ភ្លើងគំនុំប្រល័យស្នេហ៍

527 16 0
                                    

              រឿង ភ្លើងគំនុំ ប្រល័យស្នេហ៍
ភាគទី១០
ក្នុងរយៈពេលបីខែកន្លងមកដែល លូស៍មិនបាននៅព្រោះគេមានការងារបន្ទាន់នៅឡាវេហ្គាស ជីវិតរបស់យេរីន ពិតជាមានក្ដីសុខណាស់ រស់នៅដោយភាពសប្បាយចិត្ត ដោយមិនបានរស់ដោយសម្រក់ទឹកភ្នែកព្រោះត្រូវលូស៍ ធ្វើបាបជារៀងរាល់ថ្ងៃ តែនៅថ្ងៃនេះជីវិតដែលមានក្ដីសុខរបស់នាង ត្រូវបានផុតកំណត់ហើយ ព្រោះសាតានដែលមានចិត្តឃោរឃៅ បានត្រឡប់មកវិញនៅថ្ងៃនេះហើយ ។ តែយេរីន មិនយល់ពីចិត្តខ្លួនឯង ទេហេតុអ្វីចាំបាច់ នឹកដល់គេនៅពេលដែលគេមិននៅ ទៅវិញ នឹកដល់គេទាំងគេមិននឹកដល់នាង ។
កំពុងតែអង្គុយគិតពីនេះពីនោះ សុខៗ ស្រាប់តែឃើញ ស៊ូយុនដើរមកហើយនិយាយថា
<< យេរីន ឯងនៅទីនេះទេឬ យើងខំតែដើររក ឯងតែរកមិនឃើញ >> ស៊ូយុន និយាយទាំងដកដង្ហើមមិនចង់ទាន់ ព្រោះនាងបានដើររក យេរីន នៅខាងក្នុងវិមាន  តែរកយ៉ាងណាក៏រកមិនឃើញ ហើយនាងក៏ដូចចិត្ត មករកយេរីន នៅបរិវេនក្នុងសួន ហើយស្រាប់តែឃើញនាងអង្គុយនៅទីនោះ
<< ឯងរកយើងមានការអ្វីស៊ូយុន >> នាងសួរទៅកាន់មិត្តភក្កិវិញការងឿងឆ្ងល់ ព្រោះមើលទៅ ដូចជាមានការងារអ្វីសំខាន់ចង់និយាយជាមួយនាង
<< គឺ...លោកប្រុសឱ្យយើងមកហៅឯង >> ស៊ូយុន ប្រាប់ទៅមិត្តភក្កិពីហេតុផលដែលខ្លួន ខំតាមរកនាងហត់ស្ទើរតែដកដង្ហើមមិនចេញ
<< រកខ្ញុំឬ....ឯងដឹងទេថាលោកប្រុសរកខ្ញុំធ្វើអី >> យេរីន ឮស៊ូយុន និយាយថាលោកប្រុសនៅក្នុងផ្ទះនេះ ត្រូវការជួបនាងនេះមានអារម្មណ៍ថាភ្ញាក់ផ្អើលជាខ្លាំង ហើយក៏ភ័យខ្លាចខ្លាចថាគេនឹងធ្វើបាបនាង ដូចជារាលដងដែលគេតែងតែធ្វើ ដាក់នាង
<< យើងក៏មិនដឹងដែរ....ថាលោកប្រុសរកឯងធ្វើអ្វី ...តែចាំសួរប្រុសខ្លួនឯងទៅ..ឲ្យឆាប់ឡើងប្រយ័ត្នត្រូវមាត់ទាំងនាក់ >> និយាយហើយភ្លាម ស៊ូយុន ក៏បានដឹកដៃមិត្តភក្តិរបស់ខ្លួន ទៅជួបចៅហ្វាយ ព្រោះបើរនាងនៅតែអេនអន ទៀតប្រាកដជាត្រូវចៅហ្វាយថាឲ្យហើយ ព្រោះនាចេញរកយេរីន យូរហើយតែរកមិនជួប
តុក.....តុក.....
