ភ្លើងគំនុំប្រល័យស្នេហ៍

423 17 0
                                    

រឿង ភ្លើងគំនុំប្រល័យស្នេហ៍
ភាគទី២៣
 
@ព្រឹក
ព្រះអាទិត្យ រះចំបង្អួចហើយពន្លឺជះទៅ លើរាងកាយមនុស្សពីរនាក់ ដែលកំពុងតែដេកអស់គ្នាដោយភាពស្ងប់សុខ ។ យេរីន ពេលបើកភ្នែកឡើងឃើញដៃរបស់មនុស្សប្រុសម្នាក់ ដែលនាងតែងតែស្រលាញ់គេទោះគេធ្វើអាក្រក់ដាក់នាងប៉ុណ្ណាក៏ដោយ ។ ពេលនោះនាងក៏បានខ្លួនហៅសម្លឹងមើលមុខគេ ហើយនឹងដៃអង្អែលមុខគេថ្នមថ្នម
គ្រានោះដែរ នាងក៏រមាស់ពោះចង់ក្អួតអត់ហើយស្ទុះទៅបន្ទប់ទឹកយ៉ាងលឿន
អ៊ួក...អ៊ួក....
យេរីនមកដល់បន្ទប់ទឹកភ្លាម នាងក៏ក្អួតយកជាខ្លាំង ហើយនាងតែងតែបែបនេះ មួយរយៈហើយដែល តែនាងមិនដែលទៅពេទ្យពិនិត្យនៅឡើយ ថានាងកើតអ្វីបានចេះតែក្អួតចង្អោរបែបនេះ ។ ពេលនោះស្រាប់តែមានដែលមនុស្សម្នាក់ មកប៉ះនឹងខ្នងរបស់នាង ធ្វើឲ្យនាងភ្ញាក់ជាខ្លាំង ហើយស្រាប់ជើងរបស់នាងទាក់គ្នាបម្រុងនឹងដួល តែលូស៍ចាប់ឱបនាងជាប់នៅនឹងទ្រូងរបស់គេ ។ ទង្វើរបស់គេធ្វើឱ្យយេរីន មានការភ្ញាក់ផ្អើលជាខ្លាំង ហើយនាងចង់កែសម្ងំក្នុងរវង់ដៃទេមិនទៅណានោះទេ ពេលនោះស្រាប់តែលូស៍ ទាញនាងចេញពីខ្លួនធ្វើដូចខ្ពើមរអើមណាស់អញ្ចឹង
<< យើងគ្រាន់តែមកមើលនាងថាស្លាប់ឬរស់តែប៉ុណ្ណោះ >> លូស៍ ពេលដែលគេកំពុងតែដេក ស្រាប់តែភ្ញាក់ឡើងដោយសារតែ សន្ទុះដែរយេរីន ងើបចេញពីគ្រែ ធ្វើអោយគេមកតាមដោយការព្រួយបារម្ភខ្លាចនាងមានរឿងអ្វីកើតឡើង តែភាពព្រួយបារម្ភរបស់គេ ត្រូវបានលាក់ជិតដោយទឹកមុខគ្មានអារម្មណ៍របស់គេ
<< កុំភ័យខ្ញុំនឹងមិនស្លាប់នោះទេ >> យេរីន សេចក្ដីសប្បាយចិត្ត ដែរគិតថាពីដំបូងគេបារម្ភពីនាង ត្រូវបានរលាយអស់ ដោយសារតែពាក្យសំដីប៉ុន្មានម៉ាត់របស់គេ
<< មិនស្លាប់ក៏ល្អហើយ....ព្រោះយើងមិនទាន់ចង់ឱ្យនាងស្លាប់ទេ...ព្រោះសេចក្ដីស្លាប់វាងាយពេកសម្រាប់មនុស្សអាក្រក់ដូចជានាង >> យេរីន ស្ដាប់មនុស្សសម្ដែងរបស់គ្នាហើយ នាងមានអារម្មណ៍ថាស្អែកជាខ្លាំងព្រោះគេដូចជាឃោរឃៅពេកហើយ
<< ចាស៎ ... ខ្ញុំដឹងហើយ >> លូស៍ ពេលដែលឃើញទឹកមុខស្រងូតស្រងាត់របស់នាងហើយ គេពិតជាមិនយល់ចិត្តខ្លួនឯងជាខ្លាំង
<< ត្រូវហើយ... កុំភ្លេចទៅពេទ្យដើម្បីពិនិត្យមើលផង...>> លូស៍ និយាយធ្វើដូចជាបារម្ភពីនាង ទាំងដែលការពិតគេត្រូវការដឹងរឿងមួយ ថាដូចអ្វីដែលគេគិតឬអត់
