រឿងភ្លើងគំនុំ ប្រល័យស្នេហ៍(ភាគទី 1 )

2.3K 36 1
                                    


     នៅក្នុងអគារទំនើបមួយនៅចំកណ្ដាលទីក្រុងឡាវេហ្គាសជាទីក្រុងនៃបាប ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ម៉ាហ្វៀរសាច់ក្រអូបល្បីឈ្មោះ ហើយក៏ជាទីចាប់អារម្មណ៍របស់ស្រីៗ ។ ដែរប៉ងប្រាថ្នាចង់ធ្វើជាគូរបណ្ដើររបស់គេរឺក៏បានត្រឹមធ្វើជាដៃគូរលើរគ្រេររបស់គេទោសត្រឹមតែម្ដងក៏អស់ចិត្តព្រោះបានលឺស្រីៗដែលធ្លាប់ឡើងគ្រេរជាមួយគេនិយាយតរៗគ្មារថាគេពិតជាអង្រួនចិត្តខ្លាំងណាស់ ទោះបីជាដឹងហើយថាគេមានមនុស្សជាទីស្រឡាញ់ហើយក៏នៅតែគិត។
" អាលីសហេតុអីក៏អូនទៅលួចដើរលេងដោយមិនប្រាប់បងដឹងទេថាបងបារម្ភ " លូស៍សៀ អូលីវើរ ដែរជាកូនប្រុសច្បងរបស់ត្រកូលអូលីវើរ ជាត្រកូលដែលមានអំណាចជាងគេហើយជាមហាសេដ្ធីល្បីឈ្មោះនៅក្នុងប្រទេស ដែលកាន់កាប់ក្រុមហ៊ុនជាច្រើនទាំងនៅក្នុងប្រទេសនិងនៅក្រៅប្រទេស។ គេកំពុងតែកើតទុកមិនសុខចិត្តដែលសង្សារសំណព្វចិត្តលួចទៅដើរលេងដោយមិនប្រាប់គេអោយដឹងមុន ព្រោះបើគេដឹងមុន គេនឹងមិនអោយនាងទៅដោយគ្មានរូបគេនោះទេ។
" លូស៍អូនគ្រាន់តែចេញមកដើរលេងមួយភ្លេតប៉ុណ្ណោះ អូនត្រឡប់ទៅវិញហើយបងកុំបារម្ភ " អាលីស ប្រាប់ទៅសង្សារដោយទឹកមុខញញឹម នាងជាតារាបង្ហាញម៉ូតល្បីឈ្មោះមួយរូប ហើយនាងជាកូនកំព្រា ដោយឪពុកម្ដាយរបស់នាងបានស្លាប់ដោយសារតែបានជួបគ្រោះថ្នាក់ចរាចរណ៍កាលពី ពីរឆ្នាំមុន ។
" តែបងមិនចង់អោយអូនទៅណាដោយគ្មានបងទៅជាមួយនោះ ទេបងបារម្ភខ្លាចមានរឿងមិនល្អ កើតឡើងចំពោះអូន  ៉លូស៍ប្រាប់ទៅអាលីសដោយពោរពេញទៅដោយក្ដីបារម្ភ ព្រោះគេជាម៉ាហ្វៀប្រាដកជាមានសត្រូវច្រើន ហើយគេក៏ខ្លាចមានសត្រូវតាមធ្វើបាបនាង ដោយសារតែហេតុនេះហើយទើបគេមិនចង់អោយនាងទៅណាតែម្នាក់អែងបែបនេះ។
" អោយអូនសូមទោស ផងលូស៍ដែរធ្វើអោយបងបារម្ភចំពោះអូន " នាងនិយាយទៅលូស៍ដោយអារម្មណ៍ដឹងខុស ដែរធ្វើអោយលូស៍មិនសប្បាយចិត្ត
" មិនអីទេអូនសម្លាញ់  ព្រោះនៅសល់តែប៉ុន្មានថ្ងៃទៀតដល់ថ្ងៃរៀបការរបស់យើងហើយ បងបារម្ភទើបបងមិនចង់អោយអូនទៅណាតែម្នាក់អែងដោយមិនប្រាប់បងអោយដឹងមុន " លូស៍និយាយពោរពេញទៅដោយសេចក្ដីសុខព្រោះមិនយូរទេថ្ងៃដែររង់ចាំបានមកដល់ហើយ
" អូននឹងមិនធ្វើអោយបងបារម្ភទៀតទេ យាយចឹងល្ងាចនឹងបងចង់ញ៉ាំអ្វីជាពិសេសទេ " អាលីសនាងសួរទៅកាន់លូស៍ ព្រោះនាងដឹងថាគេចូលចិត្តញ៉ាំម្ហូបដែរជាស្នាដៃរបស់នាង។
" ម្ហូបអីក៏បងញ៉ាំបានដែរអោយតែជាស្នាដៃរបស់អូនបងអាចញ៉ាំបានទាំង តែប្រញាប់ត្រឡប់ទៅភេនហោស៍វិញណា៎ " គេនិយាយដោយមិនភ្លេចដាស់តឿនអាលីស អោយប្រញាប់ត្រឡប់ទៅវិញ
" ចាស៎! អូនដឹងហើយ បាយបាយ បងសម្លាញ់ "

រឿង ភ្លើងគំនុំ ប្រល័យស្នេហ៍حيث تعيش القصص. اكتشف الآن