ភាគទី33;រឺកូនមិនទាន់ចង់រៀបការ?

3.1K 192 0
                                    

រឿង អំបែងស្នេហ៍ម៉ាហ្វៀ
ភាគទី 33


     ការថតស្ពតទឹករ៉ែបានចាប់ផ្ដើមឡើងយ៉ាងតឹងទ្រូងជាទីបំផុត មើលទៅថេយ៉ុងដូចជារក្សារគម្លាតពីសុងខ្យូយ៉ាងចម្លែកចំណែកឯសុងខ្យូក៏មិនហ៊ាននិយាយអ្វីដែរដោយសារតែមុននេះថេយ៉ុងនិយាយថាអោយនាយចុកៗខ្លាំងណាស់មានមុខឯណាទៅនិយាយរកគេនោះនាយត្រូវការពេលវេលាជាមុនសឹនមិនមែនចេះតែមុខក្រាសបានគ្រប់ពេលទេ

     « បែបនេះហើយ ល្អណាស់ »ការកោដសសើរចេះតែមានបន្តបន្ទាប់ទាំងដែលការថតដូចថតកាតសិស្សសាលាអញ្ចឹង ការថតគឺថតជាមួយគ្នាមែនប៉ុន្តែត្រូវមានគម្លាតចេញពីគ្នាមិនខុសពីការថតកាតសិស្សសាលានោះទេ ពួកគេក៏មិនដឹងនោះដែរថាហេតុអ្វីត្រូវមកថតបែបនេះដឹងត្រឹមថាវាជាបញ្ជារបស់ថ្នាក់លើទោះបីមើលទៅវាមិនសូវទាក់ទាញដូចពេលថតស្និទ្ធគ្នាក៏គ្មានសិទ្ធជំទាស់

     ជុងហ្គុកឯណ្ណេះវិញពេលនេះគេកំពុងតែមមាញិកនិងឯកសារនៅក្នុងofficeទាំងដែលចិត្តហោះត្រដែតទៅរកថេយ៉ុងបាត់ទៅហើយមិនដឹងថាពេលនេះយ៉ាងម៉េចទៅហើយទេ

     តុក..តុក..
     « ចូលមក »សម្លេងគោះទ្វាបានបន្លឺឡើងទើបជុងហ្គុកអនុញ្ញាតអោយចូលទាំងភ្នែកនៅសម្លឹងមើលឯកសារនៅឡើយមិនបានចាប់អារម្មណ៍អ្នកដែលចូលមកនោះទេ

     « លោកម្ចាស់ ខ្ញុំបានធ្វើអ្វីដែលលោកម្ចាស់ចង់បានរួចរាល់ហើយ »អ្នកដែលដើចូលមកគ្មានអ្នកណាក្រៅពីវីននោះទេ ប៉ុន្តែតើអ្វីដែលជុងហ្គុកបានបញ្ជាទៅអោយវីនធ្វើនោះ?

     « ល្អណាស់ »ជុងហ្គុកញញិមពេញចិត្តនិងសម្ដីរបស់វីន មុននេះគេបានអោយវីនទៅគម្រាមដល់ម្ចាស់ក្រុមហ៊ុនទឹករ៉ែនោះពីការថតស្ពតរបស់ថេយ៉ុង អញ្ចឹងហើយឈប់ឆ្ងល់ទៀតទៅថាហេតុអ្វីទើបថេយ៉ុងនិងសុងខ្យូមិនអាចថតរបៀបស្និទ្ធស្នាលគ្នាបាន គ្រប់យ៉ាងគឺជាស្នាដៃរបស់ជុងហ្គុកនេះហើយ គេម៉េចនិងអាចទ្រាំមើលមនុស្សដែលគេស្រលាញ់ទៅស្និទ្ធស្នាលនិងណានោះទោះបីនោះត្រឹមតែជាការងារក៏ដោយ កុំសង្ឈឹមថាអ្នកណាបានប៉ះថេយ៉ុងរបស់គេអោយសោះ

     « មែនហើយលោកម្ចាស់នៅមានរឿងសំខាន់មួយទៀត »គេមិនអាចភ្លេចរឿងសំខាន់នេះបានទេ វាជារឿងសំខាន់លើសពីសំខាន់ដែលពាក់ព័ន្ធនិងសុវត្តិភាពរបស់ថេយ៉ុង

🔥អំបែងស្នេហ៍ម៉ាហ្វៀ🔥« ចប់ »Tempat cerita menjadi hidup. Temukan sekarang