រឿង ភ្លើងគំនុំ ប្រល័យស្នេហ៍

597 20 0
                                    

រឿង ភ្លើងគំនុំ ប្រល័យស្នេហ៍
ភាគទី ៥
បន្ទាប់ពីត្រឡប់មកពីកម្មវិធីជប់លៀងវិញ យេរីន នាងនៅតែគិតដល់ពាក្យសំដីមនុស្សប្រុសអាថ៍កំបាំងម្នាក់នោះ ហើយមានអារម្មណ៍ថាមិនស្រួលក្នុងចិត្ត រកនឹកឃើញដល់ក្រសែភ្នែកដ៏ឃោរឃៅរបស់គេម្នាក់នោះ ។ ដូចជាគេមានគំនុំជាមួយនាងតាំងពីពេលណាមកអញ្ចឹង និយាយស្ដីចម្លែកចម្លែក ជានាងជាឃាតករទៅសម្លាប់គ្រួសារគេអញ្ចឹង។
" គេម្នាក់នោះជាអ្នកណា ហេតុអ្វីក៏មកចោទយើងថាជាឃាតករអញ្ចឹង " យេរីន និយាយម្នាក់ឯងដោយអារម្មណ៍ច្របូកច្របល់ ព្រោះនាងនៅតែនឹកឃើញដល់ពាក្យសំដីរបស់បុរសម្នាក់នោះ ។

" អូនថាបងគួរតែប្រាប់រឿងនេះដល់កូនរបស់យើងទៅ " លោកស្រីយន់ និយាយទៅស្វាមី ដោយទឹកមុខខ្វល់ខ្វាយ ព្រោះតែឥឡូវគ្រួសារកំពុងតែធ្លាក់ដុនដាបទៅដុនដាបទៅ បំណុលក៏ច្រើន ចំណែកក្រុមហ៊ុនក៏មានវិបត្តិធ្ងន់ធ្ងរ ។ រហូតដល់លោកយន់ ខ្ចីលុយគេយកមកបណ្ដាក់ទុន តែក៏មិនអាចស្រោចស្រង់ក្រុមហ៊ុនឱ្យងើបឡើងវិញបាន។
" គឺបងមិនចង់ឱ្យកូនបានដឹង ព្រោះនាងទើបតែជាសះស្បើយពីជំងឺ មិនចង់ឲ្យនាងពិបាកចិត្ត " លោកយន់ និយាយទៅកាន់ប្រពន្ធរបស់គាត់ ដោយទឹកមុខការព្រួយបារម្ភចំពោះរឿងជាច្រើន ។
ហើយថ្មីៗនេះ ម្ចាស់បំណុលក៏បានខលមកទារបំណុល វិញទាំងការទាំងដើម ធ្វើឲ្យលោកគ្មានលទ្ធភាពនឹងសងបំណុលគេទេ ។
" អូនថាបងគួរតែសម្រាកសិនទៅ កុំទាន់អាលគិតរឿងនេះអីប្រយ័ត្នជំងឺរបស់បងរើឡើងវិញ " លោកស្រីយន់ និយាយប្រាប់ទៅស្វាមីដោយការលើកទឹកចិត្ត ប្រុសគាត់មិនចង់ឲ្យស្វាមីរបស់គាត់គិតច្រើន គង់តែមានដំណោះស្រាយល្អណាមួយអានដោះស្រាយបាន ។ នៅពេលដែលនិយាយចប់គាត់ក៏បានគេង តែគេមិនលក់ព្រោះខ្វល់រឿងបំណុល ។

នៅពេលព្រឹកភូមិគ្រឹះរបស់លោកយន់ កំពុងតែមានការជួបជុំអាហារពេលព្រឹក យ៉ាងអ៊ូអរ ព្រោះតែអ្នកនាងតូចរបស់ម្ចាស់ភូមិគ្រឹះនេះ កំពុងតែបញ្ចេញស្នាដៃធ្វើអាហារពេលព្រឹក ។ យេរីន រឿងជាមនុស្សម្នាក់ដែលពូកែចម្អិនអាហារ នឹងធ្វើនំផ្សេងៗជាដើម ។