<< អ្នកណាគេ>> លូស៍ ស្រែកសួរពីបន្ទប់ដាក់សៀវភៅ ព្រោះថ្ងៃនេះគេទំនេរការងារពេញមួយថ្ងៃ គេក៏ឆ្លៀតមកមើលសៀវភៅដើម្បីលំហែអារម្មណ៍
<< គឺខ្ញុំលោកប្រុស...ខ្ញុំនាំយេរីនមកជួបលោកប្រុសហើយ >> ស៊ូយុន ឆ្លើយតបទៅកាន់ចៅហ្វាយវិញ ទាំងមានអារម្មណ៍ថាភ័យតិចៗ ខ្លាចត្រូវចៅហ្វាយស្តីឲ្យ 
<< មកហើយឬ....ឲ្យស្រីម្នាក់នោះចូលមកហើយនាងត្រឡប់ទៅវិញទៅស៊ូយុន >> លូស៍ គ្រាន់តែលឺស៊ូយុននិយាយដូច្នេះ គេក៏ប្រាប់ពីតម្រូវការរបស់គេភ្លាម ។ ចំណែកឯយេរីន វិញនៅពេលដឹងថាគេចង់នៅ ជាមួយនាងតែពីរនាក់អារម្មណ៍ភ័យខ្លាចរបស់នាង កាន់តែខ្លាំងជាងមុនទ្វេដងទៀត ។ តែទោះជានាងភ័យខ្លាចយ៉ាងណា ក៏នាងមិនហ៊ាននឹងជំទាស់បញ្ជា របស់លោកប្រុសផ្ទះនេះដែរ
<< ដើរមកអង្គុយជិតខ្ញុំមក >> លូស៍ គ្រាន់តែក្រឡេកភ្នែកឃើញយេរីន ដើមមកភ្លាមគេក៏ហៅនាង ឱ្យមកអង្គុយជិត ដោយសំដីផ្អែម ដែលយេរីនមិនធ្លាប់បានលឺពីមុនមក
<< អង្គុយនៅទីនោះ...ខ្ញុំគិតថាមិនសមទេលោកប្រុស >> យេរីន គ្រាន់តែឮគេនិយាយ ឲ្យនាងទេអង្គុយជិតគេ នាងមានអារម្មណ៍ថាខ្លាចរអា ព្រោះប្រុសម្នាក់នេះមិនគួរឲ្យទុកចិត្តទេ
<< មកអង្គុយជិតខ្ញុំមក....ចង់ធ្វើឲ្យខ្ញុំខឹងឬយ៉ាងម៉េចយេរីន>> លូស៍ នៅពេលដែលឃើញឫកពារស្ទាក់ស្ទើររបស់នាង គេក៏និយាយរៀងដំឡើងសំឡេងបន្តិច ហើយប្រាប់ពីតម្រូវការរបស់ខ្លួនម្ដងទៀត ។ យេរីន នៅពេលដែលឮគេនិយាយ ដោយសំឡេងមិនផ្អែមល្ហែមដូចមុន ក៏ប្រញាប់ទៅអង្គុយជិតគេ ។ លូស៍ នៅពេលដែលយេរីន ទៅអង្គុយជិតទេភ្លាម គេក៏ស្ទុះតែជិត ហើយឱបនាងនិងថើបថ្ពាល់របស់នាង ធ្វើដូចជាគេមានចិត្តនឹករលឹកចំពោះនាងខ្លាំងណាស់អញ្ចឹង
<< លោក...លោកធ្វើស្អីរបស់លោកហាស៎..>> យេរីន ពេលដែលឃើញលូស៍ ធ្វើដាក់នាងដូច្នេះ នាងក៏មានអារម្មណ៍ថាអៀន ហើយថ្ពាល់របស់នាងឡើងក្រហម ។ លូស៍ ឃើញនាងមានឫកពា អឹមអៀនដូច្នេះ គេក៏លោមុខទៅជិត ហើយថើបថ្ពាល់របស់នាងម្ដងទៀត
<< គឺ...ខ្ញុំនឹកនាងហ្នឹងណា>> និយាយដោយសំឡេងផ្អែមល្ហែម ហើយក្រសែភ្នែករបស់គេក៏សង្កេតមើលមុខរបស់យេរីន ពេលដែលឃើញនាង មិននិយាយអ្វីគេក៏និយាយម្ដងទៀត
<< ខ្ញុំនឹកនាងពិតមែនណា..យេរីន ហើយខ្ញុំសុំទោសនៅកំហុសដែលខ្ញុំធ្វើដាក់នាងកន្លងមក>> យេរីន កាន់តែភ្ញាក់ផ្អើលលើសដើមនៅពេលដែលលឺគេនិយាយថានឹកម្ដងទៀត ហើយអ្វីដែលកាន់តែភ្ញាក់ផ្អើលជាមនុស្សគឺ គេសុំទោសនាង ។ គ្រាន់តែលឺពាក្យសុំទោសរបស់គេភ្លាម យេរីន ក៏សឹងតែភ្លេចនៅទង្វើអាក្រក់កន្លងដែលគេធ្លាប់ធ្វើនាង
<< លោកសុំទោសខ្ញុំឬ..>> យេរីន សួរបញ្ជាក់ទៅកាន់គេម្ដងទៀត ព្រោះខ្លាចថាខ្លួនឯង អាចនឹងស្តាប់ច្រឡំ មនុស្សដូចគេឬដែលមកសុំទោសនាង
