែលបានកើតឡើងទៅប្រាប់គេដដែល ដោយមិនលាក់លៀមសូម្បីតែបន្តិច
<< ហ៊ឹស ... នាងពិតជាពូកែសម្ដែងល្ខោនមែន... គិតទៅគ្រួសាររបស់នាងពិតជាថោកទាបណាស់ ... តែកុំភ័យខ្ញុំនឹងឱ្យគ្រួសារនាងសងនូវអ្វីដែលបានធ្វើ >> លូស៍ និយាយដោយឈាមត្រជាក់ម្ដងទៀត រូបពេលនេះគេកាន់តែស្អប់គ្រួសារត្រកូលយន់ ពេញទំហឹងហើយ
<< លោកកុំធ្វើអីគ្រួសារខ្ញុំអោយសោះណា >> យេរីន និយាយដោយភាពឆ្លេរឆ្លារ និងព្រួយបារម្ភពីការគ្រួសាររបស់នាងជាខ្លាំង គ្រាន់តែគិតថាពួកគាត់នឹងមានរឿងអ្វីកើតឡើង នាងស្ទើរតែគាំងបេះដូងស្លាប់ទៅហើយ
<< កុំភ័យអី... នៅពេលនេះខ្ញុំមិនទាន់ធ្វើអីទេ... តែពេលក្រោយខ្ញុំមិនប្រាកដទេ>> និយាយចប់គេក៏ដើរចេញពីបន្ទប់នោះបាត់ ដោយមិនខ្វល់ពីការសម្រក់ទឹកភ្នែករបស់យេរីនឡើយ ។ ចំណែកឯងយេរីន វិញនាមបារម្ភពីស្ថានភាពគ្រួសារនាងជាខ្លាំង នាងខ្លាចខ្លាចថាគេនឹងធ្វើអ្វីអាក្រក់មកលើប៉ានិងម៉ាក់របស់នាង

រឿង ភ្លើងគំនុំ ប្រល័យស្នេហ៍Donde viven las historias. Descúbrelo ahora