ចំណែកឯលោកយន់និងប្រពន្ធរបស់គាត់ កំពុងតែ
នៅបន្ទប់ទទួលភ្ញៀវមើលកាសែត។ ស្រាប់តែមានមនុស្សសម្រុកចូលមកភូមិគ្រឹះរបស់គាត់ មួយក្រុមមុខគួរអោយខ្លាច អ្វីដែលសំខាន់គឺមានកាំភ្លើងគ្រប់ដៃ។
" មានរឿងអីហ្នឹង " យេរីន រត់ចេញមកទាំងកំពុងធ្វើអាហារ ព្រោះឮសំឡេងឆោឡោចេញមកពីបន្ទប់ទទួលភ្ញៀវ ធ្វើឱ្យនាងបារម្ភពីប៉ាម៉ាក់របស់នាង ហើយក៏រត់ចេញមកទាំងពាក់អៀមធ្វើម្ហូប ហើយសួរទាំងមានការងឿងឆ្ងល់ ។
" ពួកលោកជាអ្នកណា...ហេតុអីក៏សម្រុកចូលផ្ទះរបស់ខ្ញុំដែលគ្មានការអនុញ្ញាតបែបនេះ " នាងសួរទៅកាន់បុរសដែលមានមុខមាំគួរឲ្យខ្លាច នាងមានអារម្មណ៍ថាព្រឺឆ្អឹងខ្នងណាស់នៅពេលដែលនាងឃើញ ពួកគេនោះប៉ុន្តែនាងធ្វើថាចិត្តកុំខ្លាច ។
" យើងមកទារបំណុល កូនបំណុលរបស់យើង " ពេលនោះស្រាប់តែមានបុរសម្នាក់ដែល មានមុនមាត់ សង្ហាតែគួរឲ្យខ្លាច ដើរចេញមកហើយឆ្លើយតបនឹងនាងវិញ ។ យេរីន មានការភ្ញាក់ផ្អើលជាខ្លាំង ព្រោះគេម្នាក់នោះគឺជាមនុស្សដែល មកចោទនាងថាជាឃាតករកាលពីយប់មិញ។
" កូនបំណុលស្អី...អ្នកណាគេជាកូនបំណុលរបស់លោក " នាងសួរទៅកាន់លូស៍ ដោយកំហឹង ព្រោះយប់មិញនៅសុខៗ មកចោទនាងថាជាឃាតករ ហើយឥឡូវមកអុកឡុកនាងដល់ផ្ទះ  ។
" គឺ....ប៉ារបស់នាងនោះអី ជាកូនរបស់យើង"
លូស៍ ឆ្លើយតបទៅកាន់នាងវិញ ដោយមានស្នាមញញឹមចុងមាត់ ។ ព្រោះគេសប្បាយចិត្តណាស់ដែលឃើញនាងមានអាការៈបែបនេះ ។
" មិនពិត.... ប៉ាមិនបានជំពាក់លុយអ្នកណា លោកកុំមកនិយាយកុហក ឆាប់ចេញពីផ្ទះខ្ញុំទៅ
បើមិនចេញទេខ្ញុំនឹងទៅប្ដឹងប៉ូលីស ឱ្យមកចាប់អូសកពួកលោកទាំងអស់គ្នា ហើយ " នាងប្រកែកយ៉ាងញាប់មាត់ ព្រោះនាងមិនដឹងថា ប៉ារបស់នាង
ទៅជំពាក់បំណុលគេនោះទេ ។
" ប្រកែកញ័រមាត់បែបនេះ ប្រហែលមិនបានដឹងទេ
ថាក្រុមហ៊ុនរបស់ប៉ានាង បានធ្លាក់ដុនដាប ហើយក៏ជំពាក់បំណុលយើង រាប់រយលានដែរ "