<< ពិតហើយ...ខ្ញុំសុំទោសនាង...រាល់ទង្វើអាក្រក់កន្លងដែលខ្ញុំធ្វើខុសចំពោះនាង...អត់អោនទោសឱ្យខ្ញុំបានទេយេរីន>> លូស៍ និយាយដោយសង្កេតមើលមុខរបស់យេរីន ហើយគិតក្នុងចិត្តថា នាងប្រាកដជាលង់ជឿនៅពាក្យសំដីរបស់គេ ហើយមើលទៅ
<< គឺ...មិនអីទេ ខ្ញុំអត់អោនទោសឲ្យលោកហើយ >> យេរីន និយាយដែលមិនគិតច្រើន ហើយក៏មិនបានសង្កេតនូវទឹកមុខរបស់លូស៍ វិញដែរព្រោះនាងគិតថាអ្វីដែលគេនិយាយនេះ សុទ្ធតែជាការសំទោសចេញពីចិត្ត មិនមែនជាការកុហកមកប្រាស់
<< ពិតឬ....ខ្ញុំពិតជាសប្បាយចិត្តណាស់...ដែលនាងអត់អន់ទោសឱ្យខ្ញុំ >> លូស៍ សម្ដែងធ្វើជាសប្បាយចិត្ត នៅពេលដែលកូនក្ដាន់របស់គេ លើកលេងទោសអោយគេ
<< និយាយអញ្ចឹងយេរីន...ល្ងាចនេះនាងអាចទៅចូលរួមក្នុងកម្មវិធីជប់លៀងជាមួយខ្ញុំបានទេ >> នៅពេលដែលផែនការគេ បានសម្រេចមួយហើយ គេក៏បានដាក់នូវផែនការមួយទៀត ដើម្បីឱ្យនាងជឿស្លាប់ចិត្ត ថាគេពិតជាស្ដាយក្រោយនូវទង្វើដែលគេបានធ្វើ
<< ឱ្យខ្ញុំទៅឬ....ខ្ញុំមិនមានអ្វីស្លៀកពាក់ទេ...ហើយខ្ញុំគិតថាខ្ញុំមិនសមទៅជាមួយនឹងលោកទេ...>> យេរីន នៅពេលដែលឮគេបបួលនាង ទៅកម្មវិធីជប់លៀងជាមួយគេភ្លាម បេះដូងរបស់នាងស្រាប់តែដើរខុសចង្វាក់ នាងពិតជាស្ទើរតែមិនជឿថាគេធ្វើល្អដាក់នាង ហើយបបួលនាងទៅកម្មវិធីជប់លៀងជាមួយគ្នា
<< មិនបាច់បារម្ភទេខ្ញុំបានចត់ចែងអោយនាងរួចអស់ហើយ នាងទៅជាមួយខ្ញុំទៅណា>> លូស៍ ពិតជាខ្ពើមនិងទង្វើ ដែលធ្វើជាយកចិត្តយកថ្លើម នាងជាខ្លាំង តែធ្វើយ៉ាងម៉េច បើគេមិនធ្វើបែបនោះ នាងនឹងមិនជឿហើយផែនការរបស់គេកមិនបានសម្រេច តាមអ្វីដែលគេបានគ្រោងទុកដែរ
<< ចាស...អញ្ចឹងខ្ញុំទៅចូលរួមកម្មវិធីជាមួយលោកក៏បាន ...>> យេរីន គិតថាគេពិតជាចង់ឱ្យនាងចូលរួម ជាមួយគេដោយចិត្តស្មោះ នាងក៏បានយល់ព្រមទៅជាមួយគេ ដោយមិនដឹងទេថាពេលនេះនាងបាន ចូលក្នុងអន្ទាក់របស់គេហើយ
<< អញ្ចឹង...នាងទៅរៀបចំខ្លួនទៅ...ខ្ញុំបានហើយជាងតុបតែងមុខមកហើយ...ពួកគេនឹងមកដល់ ...នៅពេលបន្តិចទៀតនេះ>> លូស៍ គិតក្នុងចិត្តថា ពេលនេះកូនក្ដាន់របស់គេ បានចូលក្នុងអន្ទាក់ហើយ គេនឹងធ្វើឲ្យនាង ជឿគេហើយលង់ស្រលាញ់គេដែលអស់ពីចិត្ត ។ ហើយនៅពេលដែលនាងលង់ស្រលាញ់គេហើយ គេហ្នឹងបំផ្លាញក្ដីស្រលាញ់របស់នាង ហើយនឹងធ្វើឱ្យនាងឈឺចាប់ ជាងពេលដែលគេឈឺចាប់រាប់ម៉ឺនរាប់ពាន់ដង ។
<< ចាស...អញ្ចឹងខ្ញុំសុំចេញទៅវិញហើយ>> យេរីន នាងសប្បាយចិត្តជាខ្លាំង ព្រោះគិតថាខ្លួនឯង អាចេញពីនរកនោះបានហើយ ដោយមិនដឹងទេថា នរកលើកក្រោយនេះ អាចនឹងធ្វើឱ្យនាងឈឺចាប់និងរស់នៅវេទនា ពិបាកកាន់តែខ្លាំងជាងមុនទ្វេរដង។

រឿង ភ្លើងគំនុំ ប្រល័យស្នេហ៍Where stories live. Discover now