ភាគទី47;ប្រពន្ធជាបេះដូងកូនជាកែវភ្នែក

2.9K 209 3
                                    

រឿង អំបែងស្នេហ៍ម៉ាហ្វៀ
ភាគទី 47


     ថេយ៉ុងគេងសន្លប់ស្ដូកស្ដឹងនៅលើគ្រែដោយមានជុងហ្គុកនៅកំដរមិនហ៊ានឃ្លាតពីប្រពន្ធបណ្ដូលចិត្តសូម្បីតែមួយជំហ៊ាន ចំណែកឯប៉ាម៉ាក់ពួកគាត់បានត្រឡប់ទៅវិមានវិញហើយពេលល្ងាចពួកគាត់និងត្រឡប់មកម្ដងទៀត

     « ហ្ហិមម...»រាងកាយដែលគេងស្ដូកស្ដឹងអស់រយៈពេលជាច្រើនម៉ោងក៏ចាប់ផ្ដើមកម្រើកខ្លួនឡើងវិញ នេះក៏ម៉ោង4ល្ងាចហើយដែរគេសន្លប់យូរគូរសម។

      « ថេយ៍..អូនដឹងខ្លួនហើយមែនទេ? »ជុងហ្គុកដែលអង្គុយកុបែរនោះក៏ក្រោកឈរឡើងលើកដៃទៅអង្អែលថ្ពាល់ថេយ៉ុងថ្នមៗ។

     « ជុង..អូន »ថេយ៉ុងបើកភ្នែកឡើងម្ដងបន្តឹចៗទាំងមិនទាន់ស្រឡះខ្លួនទាំងស្រុងតែក៏អាចញញិមស្រាលៗនៅលើផ្ទៃមុខបានពេលដែលបើកភ្នែកឡើងឃើញអ្នកជាប្ដីមុនគេ។

     « អូនយ៉ាងម៉េចហើយ?មានឈឺត្រង់ណាទៀតទេ? »ជុងហ្គុកញញិមដាក់ថេយ៉ុងយ៉ាងស្រទាន់សួរឡើងដោយការបារម្ភពេញទ្រូង ឃើញថេយ៉ុងក្រោកឡើងឃើញថេយ៉ុងដឹងខ្លួនបែបនេះគេក៏សប្បាយចិត្តណាស់ទៅហើយប៉ុន្តែបារម្ភខ្លាចថាថេយ៉ុងនៅឈឺត្រង់ណាទៀត។

     « អូនមិនអីទេ »ថេយ៉ុងលើកដៃអង្អែលពោះរាបស្មើរបស់ខ្លួនថ្នមៗគេធ្វើបែបនេះមិនមែនដឹងថាខ្លួនឯងកំពុងតែមានផ្ទៃពោះនោះទេប៉ុន្តែពេលដែលគេរុញប៉ះនិងតុនោះគេឈឺពោះខ្លាំងរកថាមិនត្រូវគេមិនធ្លាប់ឈឺបែបនេះកាលពីមុនឡើយ ពេលនេះគេគ្រាន់បើបន្តឹចហើយពោះក៏លែងឈឺទៀតដែរ។

    « បងមានរឿងចង់ប្រាប់អូនណាថេយ៍ »ជុងហ្គុកលើកអោយថេយ៉ុងអង្គុយបន្តឹចផ្អែកខ្នងនិងក្បាលគ្រែអ្នកជម្ងឺព្រោះមើលទៅថេយ៉ុងរើបម្រាសព្យាយាមក្រោកគេមិនចង់គេងទៀតទេ។ ជុងហ្គុកកាន់ដៃថេយ៉ុងមកក្រសោបនិងអង្អែលដៃស្រឡូនថ្នមៗ រឿងនេះសំខាន់ណាស់ហើយថេយ៉ុងត្រូវតែដឹងដូចគ្នា។

     « រឿងអីទៅ? »ថេយ៉ុងធ្វើមុខឆ្ងល់ភ្លាមៗ តើជុងហ្គុកមានអ្វីចង់ប្រាប់គេមែនទេ?មើលទៅទឹកមុខជុងហ្គុកដូចជាមិនមែនលេងសើចនោះទេ។

🔥អំបែងស្នេហ៍ម៉ាហ្វៀ🔥« ចប់ »Where stories live. Discover now