លូស៍និយាយដោយការចំអកឡកឡឺយ ព្រោះគេគិតថា ហ្គេមរបស់គេទើបតែចាប់ផ្ដើមទេ តែសប្បាយលេងជាខ្លាំង ។ ហើយគេកាន់តែសប្បាយចិត្ត ដែលឃើញគ្រួសារឃាតករ មានសភាពបែបនេះ ។
"មិនពិត លោកកុំកុហក ក្រុមហ៊ុនរបស់ប៉ាខ្ញុំមិនបានធ្លាក់ដុនដាប ហើយប៉ារបស់ខ្ញុំក៏គ្មានថ្ងៃទៅជំពាក់បំណុលរបស់លោកដែរ " យេរីន គ្មានថ្ងៃ
ជឿទេថា ក្រុមហ៊ុនរបស់ប៉ានាងធ្លាក់ដុនដាប ព្រោះបើសិនជាមានរឿងនឹងកើតឡើងមែន ប៉ារបស់នាងប្រាកដជាប្រាប់នាងអោយដឹងហើយ មិនមែនលាក់បាំង នាងបែបនេះទេ ។
" ហ៉ើយ ...... ខ្ញុំដឹងថា និយាយដោយមាត់ទទេបែបនេះនាងមិនជឿទេ អញ្ចឹងនាង បើកភ្នែកមើលកិច្ចសន្យានេះឲ្យច្បាស់ ថាប៉ារបស់នាងបានជំពាក់បំណុលយើងពិតឬអត់ " និយាយចប់ដាម ដែលជាមនុស្សជំនិតរបស់គេបានយកកិច្ចសន្យា
មកឱ្យគេ ហើយគេក៏បានបោះកិច្ចសន្យានោះ ទៅលើយេរីន ។ យេរីន នាងក៏បានសម្លឹងមើលមុខគេ ដោយក្រសែភ្នែកខ្ពើមរអើងចំពោះគេខ្លាំង ។
ហើយនាងក៏បានយកកិច្ចសន្យានោះមកមើល នៅពេលដែលមើលហើយ ទើបដឹងថា អ្វីគ្រប់យ៉ាងដែលគេម្នាក់នោះនិយាយ រឿងសុទ្ធតែជាការពិតទាំងអស់ ។
" លោកប៉ា.....ហេតុអ្វីលោកប៉ាមិនប្រាប់កូន នៅរឿងទាំងអស់នេះ " យេរីននិយាយទៅប៉ារបស់នាងដោយទឹកភ្នែក ព្រោះនាងស្ទើរតែមិនជឿទេ ថាគ្រួសាររបស់នាង ធ្លាក់ដុនដាប់ដល់ថ្នាក់នេះ ។
" អោយប៉ាសុំទោស ដែលបានលាក់បាំងកូន ព្រោះប៉ាមិនចង់ឱ្យកូនបារម្ភ " លោកយន់ និយាយទៅកាន់កូនស្រីរបស់គាត់ ដោយទឹកភ្នែក រលីងរលោង
" ដែលកូនមកដឹងនៅពេលនេះ ប៉ាមិនគិតថាកូនបារម្ភទេឬ " នាងនិយាយទៅប៉ារបស់នាងទាំងទឹកភ្នែក នៅពេលនេះនាងយំ ហើយនាងខឹងនឹងខ្លួនឯង ដែលមិនអាចជួយអ្វីដល់គ្រួសាររបស់នាងបាន នៅពេលដែលកំពុងតែមានស្ថានភាពបែបនេះ
នាងមានអារម្មណ៍ថាស្អប់ខ្លួនឯងខ្លាំង ។
" បានហើយ ខ្ញុំមិនចង់ឃើញឪពុកកូនរបស់អ្នកទាំងពីរ សំដែងល្ខោនទឹកភ្នែកនៅពេលនេះទេ គឺខ្ញុំមកថ្ងៃនេះមកនិយាយរឿងបំណុល ដែលលោកយន់ បានជំពាក់ " លូស៍ និយាយមួយច្បាស់ច្បាស់
