ភ្លើងគំនុំប្រល័យស្នេហ៍

450 19 0
                                    

រឿង ភ្លើងគំនុំ ប្រល័យស្នេហ៍
ភាគទី ១៦

<< បងមិនអីទេមែនទេ>>យេរីនសួរទៅកាន់គេដោយក្ដីបារម្ភ ដោយមិនខ្វល់ពីរបួសរបស់ខ្លួនឡើយ ។ នៅពេលដែលកំពុង តែឈរចាំដាមដើម្បីឲ្យគេយកឡានមកទទួល ព្រោះថ្ងៃនេះគេមិនបានឲ្យអ្នកបើកឡាន នៅផ្ទះបើកជូនមកទេ ហើយពេលនោះយេរីននាងក៏បានឃើញ មនុស្សម្នាក់ ដែលធ្វើខ្លួនមិនគួរឲ្យទុកចិត្ត ឈរពួន ហើយដើរតាមពួកនាង ដើម្បីឃ្លាំមើលសកម្មភាពពួកនាង ស្រាប់តែពេលនោះ នាងក៏ឃើញគេលើកកាំភ្លើង តម្រងមកកាន់លូស៍ ហើយនាងក៏ស្ទុះទៅទាញគេចេញ បណ្ដាលឱ្យ គ្រាប់កាំភ្លើងត្រូវនាងបញ្ឆិតដៃ បណ្ដាលឲ្យនាង មានរបួស ។ ពេលនោះដែរខ្មាន់កាំភ្លើងម្នាក់នោះ ក៏បានរត់គេចភ្លាមភ្លាមតែម្ដង
<< ចៅហ្វាយ...ចៅហ្វាយមិនអីទេឬ >> ដាម ដែលទើបតែមកពី យកឡានដើម្បីមកទទួលចៅហ្វាយរបស់ខ្លួន ពេលដែលមកដល់ឃើញហេតុការណ៍ភ្លាម គេក៏ស្ទុះទៅសួរចៅហ្វាយគេទាំងបារម្ភ
<< យើងមិនអីទេ>> លូស៍ និយាយដែលគ្មានអារម្មណ៍ ហើយសម្លឹងមើលទៅយេរីន ដែលពេលនេះនាងកំពុងតែខ្ទប់មុខរបួសរបស់នាង ។ ចំណែកឯណាន់ស៊ីវិញ ពេលនេះនាងភ័យខ្លាច ស្ទើរតែគាំងបេះដូងស្លាប់ទៅហើយ ព្រោះនាងមិនដែលជួបទិដ្ឋភាពបែបហ្នឹងទេ
<< ឯងនាំ ... ស្រីម្នាក់នោះទៅពេទ្យទៅ ... ចំណែកយើងនាំណាន់ស៊ីត្រឡប់ទៅផ្ទះវិញហើយ
ព្រោះមើលទៅ នាងដូចជាភ័យហ្នឹងហេតុការណ៍ដែលបានកើតឡើងនេះណាស់ >> និយាយចប់គេក៏ដើរចេញទៅ ដោយឱបណាន់ស៊ីជាប់ដៃ ដោយមិនខ្វល់ ពីមនុស្សស្រីម្នាក់ដែលសុខចិត្ត រងគ្រាប់កាំភ្លើងជំនួសគេឡើយ។ ចំណែកឯយេរីន វិញនាងពិតជាមិននឹកស្មានទេថាគេដើរចេញទៅ ដោយមិនងាកក្រោយសូម្បីតែបន្តិច ពេលនេះនាងដឹងហើយថាគេចិត្តដាច់ចំពោះនាងប៉ុណ្ណា ដល់ថ្នាក់នាងយកខ្លួនទៅជួយគេដើម្បីគេចពីគ្រាប់កាំភ្លើង ហើយនាងក៏រងរបួសក៏គេមិនខ្វល់ពីនាងដែរ
<< តោះអ្នកនាងយេរីន... ខ្ញុំជូនទៅមន្ទីរពេទ្យ >> ដាមគេអាណិត មនុស្សស្រីដែលនៅចំពោះមុខគេនេះជាខ្លាំង ព្រោះចៅហ្វាយរបស់គេពិតជាចិត្តដាច់ខ្លាំងណាស់ ។ យេរីន មិនបានឆ្លើយតបអ្វីហើយក៏ យល់ព្រមឲ្យដាម ជូននាងទៅមន្ទីរពេទ្យ ទាំងទឹកភ្នែកសស្រាក់ ព្រោះពេលនេះឈឺទាំងខ្លួនហើយឈឺទាំងចិត្តទៀត តើរបួសរបស់នាងឈឺមិនបានស្មើនិងចិត្តរបស់នាងទេ។

រឿង ភ្លើងគំនុំ ប្រល័យស្នេហ៍Onde as histórias ganham vida. Descobre agora