<< ចាស៎...ខ្ញុំនឹងទៅ>> យេរីន ដែលលាក់សប្បាយចិត្តនៅក្នុងទ្រូង ព្រោះនាងគិតថាយ៉ាងហោចណាស់ ក៏គេមានទឹកចិត្តបារម្ភ មានចិត្តអាណិតមេត្តានាងខ្លះដែរ
<< ទៅមន្ទីរពេទ្យ... ដើម្បីពិនិត្យថានាងមានផ្ទៃពោះឬអត់ >> លូស៍ និយាយដោយគ្មានអារម្មណ៍ ហើយគេក៏មិនចង់ឱ្យតំណក់ឈាមជាមួយមនុស្សស្រីឃាតករ ដូចជាស្រីម្នាក់នោះដែរ
<< ចុះបើមាន...លោកនឹងធ្វើយ៉ាងម៉េច>> យេរីន ដែររាល់ថ្ងៃ នាងមិនដែលគិតឬឡើង ហើយនាងក៏មិនចង់ឲ្យកូនរបស់នាង មកពេលនេះដែរ ព្រោះនាងខ្លាចថាគេនឹងធ្វើបាបកូនរបស់នាង
<< គឺយកចេញ... ព្រោះខ្ញុំមិនចង់មានកូនជាមួយនឹងមនុស្សស្រីថោកទាបដូចជានាងទេ>> យេរីន ដូចត្រូវមាននរណាម្នាក់ យកញញួរមកដុំលើក្បាលនាងឲ្យនាងភ្ញាក់រលឹកអញ្ចឹង
<< យកចេញ... នេះលោកជាគ្មានចិត្ត...  លោកគួរ តែគិតថាយ៉ាងហើយណាស់គេត្រូវជាកូនរបស់លោកដែរ >> យេរីន តបទៅគេវិញទាំងទឹកភ្នែកសស្រាក់ដូចបាក់ទំនប់ ពេលនេះនាងឈឺចិត្តនឹងប្រុសម្នាក់នេះខ្លាំងណាស់
<< កូនដែលកើតមកមិនមែនចេញពីសេចក្ដីស្រឡាញ់... កើតចេញពីគំនុំសង់សឹក... ហើយកើតចេញពីម្ដាយដែលថោកទាបដូចជានាង... យើងមិនត្រូវការនោះទេ ... >> លូស៍ ពេលនេះមិនដូចជាបិសាច ដែលចង់ឆក់ជីវិតកូនខ្លួនឯងនោះទេ
<< ចុះបើមាន... ហើយខ្ញុំមិនយកចេញនោះ... លោកនឹងធ្វើយ៉ាងម៉េច >> យេរីន នៅតែតបទៅគេវិញទាំងទឹកភ្នែក ព្រោះប្រុសម្នាក់នេះពិតជាសាហាវឃោរឃៅខ្លាំងណាស់ ចង់សម្លាប់សូម្បីតែកូនខ្លួនឯង
<< បើមិនយកចេញទេ... ទុកឱ្យយើងជាអ្នកយកកូននរកនោះចេញពីនាង... ដោយខ្លួនឯង>> លូស៍ និយាយចេញមកប្រៀបដូចជាមនុស្សម្នាក់ដែលត្រូវបិសាចសណ្ឋិតនៅក្នុងខ្លួនអញ្ចឹង ព្រោះគេគ្មានអារម្មណ៍អាណិតសូម្បីតែកូនខ្លួនឯង
<< លោកឯងនេះពិតជាសាហាវខ្លាំងណាស់>> យេរីន នាងឈឺចិត្តខ្លាំងណាស់ នាងចង់តែរត់គេចចេញពីនរកនេះអោយបាត់ទេ តែនាមមិនអាចរត់បាន ព្រោះនាមបារម្ភពីសុវត្ថិភាពប៉ាម៉ាក់របស់នាងដែលគេយកមកគំរាមនាង
<< យើងនឹងសាហាវជាងនេះ...បើនាងមិនធ្វើតាមបញ្ជារបស់យើង >> និយាយចប់គេក៏ដើរចេញទៅ ធ្វើដូចជាគ្មានរឿងអ្វីកើតឡើងអញ្ចឹង ។ យេរីន ពេលនេះនាងសម្រូតខ្លួនអង្គុយយំ ហើយនឹកភ័យក្នុងចិត្តថា បើសិនជាអ្នកមានផ្ទៃពោះមែន តើនាងអាចលាក់បាំងរឿងនេះពីគេដោយរបៀបណា ហើយនាងអាចការពារកូនរបស់នាងពីមនុស្សចិត្តបិសាចនេះបានដែរឬអត់

រឿង ភ្លើងគំនុំ ប្រល័យស្នេហ៍Where stories live. Discover now