ព្រោះគេមានអារម្មណ៍ថាធុញ ហ្នឹងមើលឆាកល្ខោនសម្ដែងនេះណាស់
" សុំពេលបន្តិចបានទេ ពេលខ្ញុំរកលុយបានខ្ញុំនឹងទៅសងលោកហើយ " យេរីន នាងនិយាយដោយភាពក្លាហាន ព្រោះដល់ដំណាក់កាលនេះហើយ នាងចង់ធ្វើអ្វីដើម្បីគ្រួសាររបស់នាងបានម្ដង ។
" ហ៊ឹស..... សុំពេលឬ  ខ្ញុំឲ្យពេលតែរបស់នាងយូរមកហើយ លើកនេះលែងមានឱកាសទៀតហើយ "
លូស៍ តបទៅដោយភាពមើលងាយ ព្រោះគិតថាក្រុមហ៊ុនធ្លាក់ដុនដាបបែបនេះ មានសមត្ថភាពឯណាមកសងបំណុលគេ ហេតុអ្វីដែលសំខាន់ ទៅដល់ពេលដែលគេត្រូវសងសឹកហើយ ។
" អញ្ចឹង ខ្ញុំមានលក្ខខណ្ឌមួយ អោយនាង ដើម្បើសងបំណុល ប៉ារបស់នាង  " នៅពេលដែលមិនឃើញនិយាយអ្វី គេក៏បានដាក់សំណើឲ្យមានភ្លាមៗ ព្រោះគេមិនចង់ខាតពេលវេលាច្រើន ជាមួយគ្រួសារឃាតករទេ ។
" និយាយមក.... អ្វីក៏ដោយក៏ខ្ញុំអាចធ្វើបានដែរ " នាងឆ្លើយតបទៅគេវិញភ្លាមៗនៅពេលដែលគេដែរឮគេនិយាយថាមានលក្ខខណ្ឌឲ្យនាង ។
" គឺនាងត្រូវធ្វើជាទាសករតណ្ហាររបស់យើងរយៈពេលមួយឆ្នាំ " គ្រាន់តែឮគេនិយាយអញ្ចឹងភ្លាម នាងមានអារម្មណ៍ ថាចង់ខ្យល់គរ ព្រោះលក្ខខណ្ឌ ឆ្កួតៗចឹងតើនាក់ណាគេធ្វើបាន ។
" លោកឆ្កួតទេឬយ៉ាងម៉េច ..... លោកដាក់សំណើបែបហ្នឹងនៅនាក់ណាគេធ្វើបាន ? " យេរីននាង និយាយតបទៅវិញ ដោយស្រែកខ្លាំងហើយទឹកភ្នែកសស្រាក់ ព្រោះលក្ខខណ្ឌដែលគេដាក់អោយ គឺធ្ងន់ធ្ងរពេក ឲ្យនាងធ្វើជាទាសករតណ្ហាររបស់គេ  ។
" បើនាងមិនបានទេ គឺមានតែធ្វើតាមវិធីយើងហើយ " លូស៍ គ្រាន់តែឃើញនាង ឆោរឡោ បែបនេះ គេសប្បាយចិត្តជាខ្លាំង
" អញ្ចឹងនឹងរើសអូសយកក្រុមហ៊ុននឹងផ្ទះរបស់នាង ហើយនាងនិងគ្រួសាររបស់នាង រើឥវ៉ាន់ចេញពីភូមិគ្រឹះរបស់ខ្ញុំអោយអស់ ក្នុងរយៈពេលមួយថ្ងៃ" គ្រាន់តែឮសំដីរបស់លូស៍ ជំងឺរបស់លោកយន់ស្ទើរតែចង់រើឡើង មកវិញ
" លោកធ្វើបែបនេះមិនបានទេណា " យេរីន ស្រែកតបទៅវិញមួយទំហឹង នៅពេលដែលឮគេនិយាយបែបនេះ ។
" អ្នកណាថាខ្ញុំធ្វើអត់បាន .....ពួកឯង ....ឆាប់នាំគ្នាទៅរើអីវ៉ាន់របស់ពួកគេចេញពីទីនេះទាំងអស់  ឲ្យឆាប់ឡើង " គ្រាន់តែបញ្ជារបស់ចៅហ្វាយភ្លាម កូនចៅរបស់គេក៏នាំគ្នាស្ទុះទៅរើអីវ៉ាន់របស់គ្រួសារលោកយន់ ។ ធ្វើឲ្យជំងឺរបស់លោកយន់ រើឡើងភ្លាមៗ
" លោកប៉ា....លោកប៉ាយ៉ាងម៉េចហើយ...." យេរីន ស្ទុះទៅរកប៉ារបស់នាងយ៉ាងលឿន ហើយស្រែកសួរទឹកភ្នែក ។ តែដោយសារការឈឺចាប់និងជំងឺខ្លាំងពេក គាត់មិនបានឆ្លើយតបនូវសំណួររបស់កូនស្រីគាត់ទេ
" បានហើយឈប់ភ្លាមទៅ " សម្ដីរបស់នាងមិនអាចបញ្ឈប់ សកម្មភាពកូនចៅរបស់លូស៍ បាននោះទេ ។
" បានហើយឈប់ទៅ.....ខ្ញុំព្រមតាមលក្ខខណ្ឌរបស់លោក " និយាយទាំងទឹកភ្នែក សស្រាក់ ព្រោះ នាងគ្មានជម្រើសអ្វីក្រៅពីធ្វើតាមគេនោះទេ។
ព្រោះមានតែធ្វើបែបនេះទើបអាចជួយគ្រួសារនាងបាន ។
" យេរីន កុំធ្វើអញ្ចឹងកូន " លោកយន់ និយាយទៅកាន់កូនស្រីដោយដង្ហើមដង្ហក់ ព្រោះលោកស្ទើរតែទ្រាំទ្រនឹងជំងឺនេះលែងបានហើយ ហើយលោកក៏អារម្មណ៍ថាខឹងនិងស្អប់ខ្លួនឯងខ្លាំង ព្រោះដោយសារតែលោក ទើបកូនស្រីរបស់លោកធ្លាក់ក្នុងស្ថានភាពបែបនេះនេះ ។
" បើនាងព្រមតាមលក្ខខណ្ឌរបស់យើងហើយ អញ្ចឹងពួកឯង...ឆាប់ចេញដំណើរទៅភូមិគ្រឹះរបស់យើងឥឡូវនេះ ... ហើយនាងក៏ចាប់ផ្ដើមធ្វើជាទាសករតណ្ហារបស់យើងពីថ្ងៃនេះទៅ " ដោយមិនឲ្យនាងប្រកែកទាន់ គេក៏និយាយបញ្ចប់រឿងនៅថ្ងៃនេះ ហើយក៏ទៅអូសយេរីន ចេញពីលោកយន់ ។
" មិនអីទេប៉ា.... មិនយូរទេកូននឹងមករកប៉ាវិញហើយ " និយាយទៅប៉ារបស់នាង ដែលធ្វើដូចជាធម្មតាហើយក៏ចេញទៅតាមការអូសរបស់លូស៍ ទាំងទឹកភ្នែក យើងក៏បានងាកទៅមើលប៉ានិងម៉ាក់របស់នាង មុននឹងចេញពីភូមិគ្រឹះទៅ ហើយនាងក៏គិតថាការព្រមតាមលក្ខខណ្ឌរបស់គេ គឺដូចជាចុះនរកទាំងរស់អញ្ចឹង ។ តែនាងគ្មានជម្រើស បើមិនធ្វើតាមលក្ខខណ្ឌរបស់គេទេ ប៉ានិងម៉ាក់របស់នាងគឺប្រាកដជាពិបាកខ្លាំងហើយ។

រឿង ភ្លើងគំនុំ ប្រល័យស្នេហ៍Where stories live. Discover now